ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩

សុភមង្គល​ដ៏​ពិត​ប្រាកដ
(លូកា ៦.២០-២៦)
1 ព្រះ‌យេស៊ូ​ទត​ឃើញ​មហា‌ជន​ទាំង​នេះ ព្រះ‌អង្គ​យាង​ឡើង​ទៅ​លើ​ភ្នំ រួច​ព្រះ‌អង្គ​គង់​នៅ​ទី​នោះ។ សាវ័ក*​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌អង្គ 2 ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​បង្រៀន​គេ​ថា៖

3 «អ្នក​ណា​ដាក់​ចិត្ត​ជា​អ្នក​ក្រ‌ខ្សត់​ក 
អ្នក​នោះ​មាន​សុភមង្គល*​ហើយ
ដ្បិត​ពួក​គេ​បាន​ទទួល​ព្រះ‌រាជ្យ
នៃ​ស្ថាន​បរម‌សុខ!
4 អ្នក​ណា​សោក‌សៅ
អ្នក​នោះ​មាន​សុភមង្គល​ហើយ
ដ្បិត​ព្រះ‌ជា‌ម្ចាស់​នឹង​សម្រាល​ទុក្ខ​ពួក​គេ!
5 អ្នក​ណា​មាន​ចិត្ត​ស្លូត‌បូត
អ្នក​នោះ​មាន​សុភមង្គល​ហើយ
ដ្បិត​ពួក​គេ​នឹង​ទទួល​ផែន‌ដី​ទុក​ជា​មត៌ក!
6 អ្នក​ណា​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត*​ខ 
អ្នក​នោះ​មាន​សុភមង្គល​ហើយ
ដ្បិត​ព្រះ‌ជា‌ម្ចាស់​នឹង​ប្រទាន​ឲ្យ
ពួក​គេ​បាន​ឆ្អែត!
7 អ្នក​ណា​មាន​ចិត្ត​មេត្តា‌ករុណា
អ្នក​នោះ​មាន​សុភមង្គល​ហើយ
ដ្បិត​ព្រះ‌ជា‌ម្ចាស់​នឹង​សម្ដែង​ព្រះ‌ហឫ‌ទ័យ
មេត្តា‌ករុណា​ដល់​ពួក​គេ​វិញ!
8 អ្នក​ណា​មាន​ចិត្ត​បរិសុទ្ធ*
អ្នក​នោះ​មាន​សុភមង្គល​ហើយ
ដ្បិត​ពួក​គេ​នឹង​ឃើញ​ព្រះ‌ជា‌ម្ចាស់!
9 អ្នក​ណា​កសាង​សន្តិ‌ភាព
អ្នក​នោះ​មាន​សុភមង្គល​ហើយ
ដ្បិត​ពួក​គេ​នឹង​មានឈ្មោះ​ជា​បុត្រ
របស់​ព្រះ‌ជា‌ម្ចាស់!
10 អ្នក​ណា​ត្រូវ​គេ​បៀត‌បៀន
ព្រោះ​តែ​បាន​ធ្វើ​តាម​សេចក្ដី​សុចរិត*
អ្នក​នោះ​មាន​សុភមង្គល​ហើយ
ដ្បិត​គេ​បាន​ទទួល​ក្នុង​ព្រះ‌រាជ្យ
នៃ​ស្ថាន​បរម‌សុខ!

11 ប្រសិន​បើ​មាន​គេ​ត្មះ‌តិះ‌ដៀល បៀត‌បៀន និង​មាន​គេ​និយាយ​អាក្រក់​គ្រប់​យ៉ាង បង្ខូច​ឈ្មោះ​អ្នក​រាល់​គ្នា ព្រោះ​តែ​ខ្ញុំ នោះ​អ្នក​រាល់​គ្នា​មាន​សុភមង្គល​ហើយ! 12 ចូរ​អរ​សប្បាយ​រីក‌រាយ​ឡើង ព្រោះ​អ្នក​រាល់​គ្នា​នឹង​ទទួល​រង្វាន់​យ៉ាង​ធំ​នៅ​ស្ថាន​បរម‌សុខ ដ្បិត​ពួក​ព្យាការី*​ដែល​រស់​នៅ​មុន​អ្នក​រាល់​គ្នា ក៏​ត្រូវ​គេ​បៀត‌បៀន​ដូច្នោះ​ដែរ»។