ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ១៧ ខែកក្តដា ឆ្នាំ២០១៩

(ម៉ាកុស ៤.៣៥-៤១ លូកា ៨.២២-២៥)

ព្រះ‌យេស៊ូ​យាង​ចុះ​ទូក ហើយ​ពួក​សាវ័ក*​នាំ​គ្នា​ទៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ។ ពេល​នោះ មាន​ខ្យល់​ព្យុះ​បក់‌បោក​មក​លើ​សមុទ្រ​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​រលក​ជះ​មក​គ្រប​ពី​លើ​ទូក។ រីឯ​ព្រះ‌យេស៊ូ​វិញ ទ្រង់​ផ្ទំ​លក់។ ពួក​សាវ័ក*​ចូល​ទៅ​ជិត​ដាស់​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​ជួយ​ផង យើង​ស្លាប់​ឥឡូវ​ហើយ»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «មនុស្ស​មាន​ជំនឿ​តិច​អើយ! ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ភិត‌ភ័យ​ដូច្នេះ?»។ ព្រះ‌អង្គ​ក្រោក​ឈរ​ឡើង មាន​ព្រះ‌បន្ទូល​គំរាម​ខ្យល់​ព្យុះ និង​សមុទ្រ ពេល​នោះ​សមុទ្រ ក៏​ស្ងប់‌ឈឹង។ ពួក​សាវ័ក​នាំ​គ្នា​ស្ងើច​សរ‌សើរ ហើយ​ពោល​ថា៖ «តើ​លោក​នេះ​មាន​ឋានៈ​អ្វី បាន​ជា​ខ្យល់​ព្យុះ និង​សមុទ្រ ស្ដាប់​បង្គាប់​លោក​ដូច្នេះ?»។