ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨

បុណ្យគោរពសន្តយ៉ូហាន ជាគ្រីស្តទូត និងជាអ្នកប្រកាសដំណឹងល្អ
១យ៉ូហាន ១,១-៤
ព្រះគម្ពីរដំណឹងល្អ យ៉ូហាន ២០,១-៨
ព្រះ‌យេស៊ូមានព្រះ‌ជន្មរស់ឡើងវិញ

1 នៅព្រឹកថ្ងៃអាទិត្យ កាលនៅងងឹតនៅឡើយ នាងម៉ារីជាអ្នកស្រុកម៉ាដា‌ឡាចេញដំណើរឆ្ពោះទៅផ្នូរ ហើយឃើញថាមានគេយកថ្មចេញពីមាត់ផ្នូរផុតទៅហើយ។
2 នាងក៏រត់មកជម្រាបលោកស៊ីម៉ូនពេត្រុស និងសិស្ស*ម្នាក់ទៀត ដែលព្រះ‌យេស៊ូស្រឡាញ់ថា៖ «គេយកព្រះ‌អម្ចាស់ចេញពីផ្នូរបាត់ហើយ យើងមិនដឹងជាគេយកទៅដាក់នៅឯណាទេ!»។
3 លោកពេត្រុស និងសិស្សម្នាក់ទៀតនោះ ក៏ចេញទៅផ្នូរ។
4 សិស្សទាំងពីររត់ទៅជាមួយគ្នា តែសិស្សម្នាក់នោះរត់លឿនជាងលោកពេត្រុស ទៅដល់ផ្នូរមុន។
5 គាត់ឈ្ងោកមើលទៅ ឃើញសំពត់ស្នប តែគាត់មិនចូលទៅក្នុងផ្នូរឡើយ។
6 លោកស៊ីម៉ូនពេត្រុសរត់តាមក្រោយមកដល់ គាត់ចូលទៅក្នុងផ្នូរ ហើយសម្លឹងមើលសំពត់ស្នបនៅទីនោះ
7 ព្រមទាំងក្រណាត់ដែលគេគ្របព្រះ‌សិរសាព្រះ‌អង្គ មូរទុកដោយឡែក គឺមិននៅជាមួយសំពត់ស្នបទេ។
8 ពេលនោះ សិស្សដែលទៅដល់ផ្នូរមុន ក៏ចូលទៅខាងក្នុងដែរ គាត់បានឃើញហើយជឿ។