ព្រះបន្ទូលប្រចាំថ្ងៃ

ព្រះគម្ពីរថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨

អត្ថបទទី១ វិវរណៈ ១៥,១-៤
ទំនុកតម្កើង លេខ ៨៩,១-៣ខ.៧-៩
ព្រះបន្ទលដំណឹងល្អ លូកា ២១,១២-១៩

12 ប៉ុន្តែ មុននឹងហេតុ‌ការណ៍ទាំងនោះកើតឡើង គេនឹងចាប់ចងអ្នករាល់គ្នា គេបៀត‌បៀន ហើយបញ្ជូនអ្នករាល់គ្នាទៅកាត់ទោសក្នុងសាលាប្រជុំ* យកអ្នករាល់គ្នាទៅឃុំ‌ឃាំង។ គេនាំអ្នករាល់គ្នាទៅឲ្យស្ដេច និងលោកទេសា‌ភិបាលកាត់ទោស ព្រោះតែនាមខ្ញុំ។13 ប៉ុន្តែ ការនេះប្រែជាហុចឱកាសឲ្យអ្នករាល់គ្នាផ្ដល់សក្ខីភាពទៅវិញ។ 14 ត្រូវចងចាំក្នុងចិត្តថា កុំភ័យបារម្ភជាមុននឹងពាក្យនិយាយការពារខ្លួនធ្វើអ្វី15 ដ្បិតខ្ញុំនឹងផ្ដល់ឲ្យអ្នករាល់គ្នាមានថ្វីមាត់ និងប្រាជ្ញា មិនឲ្យពួកប្រឆាំង អាចប្រកែកតទល់នឹងអ្នករាល់គ្នាបានឡើយ។16 សូម្បីតែឪពុក‌ម្ដាយ បង‌ប្អូនញាតិ‌សន្ដាន និងមិត្ត‌ភក្ដិរបស់អ្នករាល់គ្នា ក៏បញ្ជូនអ្នករាល់គ្នាមួយចំនួនទៅឲ្យគេសម្លាប់ផងដែរ។ 17 មនុស្សគ្រប់ៗរូបនឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។18 ប៉ុន្តែ សូម្បីតែសក់អ្នករាល់គ្នាមួយសរសៃក៏មិនត្រូវបាត់ឡើយ។
19 អ្នករាល់គ្នានឹងបានរួចជីវិត ព្រោះអ្នករាល់គ្នាមានចិត្តស៊ូ‌ទ្រាំ»។