ព័ត៌មានភូមិភាគកំពង់ចាម

ប្រគួតបាត់ទាត់ក្នុងក្របខ័ណ្ឌព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាម

កំពង់ចាម៖ យុវជន៦ក្រុមមកពីព្រះសហគមន៍កាតូលិកផ្សេងៗក្នុងភូមិភាគកំពង់ចាមបានចូលរួមក្នុងកម្មវិធី​ប្រគួតបាត់ទាត់មិត្តភាពកាលពីថ្ងៃទី១០ធ្នូកន្លងទៅ។

លោកបូជាចារ្យផាន បូរីជាគណៈកម្មការក្នុងការប្រគួតបាល់បានអោយដឹងថា៖ជារៀង​រាល់ឆ្នាំព្រះសហគមន៍កាតូលិកភូមិភាគកំពង់ចាមតែងតែរៀបចំការប្រគួតបាត់ទាត់ដើម្បីតម្រូវ​តាម​ចិត្តយុវជនដែលពួកគេចួលចិត្តកីឡាបាល់ប្រភេទនេះ។ ហើយម្យ៉ាងទៀតគឺចង់ឲ្យយុវជន​ទាំងនេះចេះសហការណ៍គ្នាទៅវិញទៅមក ចេះស្រលាញ់សមាជិកក្នុងក្រុម និងឲ្យគេ​យកកីឡានេះជាមិត្តភាពដោយមិនគឹតតែអំពីការប្រគួតដាក់លុយ។

លោកបូជាចារ្យបូរីបន្ថែមទៀតថា៖ក្នុងកម្មវិធីនេះគឺឃើញថាយុវជនទាំងអស់គេសប្បាយចិត្តក្នុងការ​លេងបើទោះបីជាមានការប៉ះពារគ្នាតិចតួចក៏ដោយគឺគេលេងដោយសន្តិភាពរវាងគ្នានិងគ្នា​ហើយនេះជាអ្វីដែលព្រះសហគមន៍ចង់បាន។ សកម្មភាពកីឡានេះផងដែរគឺណែ​នាំឲ្យពួកែ ចេះតស៊ូជំនះរាល់ការលំបាកដែលប្រៀបដូចជាជីវិតសព្វថ្ងៃរឺការសិក្សានិងការងារ​ដែលមិនខ្វះអ្នកដែលចាំប្រគូតប្រជែងជាមួយយើងនោះទេ ហេតុនេះយើងត្រូវតែស៊ូទ្រាំ បើទោះបីជាវាហត់ឬលំបាកយ៉ាងណាក៏ដោយប្រសិនបើយើងមានគោលដៅច្បាស់នោះយើង​ច្បាស់ជាទទួលបានជោគជ័យដូចការប្រគួតបាល់ ដូច្នេះដែរ។

យុវជន៦ក្រុមនេះគឺមានមកពីព្រះសហគមន៍កាតូលិកកោះរការ ព្រះសហគមន៍កាតូលិកផ្កាដូង មណ្ឌលយុវជនកំពង់ចាម ព្រះសហគមន៍កាតូលិកកំពង់ចាមក្រុង ព្រះសហគមន៍កាតូលិកក្តុលលើ មណ្ឌលយុវជនក្រូចឆ្មារ ។

ជាលិទ្ធផលគឺក្រុមយុវជនមកពីព្រះសហគមន៍កាតូលិកផ្កាដូងទទួលបានលេខ១ កោះរការលេខ២ និងមណ្ឌលយុវជនក្រូចឆ្មាទទួលបានលេខ៣ ហើយពួកគេទួលបានការដូលើកទឹកចិត្តពីគណៈកម្មាធិការរៀបចំផងដែល។
ដោយ៖ រឿន ស្រីម៉ាច