ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩

បុណ្យរំឭកសន្តីអាញ៉ែស ជាព្រហ្មចារីនី និងជាមរណសាក្សី 
ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ២,១៨-២២
អំពីការតមអាហារ

18 ថ្ងៃមួយ ពួកសិស្សរបស់លោកយ៉ូហាន‌បាទីស្ដ និងពួកសិស្សខាងគណៈផារី‌ស៊ី នាំគ្នាតមអាហារ។ ពួកគេមកទូលសួរព្រះ‌យេស៊ូថា៖ «សិស្សរបស់លោកយ៉ូហាន និងសិស្ស គណៈផារី‌ស៊ី* តមអាហារ ចុះហេតុដូចម្ដេចបានជាសិស្សរបស់លោកមិនតមដូច្នេះ?»។
19 ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅគេថា៖ «ក្នុងពិធីមង្គល‌ការ នៅពេលកូនកំលោះនៅជាមួយ តើភ្ញៀវអាចតមអាហារកើតឬ? ទេ! ដរាបណាកូនកំលោះនៅជាមួយ គេមិនអាចតមអាហារបានឡើយ។
20 ថ្ងៃក្រោយពេលគេចាប់ស្វាមីយកទៅ ទើបភ្ញៀវទាំងនោះតមអាហារ។ 21 ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀក‌បំពាក់ចាស់ឡើយ បើធ្វើដូច្នេះ ក្រណាត់ថ្មីនឹងបណ្ដាលឲ្យសម្លៀក‌បំពាក់ចាស់រហែកលើសដើមទៅទៀត។ 22 ពុំដែលមាននរណាច្រកស្រា ពាំង‌បាយជូរថ្មី ទៅក្នុងថង់ស្បែកចាស់ឡើយ បើធ្វើដូច្នោះ ស្រានឹងធ្វើឲ្យថង់ស្បែកនោះធ្លាយ បណ្ដាលឲ្យខូចទាំងស្រា ទាំងថង់ស្បែកជាមិនខាន។ ត្រូវច្រកស្រាថ្មីទៅក្នុងថង់ស្បែកថ្មី»។