ព័ត៌មានភូមិភាគភ្នំពេញ

ក្រុមសាសនទួតថៃប្រារព្វបុណ្យខួប២៥ ឆ្នាំដែលបានមកបំពេញបេសកកម្មនៅកម្ពុជា

ក្រុមសាសនទូតថៃ នៅកម្ពុជា ដែលមានទាំងបូជាចារ្យ និងដូនជីកាតូលិក ៣ក្រុមទៀតបាន ប្រារព្ធខួប២៥ឆ្នាំ ដែលក្រុមនេះបានមកបំពេញបេសកកម្ម ប្រកាសដំណឹងល្អនៅប្រទេសកម្ពុជា។ ពិធីបានប្រារព្ធទៅកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលទាំងបី។ ក្នុងពិធីនេះក៏មានការតែងតាំងឧបដ្ឋាកថ្មីម្នាក់ នៅក្នុងក្រុមសាសនទូតនេះដែរ។

ក្រុមសាសនទូតនេះបានមកបំពេញ សកម្មភាពប្រកាសដំណឹងល្អនៅកម្ពុជាក្នុងឆ្នាំ១៩៩៣។ មានលោកបូជាចារ្យ យ៉ូហានបាទីស្ទ វីរៈជ័យ ស៊្រីប្រាម៉ុង និងដូនជីនៃក្រុមអ្នកស្រលាញ់ព្រះឈើឆ្កាងចំនួនពីររូប ព្រមទាំងគ្រីស្តបរិស័ទជាអ្នកស្ម័គ្រចិត្ត។ មុនដំបូង នៅប៉ោយប៉ែត និងក្រោយមកលោកវីរជ័យ ទៅបម្រើព្រះសហគមន៍កាតូលិកនៅក្នុងខេត្តកំពង់ធំ ហើយដូនជីកាតូលិកទាំពីរ ទៅបម្រើព្រះសហគមន៍នៅក្នុងភូមិភាគកំពង់ចាម។

លោកបូជាចារ្យ វីរជ័យបានរំលឹកថា អ្វីដែលោកចាប់អារម្មណ៍នឹងជីវិត ជាសាសនទូតគឺ មានបូជាចារ្យម្នាក់មកពីក្រុងប៉ារីស្ត បានសួរអំពី ការចេញទៅបម្រើនៅប្រទេសកម្ពុជា ព្រោះលោកអភិបាល លោកបូជាចារ្យ ត្រូវគេសម្លាប់អស់នៅក្នុងសម័យសង្គ្រាម។ ពេលនោះលោកជានិស្សិតទេវវិទ្យាល័យ ។ លោកថា សំនួររបស់បូជាចរ្យរូបនេះ បានចាក់ក្នុងចិត្តរបស់លោកជាប់ជានិច្ច គេងមិនលក់សោះ ឮសម្លេងមួយ “លោកបូជាចារ្យខ្មែរត្រូវគេសម្លាប់អស់”។ ហេតុនេះលោកក៏សម្រេចចិត្តទៅជួបលោកបូជាចារ្យជាតិបារំាងរូបនោះ ហើយប្រាប់ថា “ខ្ញុំចង់ទៅស្រុកខ្មែរ”។

នៅក្នុងប្រទេសកម្ពុជា ក្រុមនេះបានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការរួមគ្នា ជាមួយលោកអភិបាលព្រះសហគមន៍នៅប្រទេសកម្ពុជា កសាងព្រះសហគមន៍ឡើងវិញ។ ទោះបីភាពការណ៍មិនទាន់ល្អ នៅមានការប្រយុទ្ធគ្នាជាអន្លើ នៅកំពង់ធំ និងនៅកណ្តាលរាជធានីភ្នំពេញ ក្នុងឆ្នាំ១៩៩៧។

ទោះបីមានការលំបាក់ខ្លះខាងរូបកាយ លោកបូជាចារ្យវីរជ័យ បានរៀបរាប់ថាក្នុងរយៈពេល២៥ឆ្នាំនេះលោកមានអំណរសប្បាយជានិច្ច ជារៀងរាល់ថ្ងៃ មានអំណរ និងព្រះអំណោយទានជានិច្ច។ លោកបូជាចារ្យ ប៉ូល រឿង ឆ័ត្រសិរី ជាប្រធានក្រុមនេះនៅកម្ពុជាបានមានប្រសាសន៍ថា អ្វីដែលក្រុមនេះចង់ប្រកាសដំណឹងល្អ និងចង់បម្រើដោយសេចក្តីស្រលាញ់ គឺធ្វើយ៉ាងដូចម្តេច ឲ្យព្រះសហគមន៍នៅកម្ពុជាបានរឹងមាំ

ក្នុងឆ្នាំបន្ទាប់មានក្រុមដូនជីកាតូលិក ក្រុមអ្នកបម្រើសេចក្តីស្រលាញ់ដ៏និមលរបស់ព្រះនាងម៉ារី ដែលជាសមាជិកនៃក្រុមសាសនទូតនេះបានមកដល់ប្រទេសកម្ពុជាថែមទៀត គឺទៅបម្រើព្រះសហគមន៍នៅកំពង់ធំ។ ព្រមទាំមានក្រុមដូនក្រុមថ្មីៗមួយចំនួនទៀតដែលជាសមាជិកក្រុមសាសនទូតថៃ បានចូលមកប្រទេសកម្ពុជា។

ក្រុមដូនជី លោកបូជាចារ្យបានចូលរួមយ៉ាងសកម្មបំផុត ក្នុង សកម្មភាពកសាងព្រះសហគមន៍ គឺក្នុងការអប់រំជំនឿគ្រីស្តបរិស័ទ ក្នុងវិស័យអប់រំចំណេះដឹងទូទៅ ក្នុងវិស័យសង្គហៈ ។ ជាពិសេសចូលរួងកសាងក្រុមអ្នកបួលអ្នកស្រលាញ់ព្រះឈើឆ្កាងនៅក្នុងភូមិកំពង់ចាម ជាក្រុមដូនជីកាតូលិកជាត់កម្ពុជា ។ សព្វថ្ងៃក្រុមអ្នកស្រលាញ់ព្រះឈើឆ្កាងបានរីកចម្រើនឡើងជាលំដាប់។ ចំពោះក្រុមអ្នកបម្រើសេចក្តីស្រលាញ់ដ៏និមលរបស់ព្រះនាងម៉ារី ដែលបម្រើព្រះសហគមន៍ក្នុងភូមិភាគបាត់ដំបង ក៏មានយុវនារីមួយចំនួនចូលក្នុងក្រុមដើម្បីឈ្វេងយល់អំពីជីវិតចាបព្វជិតានេះដែរ។

This slideshow requires JavaScript.