ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩

បុណ្យរំលឹក សន្តីអេលីហ្សាបិត អាន សេតុន ជាបព្វជិតា
អត្ថបទទី១ ១យ៉ូហាន ៣:៧-១០ ព្រះគម្ពីរដំណឹងល្អ យ៉ូហាន ១,៣៥-៤២
សិស្សដែលតាមព្រះ‌យេស៊ូមុនគេ 35 ថ្ងៃបន្ទាប់មកទៀត លោកយ៉ូហាននៅទីនោះដដែល ហើយមានសិស្សរបស់លោកពីរនាក់នៅជាមួយផង។36 លោកសម្លឹងមើលព្រះ‌យេស៊ូយាងកាត់តាមនោះ ក៏មានប្រសាសន៍ថា៖ «មើលហ្ន៎! លោកនេះហើយជាកូនចៀមរបស់ព្រះ‌ជាម្ចាស់»។37 កាលសិស្សទាំងពីរបានឮពាក្យនេះ គេនាំគ្នាដើរតាមព្រះ‌យេស៊ូទៅ។38 ព្រះ‌យេស៊ូងាកមកក្រោយ ទតឃើញអ្នកទាំងពីរដើរតាម ព្រះ‌អង្គក៏មានព្រះ‌បន្ទូលសួរថា៖ «អ្នកទាំងពីរមករកអ្វី?»។ គេទូលព្រះ‌អង្គថា៖ «រ៉ាប៊ី! (ពាក្យ“រ៉ាប៊ី” នេះប្រែថា“លោកគ្រូ”) តើលោកនៅកន្លែងណា?»។39 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគេវិញថា៖ «សុំអញ្ជើញមក អ្នកនឹងបានឃើញ!»។ គេក៏ទៅឃើញកន្លែងដែលព្រះ‌អង្គគង់នៅ ហើយគេក៏នៅជាមួយព្រះ‌អង្គនៅថ្ងៃនោះ (ពេលនោះ ប្រហែលជាម៉ោងបួនរសៀល)។ 40 ក្នុងចំណោមសិស្សទាំងពីរដែលបានឮពាក្យរបស់លោកយ៉ូហាន ហើយតាមព្រះ‌យេស៊ូទៅនោះ មានម្នាក់ឈ្មោះអនទ្រេ ជាប្អូនរបស់លោកស៊ីម៉ូនពេត្រុស។ 41 គាត់ទៅជួបលោកស៊ីម៉ូនជាបងមុនគេ ប្រាប់ថា៖ «យើងបានរកព្រះ‌មេស្ស៊ីឃើញហើយ!» (ពាក្យ“មេស្ស៊ី”នេះ ប្រែថា“ព្រះ‌គ្រិស្ដ”)។ 42 គាត់ក៏នាំលោកស៊ីម៉ូនទៅគាល់ព្រះ‌យេស៊ូ។ ព្រះ‌យេស៊ូសម្លឹងមើលលោកស៊ីម៉ូន ក៏មានព្រះ‌បន្ទូលថា៖ «អ្នកឈ្មោះស៊ីម៉ូនជាកូនរបស់លោកយ៉ូហាន អំណើះតទៅ អ្នកត្រូវមានឈ្មោះថា“កេផាស” (ពាក្យ “កេផាស”នេះ ប្រែថា ពេត្រុស)»។