ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ (លូកា ១៧,២០-២៥)

ទីសម្គាល់អំពីព្រះ‌រាជ្យព្រះ‌ជាម្ចាស់

20 ពួកខាងគណៈ‌ផារីស៊ី*ទូលសួរព្រះ‌យេស៊ូថា ព្រះ‌ជាម្ចាស់នឹងយាងមកគ្រងរាជ្យនៅពេលណា។ ព្រះ‌អង្គមានព្រះ‌បន្ទូលតបទៅគេថា៖ «ព្រះ‌រាជ្យព្រះ‌ជាម្ចាស់មិនមែនមក តាមបែបដែលមនុស្សអាចមើលឃើញនឹងភ្នែកបានឡើយ។
21 គេពុំអាចពោលថា “ព្រះ‌រាជ្យព្រះ‌ជាម្ចាស់នៅទីនេះ ឬព្រះ‌រាជ្យព្រះ‌ជាម្ចាស់នៅទីនោះ” បានទេ។ ចូរដឹងថា ព្រះ‌រាជ្យព្រះ‌ជាម្ចាស់ស្ថិតនៅកណ្ដាលចំណោមអ្នករាល់គ្នាហើយ»។
22 បន្ទាប់មក ព្រះ‌អង្គមានព្រះ‌បន្ទូលទៅកាន់សិស្ស*ថា៖ «ពេលក្រោយ អ្នករាល់គ្នាចង់ឃើញថ្ងៃដែលបុត្រមនុស្ស*យាងមក សូម្បីតែមួយថ្ងៃក៏បានដែរ តែអ្នករាល់គ្នាពុំឃើញឡើយ។
23 ពេលមានគេប្រាប់អ្នករាល់គ្នាថា “ព្រះ‌អង្គនៅទីនេះ ឬនៅទីនោះ” កុំរត់ទៅឲ្យសោះ។
24 បុត្រមនុស្សនឹងយាងមកប្រៀបបីដូចជាផ្លេកបន្ទោរភ្លឺ‌ឆ្វាច ឆូតកាត់ពីជើងមេឃម្ខាងទៅជើងមេឃម្ខាង។
25 ប៉ុន្តែ បុត្រមនុស្សត្រូវតែរងទុក្ខវេទនាយ៉ាងខ្លាំងជាមុនសិន ហើយមនុស្សសម័យឥឡូវនេះនឹងបោះបង់លោកចោល។

Gospel Lk 17:20-25

Asked by the Pharisees when the Kingdom of God would come,
Jesus said in reply,
“The coming of the Kingdom of God cannot be observed,
and no one will announce, ‘Look, here it is,’ or, ‘There it is.’
For behold, the Kingdom of God is among you.”

Then he said to his disciples,
“The days will come when you will long to see
one of the days of the Son of Man, but you will not see it.
There will be those who will say to you,
‘Look, there he is,’ or ‘Look, here he is.’
Do not go off, do not run in pursuit.
For just as lightning flashes
and lights up the sky from one side to the other,
so will the Son of Man be in his day.
But first he must suffer greatly and be rejected by this generation.”