ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ (ព្រះបន្ទូលដំណឹងល្អ ម៉ាកូស ១៣,២៤_៣២)

អត្ថបទទី១ ដានីអែល ១២,១_៣ ទំនុកតម្កើង ១៦, ៥.៨_១១ អត្ថបទទី២ ហេប្រឺ ១០,១១_១៤.១៨
បុត្រមនុស្សនឹងយាងមកវិញ

24 «លុះទុក្ខលំបាកនេះកន្លងផុតទៅ នៅគ្រានោះព្រះ‌អាទិត្យនឹងបាត់រស្មី ព្រះ‌ច័ន្ទលែងមានពន្លឺទៀតហើយ25 រីឯផ្កាយទាំង‌ឡាយនឹងធ្លាក់ចុះពីលើមេឃអំណាចនានានៅលើមេឃនឹងត្រូវកក្រើករំពើក។26 ពេលនោះ គេនឹងឃើញបុត្រមនុស្ស*យាងមកក្នុងពពកប្រកបដោយឫទ្ធា‌នុភាពដ៏ខ្លាំងក្លា និងដោយសិរី‌រុងរឿង។ 27 លោកនឹងចាត់ពួកទេវតា*របស់លោកឲ្យទៅទិសទាំងបួន ចាប់តាំងពីជើងមេឃម្ខាងទៅជើងមេឃម្ខាងទៀត ដើម្បីប្រមូលពួកអ្នកដែលព្រះ‌ជាម្ចាស់បានជ្រើស‌រើស»។28 «ចូរអ្នករាល់គ្នាយកពាក្យប្រស្នាស្ដីអំពីដើមឧទុម្ពរ*ទៅរិះគិតចុះ។ កាលណាមែករបស់វាមានស្លឹកលាស់ខៀវខ្ចី អ្នករាល់គ្នាដឹងថា រដូវប្រាំងជិតមកដល់ហើយ។29 ដូច្នេះ កាលណាអ្នករាល់គ្នាឃើញព្រឹត្តិ‌ការណ៍ទាំងនោះកើតឡើង ត្រូវដឹងថាបុត្រមនុស្ស*ក៏ជិតមកដល់ហើយដែរ គឺលោកមកជិតបង្កើយហើយ។30 ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ហេតុ‌ការណ៍ទាំងនោះនឹងកើតឡើង នៅពេលដែលមនុស្សជំនាន់នេះមានជីវិតនៅឡើយ។31 ផ្ទៃមេឃ និងផែន‌ដី នឹងរលាយបាត់ទៅ តែពាក្យដែលខ្ញុំនិយាយមិនរលាយបាត់ទេ។32 រីឯថ្ងៃកំណត់ និងពេលវេលា គ្មាននរណាដឹងឡើយ ទោះបីទេវតា*នៅស្ថានបរម‌សុខ* ឬព្រះ‌បុត្រាក៏ពុំជ្រាបដែរ មានតែព្រះ‌បិតាប៉ុណ្ណោះដែលជ្រាប។