ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលប្រចាំថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩

ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​យក​ជីរ‌អង្កាម ជីរ‌នាង‌វង និង​ម្អម​មួយ​ភាគ​ដប់​មក​ថ្វាយ​ព្រះ‌ជា‌ម្ចាស់ ប៉ុន្តែ អ្នក​រាល់​គ្នា​លះ‌បង់​វិន័យ ​សំខាន់ៗ​ចោល មាន​សេចក្ដី​សុចរិត មេត្តា‌ករុណា​ធម៌ និង​ជំនឿ​ស្មោះ‌ត្រង់​ជា​ដើម។ វិន័យ​ទាំង​ប៉ុន្មាន​ប្រការ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រតិ‌បត្តិ​តាម​ដោយ​ឥត​លះ‌បង់​ចោល​ប្រការ​ឯ​ទៀតៗ។ អ្នក​ដឹក​នាំ​កង្វាក់​អើយ! អ្នក​រាល់​គ្នា​ត្រង​យក​មូស​ចេញ​ពី​ទឹក​ផឹក តែ​អ្នក​រាល់​គ្នា​លេប​ដំរី​មួយ​ទាំង​មូល​ទៅ​វិញ!។

ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ផារីស៊ី​ដ៏​មាន​ពុត​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​សម្អាត​ពែង និង​ចាន តែ​ខាង​ក្រៅ​ប៉ុណ្ណោះ ប៉ុន្តែ ផ្នែក​ខាង​ក្នុង​ពោរ‌ពេញ​ទៅ​ដោយ​ផល​ដែល​កើត​មក​ពី​ការ​កេង‌ប្រវ័ញ្ច និង​ការ​លោភ‌លន់។ ពួក​ផារី​ស៊ី​ដ៏​កង្វាក់​អើយ! ចូរ​សម្អាត​ផ្នែក​ខាង​ក្នុង​ពែង​ជា​មុន​សិន ទើប​អ្វីៗ​នៅ​ខាង​ក្រៅ​បាន​ស្អាត​បរិសុទ្ធដែរ។