ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០១៨ 

អត្ថបទទី ១ អេសាយ ១១, ១-១០
ទំនុកតម្កើង លេខ ៧២,១-២.៧-៨.១២-១៣.១៧
ព្រះបន្ទូលដំណឹងល្អ លូកា ១០,២១-២៤

21ខណៈនោះ ព្រះវិញ្ញាណបានធ្វើអោយព្រះយេស៊ូមានព្រះហឫទ័យរីករាយយ៉ាងខ្លាំង។ ព្រះអង្គមានព្រះបន្ទូលថា៖« បពិត្រព្រះបិតាជាអម្ចាស់នៃស្ថានបរមសុខ និង ជាអម្ចាស់នៃផែនដី ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ ព្រោះទ្រង់បានសំដែងការទាំងនេះអោយមនុស្សតូចតាចយល់ តែទ្រង់លាក់មិនអោយអ្នកប្រាជ្ញ និង អ្នកចេះដឹងយល់ទេ។ មែនហើយ! ព្រះអង្គសព្វព្រះហឫទ័យសំរេចដូច្នេះ។ 22ព្រះបិតារបស់ខ្ញុំបានប្រគល់អ្វីៗទាំងអស់មកខ្ញុំ។ គ្មាននរណាស្គាល់ព្រះបុត្រា ក្រៅពីព្រះបិតា ហើយក៏គ្មាននរណាស្គាល់ព្រះបិតា ក្រៅពីព្រះបុត្រា និង អ្នកដែលព្រះបុត្រាសព្វព្រះហឫទ័យសំដែងអោយស្គាល់នោះដែរ»។ 23បន្ទាប់មក ព្រះយេស៊ូបែរទៅរកសិស្ស ហើយមានព្រះបន្ទូលដាច់ឡែកពីគេថា៖«អ្នករាល់គ្នាមានសុភមង្គលហើយ ព្រោះអ្នករាល់គ្នាបានឃើញហេតុការណ៍ទាំងអស់នេះ! 24ខ្ញុំសុំបញ្ជាក់ប្រាប់អ្នករាល់គ្នាថា មានព្យាការី និង ស្ដេចជាច្រើន ចង់ឃើញហេតុការណ៍ដែលអ្នករាល់គ្នាឃើញនេះដែរ តែមិនបានឃើញ ហើយគេចង់ឮសេចក្ដីដែលអ្នករាល់គ្នាបានឮនេះដែរ តែមិនបានឮសោះ»។