ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩

បុណ្យរំលឹក សន្ត អន់តូនី ជាចៅអធិការ
ព្រះគម្ពីរដំណឹងល្អ ម៉ាកុស ១,៤០-៤៥
ព្រះ‌យេស៊ូប្រោសមនុស្សឃ្លង់ម្នាក់ឲ្យជា

40 មានមនុស្សឃ្លង់ម្នាក់ចូលមករកព្រះ‌យេស៊ូ គាត់លុតជង្គង់ ទូល‌អង្វរព្រះ‌អង្គថា៖ «ប្រសិនបើលោកមិនយល់ទាស់ទេ សូមប្រោសខ្ញុំប្របាទឲ្យជាស្អាតបរិសុទ្ធ*ផង»។
41 ព្រះ‌យេស៊ូមានព្រះ‌ហឫទ័យអាណិត‌អាសូរគាត់ ពន់‌ពេកណាស់ ព្រះ‌អង្គក៏លូកព្រះ‌ហស្ដទៅពាល់គាត់ ទាំងមានព្រះ‌បន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យជាស្អាតបរិសុទ្ធចុះ!»។
42 មនុស្សឃ្លង់ក៏ជាស្អាតបរិសុទ្ធភ្លាម។
43 បន្ទាប់មក ព្រះ‌យេស៊ូដេញគាត់ឲ្យចេញទៅភ្លាម ទាំងមានព្រះ‌បន្ទូលយ៉ាងតឹង‌រ៉ឹងថា៖
44 «ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយហេតុ‌ការណ៍នេះប្រាប់ឲ្យនរណាដឹងឡើយ! ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជា‌ចារ្យ* រួចថ្វាយតង្វាយ ដូចលោកម៉ូសេ*បានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធមែន»។
45 ប៉ុន្តែ បុរសនោះចេញទៅប្រកាស និងផ្សព្វ‌ផ្សាយរឿងនេះនៅគ្រប់កន្លែងឲ្យគេដឹង។ ហេតុនេះហើយបានជាព្រះ‌យេស៊ូមិនអាចយាងចូលទីក្រុង ដូចពីមុនទៀតឡើយ គឺព្រះ‌អង្គគង់នៅតែខាងក្រៅទីក្រុង ត្រង់កន្លែងស្ងាត់ៗ ហើយមានមនុស្សពីគ្រប់ទិស‌ទីនាំគ្នាមកគាល់ព្រះ‌អង្គ។