ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៩

នាង​នៅ​ពី​ក្រោយ​ព្រះ​យេស៊ូ​‌ក្រាប​ទៀប​ព្រះ​បាទា​ព្រះអង្គ​ នាង​យំ​សម្រក់​ទឹក​ភ្នែក​ជោក​ព្រះ​បាទា​ព្រះ​យេស៊ូ​ ហើយ​យក​សក់​មក​ជូត។​ បន្ទាប់​មក​នាង​ថើប​ រួច​យក​ប្រេង​ក្រអូប​មក​ចាក់​ពីលើ​ផង។​ ៣៩ពេល​បុរស​ម្ចាស់​ផ្ទះ​ឃើញ​ដូច្នោះ​ គាត់​រិះគិត​ក្នុង​ចិត្ត​ថា៖​ «បើ​លោក​នេះ​ពិតជា​ព្យាការីមែន​ ច្បាស់​ជា​លោក​ជ្រាប​ថា​ ស្ត្រី​ដែល​ពាល់​លោក​នេះ​ជា​ស្ត្រី​ប្រភេទ​ណា​ពុំខាន​ ‌គឺនាង​ជា​មនុស្ស​បាប»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​បុរស​ ខាង​គណៈ​ផារីស៊ី​នោះ​ថា៖​ ‌«លោក​ស៊ីម៉ូន​‌ខ្ញុំ​ចង់​និយាយ​រឿង​មួយ​ជាមួយ​លោក»។‌​ លោក​ស៊ីម៉ូន​ទូល​តប​ទៅ​ព្រះអង្គ​ថា៖​ ​«សូម​លោក​គ្រូ​មាន​ប្រសាសន៍​មក​ចុះ»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ថា៖​ ‌«មាន​មនុស្ស​ពីរនាក់​ជំពាក់​ប្រាក់​គេ​‌ម្នាក់​ជំពាក់​ប្រាំរយ​ ម្នាក់​ទៀត​ហាសិប។​ ដោយ​អ្នក​ទាំង​ពីរ​គ្មាន​ប្រាក់​សង​ ម្ចាស់​ប្រាក់​ក៏​លុប​បំណុល​ចោល​ ឈប់​ទារ​ពីអ្នក​ទាំង​ពីរ​នោះ​ទៅ។​ ក្នុង​ចំណោម​អ្នក​ទាំងពីរ​ តើ​អ្នក​ណា​ស្រឡាញ់​ម្ចាស់​បំណុល​ជាង?»។​ លោក​ស៊ីម៉ូន​ទូល​ឆ្លើយ​ថា៖​ «តាម​យោបល់​ខ្ញុំ​ គឺអ្នក​ដែល​ជំពាក់​ប្រាក់​ច្រើន​ជាង»។​ ព្រះ​យេស៊ូ​មាន​ព្រះ​បន្ទូល​ទៅ​លោក​ស៊ីម៉ូន​ថា៖​ «លោក​មាន​យោបល់​ត្រឹម​ត្រូវ​មែន»។   បន្ទាប់​មក  ​ព្រះអង្គ​បែរ​ទៅ​រក​ស្ត្រី​នោះ​រួច​មាន​ព្រះ​បន្ទូល​ ទៅ​លោក​ស៊ីម៉ូន​ថា៖​ ‌«សូម​មើល​ស្ត្រី​នេះ​ចុះ!​ ខ្ញុំបាន​ចូល​មក​ក្នុង​ផ្ទះ​លោក​ ‌តែ​លោក​ពុំបាន​យក​ទឹក​មក​លាង​ជើង​ខ្ញុំ​ទេ​ រីឯ​នាង​នាង​បាន​សម្រក់​ទឹក​ភ្នែក​ជោក​ជើងខ្ញុំ ‌​ព្រម​ទាំង​យក​សក់​នាង​មក​ជូត​ទៀត​ផង។