ព្រះបន្ទូលប្រចាំថ្ងៃ

ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨

បុណ្យនឹករំលឹក សន្តហ្វ្រង់ស្វ័រសាវីយេ ជាបូជាចារ្យ
អត្ថបទទី១ អេសាយ ២,១-៥
ទំនុកតម្កើង លេខ ១២២, ១-៤ខ. ៤គឃ-៩
ព្រះបន្ទូលដំណឹងល្អ ម៉ាថាយ ៨,៥-១១

ព្រះ‌យេស៊ូប្រោសអ្នកបម្រើរបស់នាយទាហានរ៉ូម៉ាំងឲ្យជា

5 នៅពេលព្រះ‌យេស៊ូយាងចូលក្រុងកាពើ‌ណិម មាននាយទាហានរ៉ូម៉ាំងម្នាក់ចូលមកគាល់ព្រះ‌អង្គ ទូល‌អង្វរថា៖ 6 «លោកម្ចាស់អើយ! អ្នកបម្រើរបស់ខ្ញុំប្របាទដេកស្ដូក‌ស្ដឹងនៅឯផ្ទះ ទាំងឈឺចុកចាប់យ៉ាងខ្លាំង»។ 7 ព្រះ‌អង្គមានព្រះ‌បន្ទូលទៅគាត់ថា៖ «ខ្ញុំនឹងទៅមើលគាត់ឲ្យបានជា»។ 8 នាយទាហានទូលព្រះ‌អង្គថា៖ «លោកម្ចាស់ ខ្ញុំប្របាទមានឋានៈទន់‌ទាបណាស់ មិនសមនឹងលោកអញ្ជើញចូលក្នុងផ្ទះខ្ញុំប្របាទទេ សូមលោកមានប្រសាសន៍តែមួយម៉ាត់ប៉ុណ្ណោះ អ្នកបម្រើរបស់ខ្ញុំប្របាទនឹងជាសះ‌ស្បើយមិនខាន។ 9 ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយមានកូនទាហាននៅក្រោមបញ្ជាខ្ញុំប្របាទដែរ បើខ្ញុំប្របាទបញ្ជាអ្នកណាម្នាក់ឲ្យទៅ គេនឹងទៅ បើប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក។ ពេលខ្ញុំប្របាទប្រាប់អ្នកបម្រើឲ្យធ្វើការអ្វីមួយ គេនឹងធ្វើតាម»។ 10 កាលព្រះ‌យេស៊ូទ្រង់ព្រះ‌សណ្ដាប់ដូច្នេះហើយ ព្រះ‌អង្គស្ងើចសរ‌សើរណាស់ ក៏មានព្រះ‌បន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះ‌អង្គថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះ នៅស្រុកអ៊ីស្រា‌អែលឡើយ។ 11 ខ្ញុំសុំប្រាប់អ្នករាល់គ្នាថា នឹងមានមនុស្សជាច្រើនពីទិសខាងកើត និងទិសខាងលិច មកចូលរួមពិធីជប់‌លៀង ក្នុងព្រះ‌រាជ្យ*នៃស្ថានបរម‌សុខ*ជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុប។