ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩

អត្ថបទទី១ ១យ៉ូហាន ៣,២២_៤,៦
ព្រះគម្ពីរដំណឹងល្អ ម៉ាថាយ៤,១២_១៧.២៣_២៥
ព្រះ‌យេស៊ូចាប់ផ្ដើមផ្សាយដំណឹង‌ល្អនៅស្រុកកាលី‌ឡេ

12 កាលព្រះ‌យេស៊ូជ្រាបដំណឹងថា គេបានចាប់លោកយ៉ូហានយកទៅឃុំ‌ឃាំងហើយ ព្រះ‌អង្គក៏ភៀសចេញទៅស្រុកកាលី‌ឡេ។
13 ព្រះ‌អង្គចាកចេញពីភូមិណាសា‌រ៉ែត ទៅស្នាក់នៅក្រុងកាពើ‌ណិម ជិតមាត់សមុទ្រ ក្នុងតំបន់សាប់យូ‌ឡូន និងតំបន់ណែប‌ថាលី
14 ដើម្បីឲ្យបានស្របនឹងសេចក្ដីដែលមានចែងទុកតាមរយៈព្យាការីអេសាយថា៖15 «ដែនដីសាប់យូ‌ឡូន និងដែនដីណែប‌ថាលី ដែលស្ថិតនៅតាមផ្លូវទៅកាន់សមុទ្រអើយ! ស្រុកខាងនាយទន្លេយ័រដាន់ ស្រុកកាលី‌ឡេដែលសាសន៍ដទៃរស់នៅអើយ!16 ប្រជា‌ជនដែលអង្គុយនៅក្នុងទីងងឹត
បានឃើញពន្លឺមួយដ៏ភ្លឺខ្លាំង ហើយមានពន្លឺមួយលេចឡើង បំភ្លឺពួកអ្នករស់ក្នុងស្រុកដែលស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់»។17 តាំងពីគ្រានោះមក ព្រះ‌យេស៊ូចាប់ផ្ដើមប្រកាសថា៖ «ចូរកែប្រែចិត្តគំនិត ដ្បិតព្រះ‌រាជ្យ*នៃស្ថានបរម‌សុខនៅជិតបង្កើយហើយ!»។23 ព្រះ‌យេស៊ូយាងកាត់ស្រុកកាលី‌ឡេទាំងមូល ព្រះ‌អង្គបង្រៀនអ្នកស្រុកនៅក្នុងសាលាប្រជុំ*របស់ពួកគេ ព្រះ‌អង្គប្រកាសដំណឹង‌ល្អអំពីព្រះ‌រាជ្យ* ហើយប្រោសអ្នកជំងឺគ្រប់យ៉ាង និងមនុស្សពិការគ្រប់ប្រភេទ ក្នុងចំណោមប្រជា‌ជនឲ្យបានជាផង។24 ព្រះ‌កិត្តិនាមរបស់ព្រះ‌អង្គក៏ល្បីឮខ្ចរ‌ខ្ចាយពាស‌ពេញស្រុកស៊ីរីទាំងមូល។ គេបាននាំអស់អ្នកជំងឺគ្រប់យ៉ាង និងអ្នកកើតទុក្ខគ្រាំ‌គ្រា មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់ដៃស្លាប់ជើង មករកព្រះ‌អង្គ ព្រះ‌អង្គក៏ប្រោសគេឲ្យបានជាទាំងអស់គ្នា។ 25 មានមហា‌ជនជាច្រើនពីស្រុកកាលី‌ឡេ ស្រុកដេកា‌ប៉ូល ក្រុងយេរូ‌សាឡឹម ស្រុកយូដា និងពីតំបន់ខាងនាយទន្លេយ័រដាន់ នាំគ្នាដើរតាមព្រះ‌យេស៊ូ។