ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨

បុណ្យរំឭកសន្ត អាំប្រុស ជាអភិបាល និងជាគ្រូបាធ្យាយព្រះសហគមន៍ 
អត្ថបទទី១ អេសាយ ២៩,១៧-២៤
ទំនុកតម្កើង លេខ២៧,១.៤.១៣-១៤
ព្រះបន្ទូលដំណឹងល្អ ម៉ាថាយ ៩,២៧-៣១
ព្រះ‌យេស៊ូប្រោសមនុស្សខ្វាក់ពីរនាក់ឲ្យភ្លឺ

27 កាលព្រះ‌យេស៊ូកំពុងតែយាងចេញពីទីនោះ មានមនុស្សខ្វាក់ពីរនាក់មកតាមព្រះ‌អង្គ ស្រែកថា៖ «ព្រះ‌រាជ‌វង្សព្រះ‌បាទដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង»។28 ពេលព្រះ‌អង្គយាងទៅដល់ផ្ទះ មនុស្សខ្វាក់ទាំងពីរនាក់ចូលទៅជិតព្រះ‌អង្គ។ ព្រះ‌យេស៊ូមានព្រះ‌បន្ទូលទៅអ្នកទាំងពីរថា៖ «តើអ្នកជឿថាខ្ញុំអាចធ្វើឲ្យភ្នែកអ្នកភ្លឺបានឬ?»។ គេទូលព្រះ‌អង្គថា៖ «យើងខ្ញុំជឿហើយ ព្រះ‌អម្ចាស់អើយ»។29 ព្រះ‌អង្គក៏ពាល់ភ្នែកអ្នកទាំងពីរ ទាំងមានព្រះ‌បន្ទូលថា៖ «សុំឲ្យបានសម្រេចតាមជំនឿរបស់អ្នកចុះ»។30 ពេលនោះ ភ្នែករបស់គេក៏បានភ្លឺ។ ព្រះ‌យេស៊ូហាម‌ប្រាមគេយ៉ាងតឹង‌តែងថា៖ «ចូរប្រយ័ត្ន កុំឲ្យនរណាដឹងឡើយ»។ 31 ប៉ុន្តែ បុរសទាំងពីរចេញទៅផ្សព្វ‌ផ្សាយរឿងនោះ ឲ្យគេដឹងពាស‌ពេញស្រុក។