ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះបន្ទូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩

បុណ្យព្រះយេស៊ូទទួលជ្រមុជទឹក
ព្រះគម្ពីរដំណឹងល្អ លូកា៣,១៥-១៦.២១-២២

15ប្រជាជននៅតែរង់ចាំហើយគេរិះគិតក្នុងចិត្ដគ្រប់ៗគ្នាថា ប្រហែលលោកនេះទេដឹងជាព្រះគ្រិស្ដ!។ 16លោកយ៉ូហានមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជអោយអ្នករាល់គ្នាក្នុងទឹក ប៉ុន្ដែ លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង លោកនឹងធ្វើពិធីជ្រមុជអោយអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ និង ដោយភ្លើងវិញ។ 21ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹក រួចហើយ ព្រះយេស៊ូក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលព្រះអង្គកំពុងអធិស្ឋាន ស្រាប់តែផ្ទៃមេឃបើកចំហ 22ហើយព្រះវិញ្ញាណដ៏វិសុទ្ធយាងចុះមក មានរូបរាងដូចសត្វព្រាបសណ្ឋិតលើព្រះអង្គ។ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្ដនឹងព្រះអង្គណាស់»។