ព័ត៌មានភូមិភាគភ្នំពេញ

បូជនីយចរយុវជនកាតូលិកភូមិភាគភ្នំពេញ

យុវជន​កាតូលិក​ភូមិភាគភ្នំពេញ​ជាង ២០០នាក់ ធ្វើ​បូជនីយកិច្ច​ចេញ​ពី​ព្រះវិហារសន្តយ៉ូហានបាទីស្ត ស្រុកបាទី​ទៅ​កាន់​ព្រះវិហារ​សន្តីតេរេសានៃព្រះកុមារយេស៊ូ ព្រៃកប្បាស ក្រោមការដឹកនាំដោយលោកអភិបាលអូលីវីយេជ្មីតអ៊ីស្លែរ និងរៀបចំដោយការិយាល័យយុវជនជំទង់និងកុមារនៃភូមិភាគភ្នំពេញ ថ្ងៃទី ៨ ខែកុម្ភៈឆ្នាំ ២០២០។

យុវជនដែលជាបូជនីយចរទាំងអស់បានស្ដាប់នូវប្រវត្តិ និងជីវិតរបស់ព្រះសហគមន៍បាទី ព្រះវិហារសន្តយ៉ូហានបាទីស្តដែលបានចាប់ផ្ដើមឡើងរហូតដល់សព្វថ្ងៃនេះ។ នៅក្នុងការអប់រំដំណាក់ទី១ លោកអភិបាលបានក្រើនរំឭកដល់យុវជនឳ្យយល់ថានេះគឺជាឱកាសមួយដើម្បីរកឃើញផ្លូវនៃសុភមង្គល ដើម្បី”ធ្វើជាអ្នកកសាងសន្តិភាព” នៅក្នុងពិភពលោកនេះ ។ ដោយយកុំឲ្យមានការភ័យខ្លាចដោយនឹកឃើញដល់ព្រះយេស៊ូយាងមកនាំដំណឹងល្អសម្រាប់យើងហើយយើងជាយុវជនចូលថែរក្សាសេចក្ដីសង្ឃឹមនឹងសេចក្ដីស្រឡាញ់របស់យើងជានិច្ច។

នៅក្នុងពេលនោះដែលោកអភិបាលបានសង្កត់ធ្ងន់ទៅលើចំណុចក្នុងការកសាងសន្តិភាព នៃផ្លូវសុភមង្គលរបស់ព្រះយេស៊ូ តាមឥរិយាបទនៃដួងចិត្ត គឺ ១) ដាក់ចិត្តជាអ្នកក្រខ្សត់។ ប្រសិនបើដួងចិត្តរបស់យើងពោរពេញទៅដោយភាពអាត្មានិយមធ្វើឲ្យយើងគ្មានពេលគិតពីអ្នកដទៃដូច្នេះសូមឲ្យយើងមានសមត្ថភាពដើម្បីទទួលនិងមើលបងប្អូនឱ្យទៀតឱ្យទៀត។ ២) មានចិត្តស្លូតបូត គឺមានចិត្តល្អដល់បងប្អូនឯទៀតៗទៀតដោយចេះបង្ហាញមិត្តភាព ភាតរភាព ដែលនាំឱ្យចេះស្រឡាញ់បងប្អូនឯទៀតៗ មានទឹកចិត្តស្រឡាញ់ធម្មជាតិ និងចូលរួមក្នុងមហាគ្រួសារដែលព្រះជាម្ចាស់បានប្រទានឲ្យ។ ៣) មានចិត្តបរិសុទ្ធគឺនឹកដល់កូនក្មេងតូចដូចដែលមានចិត្តបរិសុទ្ធគឺនឹកដល់កូនក្មេងតូច។ ដូចដែលព្រះយេស៊ូមានព្រះបន្ទូលថា អ្នកណាមានចិត្តដូចកូនក្មេងអ្នកនោះអាចចូលទៅក្នុងស្ថានបរមសុខ។ ដូច្នេះយើងនឹកដល់កូនក្មេងតូចដែលចេះទទួលអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ប្រទានឲ្យគឺចិត្តជាកូនក្មេងដែលទីពឹងលើព្រះជាម្ចាស់ទុកចិត្តលើព្រះជាម្ចាស់ទាំងស្រុង។

ក្រោយពីទទួលការអប់រំពីលោកអភិបាលរួចយុវជនទាំងអស់បានធ្វើដំណើរដោយថ្មើរជើងដែលចែក 10 ក្រុម ដោយដើរបណ្ដើរអធិដ្ឋានបណ្ដើរឆ្ពោះទៅកាន់ព្រះសហគមន៍ព្រែកប្បាសនៃមណ្ឌលសកម្មភាពតាកែវ។

ឆ្នាំនេះជាបូជនីយចរយុវជនកាតូលិកភូមិភាគភ្នំពេញលើកទី១០ ដោយចាប់ផ្ដើមនៅឆ្នាំ២០១០នៅតាំងគោក និងលើកទី២ នៅព្រះសហគមន៍ចំណោម។ លើកទី៣ នៅក្ដុរលើភូមិភាគកំពង់ចាម។ លើកទី៤នៅតាអំតំបន់ព្រះសហគមន៍ខេត្តសៀមរាប។ លើកទី៥ នៅកំពង់គោ ខេត្តកំពង់ធំ។ លើកទី៦ នៅអរិយក្សត្រ ភ្នំពេញ។ លើកទី៧ នៅបូកគោ ខេត្តកំពត។ លើកទី៨ នៅគីរីវង្សខេត្តតាកែវ។ លើកទី៩ នៅតាំងគោក ខេត្តកំពង់ធំ ។