ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨

បុណ្យរំលឹកសន្តី ស៊ីស៊ីល ជាព្រហ្មចារី និងជាមរណសាក្សី
ព្រះបន្ទូល លូកា ១៩,៤១-៤៤
ព្រះ‌យេស៊ូសោក‌សៅស្រណោះក្រុងយេរូ‌សាឡឹម

41 កាលព្រះ‌យេស៊ូយាងជិតដល់ក្រុងយេរូ‌សាឡឹម ព្រះ‌អង្គទតឃើញទីក្រុង ហើយទ្រង់ព្រះ‌កន្សែងនឹកអាណិតក្រុងនោះ ទាំងមានព្រះ‌បន្ទូលថា៖
42 «យេរូ‌សាឡឹមអើយ! គួរឲ្យស្ដាយពេក នៅថ្ងៃនេះ អ្នកពុំបានយល់ហេតុ‌ការណ៍ដែលផ្ដល់សេចក្ដីសុខ‌សាន្តមកអ្នកសោះ ដោយអត្ថ‌ន័យនៅលាក់កំបាំងនៅឡើយ អ្នកពុំអាចមើលឃើញបានទេ។
43 នៅពេលខាងមុខ ខ្មាំងសត្រូវនឹងមកបោះទ័ពឡោម‌ព័ទ្ធជុំ‌វិញអ្នក ហើយវាយប្រហារអ្នកពីគ្រប់ទិស
44 គេនឹងកម្ទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងឲ្យវិនាសបង់ផង។ គេមិនទុកឲ្យដុំថ្ម នៅត្រួតពីលើគ្នា ក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ដែលព្រះ‌ជាម្ចាស់បានយាងមកសង្គ្រោះអ្នកទេ»។