ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩

បុណ្យរំលឹកសន្តវ៉ាំងសង់ 
ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ៣,១-៦
ព្រះ‌យេស៊ូប្រោសមនុស្សស្វិតដៃម្នាក់ឲ្យជា

1 ព្រះ‌យេស៊ូយាងចូលទៅសាលាប្រជុំ*ម្ដងទៀត នៅទីនោះ មានបុរសម្នាក់ស្វិតដៃម្ខាង។
2 ពួកគេតាមមើលព្រះ‌យេស៊ូ ក្រែងលោព្រះ‌អង្គប្រោសបុរសនេះឲ្យជានៅថ្ងៃសប្ប័ទ* ក្នុងគោលបំណងចោទប្រកាន់ព្រះ‌អង្គ។ 3 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅកាន់បុរសស្វិតដៃ ថា៖ «ចូរក្រោកឡើង មកឈរនៅកណ្ដាលគេឯ‌ណេះ!»។ 4 បន្ទាប់មក ព្រះ‌អង្គមានព្រះ‌បន្ទូលសួរទៅគេថា៖ «នៅថ្ងៃសប្ប័ទ តើច្បាប់អនុញ្ញាតឲ្យធ្វើអំពើល្អ ឬធ្វើអំពើអាក្រក់? តើត្រូវង្គ្រោះមនុស្ស ឬប្រហារជីវិតចោល?»។ ពួកគេនៅស្ងៀមទាំងអស់គ្នា។
5 ព្រះ‌យេស៊ូបែរព្រះ‌ភ័ក្ត្រទតមើលទៅអ្នកដែលនៅជុំ‌វិញ ទាំងព្រះ‌ពិរោធ ហើយព្រះ‌អង្គព្រួយព្រះ‌ហឫទ័យ ព្រោះគេមានចិត្តរឹង‌រូស។ ព្រះ‌អង្គមានព្រះ‌បន្ទូលទៅកាន់បុរសស្វិតដៃ ថា៖ «ចូរលាតដៃមើល៍!»។ បុរសនោះលាតដៃ ហើយដៃរបស់គាត់ក៏បានជាដូចដើមវិញ។ 6 ពួកខាងគណៈផារី‌ស៊ី*ចេញពីសាលាប្រជុំ* ហើយទៅពិគ្រោះជាមួយបក្សពួកស្ដេចហេរ៉ូដភ្លាម ដើម្បីរកមធ្យោ‌បាយធ្វើគុតព្រះ‌យេស៊ូ។