ព័ត៌មាន

ទិវាអង្គការសហប្រជាជាតិ ស្តីពីសប្តាហ៍សុខដុមនីយកម្មអន្តរជំនឿ-សាសនាពិភពលោកលើកទី៨

[:kh]ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា ដោយមានការឧត្តម្ភពីអង្គការ DANMISSION បានរៀបចំទិវាអង្គការសហប្រជាជាតិ ស្តីពីសប្តាហ៍សុខដុមនីយកម្មអន្តរជំនឿ- សាសនាពិភពលោកលើកទី៨ ក្រោមប្រធានបទ «សន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍”។ នៅសណ្ឋាគារ ឡាវ៉ារេន រាជធានីភ្នំពេញ។

អង្គសិក្ខាសាលានេះប្រារព្ធឡើងនៅថ្ងៃទី ២៧ កុម្ភៈ ២០១៨ ក្រោមអធិបតីភាពរបស់ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិការ ក្រសួងធម្ការ និងសាសនា ដោយមានអ្នកចូលរួមមកពីគ្រប់សាសនា ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមជាមួយអង្គការសង្គមស៊ីវិលមួយចំនួនដែលមានចរឹតលក្ខណៈជាសាសនា ។

យោងតាមសេចក្តីប្រកាសហេតុទិវានេះធ្វើឡើងដើម្បី​ផ្សព្វផ្សាយទិវាអង្គការសហប្រជាជាតិ ស្តីពីសប្តាហ៍សុខដុមនីយកម្មអន្តរ​ជំនឿសាសនាពិភពលោកលើកទី៨​នៅព្រះរាជាណាចក្រកម្ពុជា។ ដើម្បីគាំទ្រផែនការយុទ្ធសាស្ត្រ និងកម្មវិធីសុខដុម​នីយកម្មសាសនារបស់​ក្រសួងធម្មការ និងសាសនា។ អនុវត្តតាមរដ្ឋធម្មនុញ្ញមាត្រា៤៣ និងគោលដៅរបស់អង្គការស្ប្រជាជាតិ។ ពង្រឹងកិច្ចសហប្រតិបត្តិកា​អន្តរសាសនា នៅព្រះរាជាណាច្ក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោកអ៊ឺន ជើជេនសិន ប្រធានអង្គការ Danmission ដែលជាភ្នាក់ងារបេសកកម្ម និងអភិវឌ្ឍន៍គ្រីស្តបរិស័ទមួយមកពីប្រទេសដាណាម៉ាក បានថ្លែងនៅក្នុងកិច្ចស្វាគមន៍​និងរំលឹកអំពីបព្វហេតុដើម នៃទិវាអង្គការសហ​ប្រជាជាតិ ស្តីពីសប្តាហ៍សុខដុមនីយកម្មអន្តរជំនឿ-សាសនាពិភពលោក​ ដែលជ្រើសរើសយកសប្តាហ៍ដំបូង នៃខែកុម្ភៈដើម្បីប្រារព្ធទិវានេះ។

លោកផ្លោក ផន រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានថ្លែងនៅក្នុងពិធីបើកទិវានេះថា ទិវានេះពិតជាមានសារៈសំខាន់ក្នុងការរួមសាមគ្គីគ្នាជាអន្តរសាសនា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស និងសហគមន៍ជាតិ-អន្តរជាតិ គ្មានអំពើហិង្សាគ្រប់ទម្រង់ និងរក្សាសន្តិភាព និងភាពសុខដុមរមនាសាសនា និងសហគមន៍ តាមរយៈអង្គសិក្ខាសាលាផ្សព្វផ្សាយទិវានេះ។

លោកបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនេះ នឹងផ្តល់ឱកាសសម្រាប់ផ្លាស់ប្តូរគំនិតទស្សនៈ និងបទពិសោធន៍ការងារទាំងអស់គ្នា ដើម្បីចូលរួមផ្សព្វផ្សាយអប់រំអំពីសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍ ព្រមទាំងលើកស្ទួយការអភិវឌ្ឍសុខដុមរមនីយកម្មសាសនា​ឲ្យកាន់តែរីកចម្រើនថែមទៀត។ លោកក៏បាលលើកយកនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជ្យរដ្ឋាភិបាលកម្ពុជាកន្លងមក ដើម្បីទទួលបាននូវ​សុខដុមរមនីយកម្ម​រ​វាងសាសនា និងសាសនាផងដែរ។

ក្នុងអង្គសិក្ខាសានានៃទិវានេះក៏មានអ្នកជំនាញ មកពីអង្គការក្រុមការងារ​ដើម្បីដោះស្រាយទំនាស់ (ATC) ដើម្បីធ្វើបទបង្ហាញអំពីសន្តិភាព និងទំនាស់ឲ្យសិក្ខាកាមទាំងអស់យល់កាន់តែច្បាស់អំពីប្រភេទនៃទំនាស់ ការគ្រប់គ្រងនិងដោះស្រាយទំនាស់ និងការអភិវឌ្ឍជានិរន្តរ៍ដោយផ្អែកលើគោលដៅ៣សំខាន់ៗគឺ រាជ្យរដ្ឋាភិបាល អ្នកជំនួញ និងសង្គមស៊ីវិល។

ក្នុងអង្គសិក្ខាសាលា សិក្ខាកាមក៏បានពិភាក្សាគ្នាជាក្រុម ដើម្បីផ្លាស់ប្តូរយោបល់ និងបទពិសោធន៍តាមគោលជំនឿសាសនារៀងៗខ្លួន។ ពេលបញ្ចប់អង្គសិក្ខាសាលា សិក្ខាកាមទាំងអស់បានសម្រេចសេចក្តីប្រកាសរួម និងប្តេជ្ញាចិត្ត​ រួមគ្នាផ្សព្វផ្សាយសេចក្តីសេចក្តីប្រកាសន៍នេះ​តាមសហគមន៍របស់ខ្លួនផ្ទាល់។ សេចក្តីប្រកាសមាន១១ ចំនុចដូចជា៖ ១) សហគមន៍សាសនាចូលរួមផ្សព្វផ្សាយទិវាអង្គការសហប្រជាជាតិស្តីពី សប្តាហ៍សុខដុមនីយកម្មអន្តរជំនឿ-សាសនាជាមួយរាជរដ្ឋាភិបាលដល់ សហគមន៍មូលដ្ឋានដើម្បីសន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍។ ២) សហគមន៍សាសនាបេ្តជ្ញាចូលរួមអប់រំសន្តិភាព និងអភិវឌ្ឍន៍ជានិរន្តរ៍តាមសហគមន៍ សាសនា ដើម្បីកាត់បន្ថយភាពក្រីក្រ និងអំពើហិង្សាក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ។ ៣) រួមគ្នាបួងសួងរក្សាសន្តិភាព សុខដុមនីយកម្ម និងការអភិវឌ្ឍជានិរន្តរ៍ដល់ប្រទេសកម្ពុជា និង សាកលលោក។ ៤) ចូលរួមផ្សព្វផ្សាយអំពី ទិវាអង្គការសហប្រជាជាតិស្តីពី សប្តាហ៍សុខដុមនីយកម្មអន្តរជំនឿ-សាសនា ពិភពលោករៀងរាល់ឆ្នាំ។ ៥) ចូលរួមគាំទ្រទិវាអង្គការសហប្រជាជាតិស្តីពី សប្តាហ៍សុខដុមនីយកម្មអន្តរជំនឿ-សាសនា ពិភពលោក នៅក្នុងប្រទេស និងអន្តរជាតិ។ ៦) អប់រំ និងផ្សព្វផ្សាយអំពីសន្តិភាពនិងការអភិវឌ្ឍជានិរន្តរ៍ តាមបណ្តាញសារព័ត៌មាន និងពិធីកម្មសាសនានានា។ ៧) ផ្សព្វផ្សាយគោលការណ៍សន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍ដោយគ្មានអំពើហិង្សាគ្រប់ទម្រង់។ ៨) រៀបចំបណ្តុះបណ្តាលក្រុមស្រាវជ្រាវ និងគ្រូបង្គោលប្រឹក្សាអំពីគោលការណ៍សន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍តាមសហគមន៍សាសនា។ ៩) ចូលរួមរៀបចំផែនការស្រាវជ្រាវ និងផ្សព្វផ្សាយអំពីគោលការណ៍សន្តិភាព និងការអភិវឌ្ឍជានិរន្តរ៍ជាមួយក្រសួងធម្មការ និងសាសនា ដើម្បីផ្សព្វផ្សាយតាមសហគមន៍ជាតិ និងអន្តរជាតិ។ ១០) ដឹកនាំបង្កើតក្រុមការងារយុវជនចម្រុះសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍជានិរន្តរ៍ចូលរួមការងារសង្គមជាមួយគ្នា។ ១១) គោរពតាមច្បាប់រដ្ឋ និងវិន័យសាសនានីមួយៗ។[:]

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។