វិរបុរស់ (០៥)

ទំនុកតម្កើង​របស់​លោក​ស្រី​ដេបូរ៉ា និង​លោក​បារ៉ាក់
 នៅ​ថ្ងៃ​នោះ លោក​ស្រី​ដេបូរ៉ា និង​លោក​បារ៉ាក់ ជា​កូន​របស់​លោក​អប៊ីណាំនាំ​គ្នា​ច្រៀង​ថា៖

    «នៅ​ស្រុក​អ៊ីស្រាអែល
ប្រជាជន​ថ្វាយ​ជីវិត​ទាំង​ស្រុង​ទៅ​ព្រះជាម្ចាស់
ហើយ​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ប្រយុទ្ធ
សូម​សរសើរ​តម្កើង​ព្រះអម្ចាស់!
៣    ស្ដេច​ទាំងឡាយ​អើយ សូម​ស្ដាប់!
អ្នក​ដឹក​នាំ​ទាំងឡាយ​អើយ
ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់!
ខ្ញុំ​នឹង​ច្រៀង​ថ្វាយ​ព្រះអម្ចាស់
ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។
ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង​ថ្វាយ​ព្រះអម្ចាស់
ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។
៤     ឱ​ព្រះអម្ចាស់​អើយ
កាល​ព្រះអង្គ​យាង​ចាក​ចេញ​ពី​ស្រុក​សៀរ
កាល​ព្រះអង្គ​យាង​មក​ពី​ស្រុក​អេដុម
នោះ​ផែនដី​បាន​រញ្ជួយ មេឃ​ក៏​ប្រែ​ជា​ខ្មៅ​ងងឹត
ពពក​ក៏​បង្អុរ​ភ្លៀង​ចុះ​មក​យ៉ាង​ខ្លាំង។
៥     ភ្នំ​ទាំងឡាយ​រលាយ
នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់
ជា​ព្រះ​នៃ​ភ្នំ​ស៊ីណៃ
គឺ​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រាអែល។
    នៅ​ជំនាន់​លោក​សាំកើរ ជា​កូន​លោក​អណាត
នៅ​ជំនាន់​នាង​យ៉ាអែល
គ្មាន​នរណា​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទេ
គឺ​គេ​ធ្វើ​ដំណើរ​តែ​តាម​ផ្លូវ​វាង។
    ប្រជាជន​បាន​បោះ​បង់​ចោល​ភូមិ​ទាំងឡាយ
នៅ​ស្រុក​អ៊ីស្រាអែល គ្មាន​អ្នក​ដឹក​នាំ​ទេ
រហូត​ទាល់​តែ​ព្រះជាម្ចាស់​អោយ​ដេបូរ៉ា​ខ្ញុំ​នេះ
ក្រោក​ឡើង គឺ​អោយ​ខ្ញុំ​ក្រោក​ឡើង
ធ្វើ​ជា​ម្ដាយ​របស់​ជន​ជាតិ​អ៊ីស្រាអែល។
    ប្រជាជន​បាន​ជ្រើស​រើស​ព្រះ​ថ្មីៗ​ទៀត
ពេល​នោះ សង្គ្រាម​ក៏​ផ្ទុះ​ឡើង។
ក្នុង​ចំណោម​ប្រជាជន​អ៊ីស្រាអែល​បួន​ម៉ឺន​នាក់
គេ​រក​តែ​ខែល ឬ​លំពែង​មួយ​មិន​បាន​ផង។ ៩    
ញុំ​ពេញ​ចិត្ត​នឹង​មេទ័ព​ទាំងឡាយ​របស់
ជន​ជាតិ​អ៊ីស្រាអែល
ហើយ​ក្នុង​ចំណោម​ប្រជាជន ខ្ញុំ​ពេញ​ចិត្ត​នឹង
អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ចេញ​ទៅ​ច្បាំង
សូម​សរសើរ​តម្កើង​ព្រះអម្ចាស់!
១០   អស់​អ្នក​ដែល​ជិះ​មេ​លា​សម្បុរ​ស
អស់​អ្នក​ដែល​អង្គុយ​លើ​កំរាល​ព្រំ
និង​អស់​អ្នក​ដែល​ដើរ​តាម​ផ្លូវ​អើយ
ចូរ​រិះគិត​ពិចារណា​ចុះ!
១១   ពួក​អ្នក​ដង​ទឹក​នាំ​គ្នា​ច្រៀង​នៅ​ក្បែរ​អណ្ដូង
រៀប​រាប់​អំពី​ព្រះហឫទ័យ​សុចរិត
របស់​ព្រះអម្ចាស់
គឺ​ព្រះអង្គ​ប្រទាន​អោយ​ជន​ជាតិ​អ៊ីស្រាអែល
មាន​ជ័យជំនះ!
ពេល​នោះ ប្រជាជន​របស់​ព្រះអម្ចាស់
នាំ​គ្នា​ចុះ​ទៅ​កាន់​ទ្វារ​ក្រុង។
១២  ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ដេបូរ៉ា​អើយ
ចូរ​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ឡើង ច្រៀង​បទ​មួយ!
បារ៉ាក់ ជា​កូន​លោក​អប៊ីណាំ​អើយ
ចូរ​ក្រោក​ឡើង នាំ​ប្រជាជន​ដែល​ជាប់​ជា​ឈ្លើយ
ត្រឡប់​មក​វិញ។
១៣  អស់​អ្នក​ដែល​រួច​ពី​ស្លាប់
បាន​ទៅ​ជួបជុំ​នឹង​មេ​ដឹក​នាំ​របស់​ខ្លួន
ប្រជាជន​របស់​ព្រះអម្ចាស់​ក៏​នាំ​គ្នា​ចូល​មក​ជិត​ខ្ញុំ
រួម​ជា​មួយ​វីរជន​ឯ​ទៀតៗ។
១៤   អ្នក​ខ្លះ​មក​ពី​កុលសម្ព័ន្ធ​អេប្រាអ៊ីម
ដែល​នៅ​ជាប់​នឹង​ស្រុក​អាម៉ាឡេក
កុលសម្ព័ន្ធ​បេនយ៉ាមីន​ក៏​មក​តាម​ដែរ
ហើយ​រួម​កម្លាំង​ជា​មួយ​ពល​ទ័ព​របស់​គេ​ផង។
មាន​មេទ័ព​មក​ពី​អំបូរ​ម៉ាកៀរ
ហើយ​នាយ​ទាហាន​មក​ពី​កុលសម្ព័ន្ធ​សាប៊ូឡូន
១៥   ពួក​ប្រមុខ​នៃ​កុលសម្ព័ន្ធ​អ៊ីសាកា
បាន​ទៅ​ជា​មួយ​ដេបូរ៉ា។
កុលសម្ព័ន្ធ​អ៊ីសាកា​ក៏​ទៅ​ជា​មួយ​បារ៉ាក់​ដែរ
គេ​រត់​តាម​ក្រោយ​លោក រហូត​ដល់​ជ្រលង​ភ្នំ។
រីឯ​កុលសម្ព័ន្ធ​រូបេន​វិញ
គេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។
១៦    ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​ស្ទាក់​ស្ទើរ
ហើយ​ស្ដាប់​សំឡេង​ពួក​គង្វាល
ហៅ​ហ្វូង​សត្វ​ខ្លួន​ដូច្នេះ?
មែន​ហើយ នៅ​ក្នុង​ពួក​រូបេន
គេ​គិត​តែ​ពី​ជជែក​គ្នា​មិន​ចេះ​ចប់។
១៧  កុលសម្ព័ន្ធ​នានា នៅ​ស្រុក​កាឡាដ
ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់
មិន​បាន​មក​ជួយ​ទេ
កុលសម្ព័ន្ធ​ដាន់​នៅ​សំងំ​នៅ​លើ​នា​វា
កុលសម្ព័ន្ធ​អស៊ែរ​ក៏​នៅ​សំងំ​តាម​ឆ្នេរ​សមុទ្រ
ជិត​កំពង់ផែ​ដែរ។
១៨   រីឯ​កុលសម្ព័ន្ធ​សាប៊ូឡូន ក៏​ដូច​ជា​កុលសម្ព័ន្ធ
ណែបថាលី​ដែរ
ប្រជាជន​របស់​គេ​ស៊ូ​ប្ដូរ​ជីវិត​ក្នុង​សមរភូមិ
នៅ​តាម​តំបន់​ភ្នំ។
១៩   ស្ដេច​របស់​ខ្មាំង​នាំ​គ្នា​លើក​ទ័ព​មក
ស្ដេច​របស់​ជន​ជាតិ​កាណាន​លើក​គ្នា​មក​ច្បាំង
នៅ​តាណាក់ ក្បែរ​ប្រភព​ទឹក​មេគីដូ
តែ​ពួក​គេ​ពុំ​បាន​ទទួល​ប្រាក់
ជា​ជ័យភ័ណ្ឌ​អ្វី​សោះ​ឡើយ។
២០  ផ្កាយ​ទាំងឡាយ​បាន​ជួយ​ច្បាំង​ពី​លើ​មេឃ
ផ្កាយ​ទាំង​នោះ​គោចរ​តាម​ផ្លូវ​របស់​វា
មក​ច្បាំង​ជា​មួយ​ស៊ីសេរ៉ា។
២១  ឱ​ទឹក​ជ្រោះ​គីសូន ជ្រោះ​គីសូន​ដែល​មាន
ទឹក​ហូរ តាំង​ពី​បុរាណ​កាល​មក​អើយ
អ្នក​បាន​ហូរ​នាំ​ខ្មាំង​សត្រូវ​ចេញ​ទៅ។
ខ្ញុំ​នឹង​ជាន់​ខ្មាំង​សត្រូវ ដោយ​ចិត្ត​មោះមុត!
២២  ពេល​នោះ មាន​ឮ​សន្ធឹក​ជើង​សេះ​កក្រើក​ផ្ទៃ​ដី
គឺ​ពល​ទ័ព​សេះ​ដ៏​ខ្លាំង​ពូកែ។
២៣  ទេវទូត*​នៃ​ព្រះអម្ចាស់​ប្រកាស​ថា៖
ចូរ​ដាក់​បណ្ដាសា​ក្រុង​មេរ៉ូស​ចុះ
ចូរ​ដាក់​បណ្ដាសា​អ្នក​ក្រុង​នោះ​ផង
ពីព្រោះ​គេ​មិន​បាន​មក​ជួយ​ព្រះអម្ចាស់
គឺ​គេ​មិន​បាន​មក​ជួយ​ព្រះអម្ចាស់
រួម​ជា​មួយ​ពួក​វីរជន​ទេ។
២៤  សូម​ព្រះជាម្ចាស់​ប្រទាន​ពរ​ដល់​នាង​យ៉ាអែល
ជា​ភរិយា​របស់​លោក​ហេប៊ែ ជន​ជាតិ​គេនី
លើស​ស្ត្រី​ទាំងឡាយ!
សូម​ព្រះអង្គ​ប្រទាន​ពរ​ដល់​នាង
លើស​ស្ត្រី​ទាំងឡាយ​ដែល​រស់​នៅ​ក្នុង​ជំរំ។
២៥  ស៊ីសេរ៉ា​បាន​សុំ​ទឹក តែ​នាង​បាន​អោយ​ទឹក​ដោះ
គឺ​យក​ទឹក​ដោះ​ដែល​មាន​ជាតិ​ខ្លាញ់​ដាក់​ក្នុង
ពែង​ដ៏​ប្រណីត
២៦  បន្ទាប់​មក នាង​លូក​ដៃ​ឆ្វេង​ទៅ​ចាប់​ចម្រឹង
ហើយ​ដៃ​ស្ដាំ​ចាប់​ញញួរ​របស់​ជាង
រួច​នាង​ដំ​ស៊ីសេរ៉ា​នឹង​ញញួរ​បែក​លលាដ៍​ក្បាល
ព្រម​ទាំង​ចោះ​ទម្លុះ​សៀតផ្កា​ទៀត​ផង។
២៧  ស៊ីសេរ៉ា​ទន់​ជង្គង់​ដួល​ដេក​នៅ​ទាប​ជើង​នាង។
គឺ​ទន់​ជង្គង់​ដួល​ស្លាប់​បាត់​ទៅ។
២៨  ម្ដាយ​របស់​ស៊ីសេរ៉ា​សម្លឹង​មើល​តាម​ប្រឡោះ
គាត់​សម្លឹង​មើល​តាម​បង្អួច ទាំង​ពោល​ថា៖
ហេតុ​អ្វី​បាន​ជា​រទេះ​កូន​ខ្ញុំ​ក្រ​មក​ដល់​ម៉្លេះ?
ហេតុ​អ្វី​បាន​ជា​ទ័ព​រទេះ​មក​យឺត​ម៉្លេះ?
២៩  ស្ត្រី​បំរើ​ដែល​ឆ្លាត​ជាង​គេ​នាំ​គ្នា​ជំរាប​គាត់

ហើយ​គាត់​ក៏​ទន្ទេញ​ចម្លើយ​របស់​ពួក​គេ​ថា:
៣០  ពួក​ទាហាន​ប្រាកដ​ជា​នៅ​ប្រមូល​ជយភ័ណ្ឌ
ពួក​គេ​កំពុង​តែ​ចែក​ជ័យភ័ណ្ឌ
ទាហាន​ម្នាក់​ទទួល​បាន​ស្រី​ក្រមុំ​ម្នាក់ ឬ​ពីរ​នាក់
ស៊ីសេរ៉ា​ទទួល​បាន​ផ្ទាំង​សំពត់​ពណ៌
និង​ក្រណាត់​ប៉ាក់។
អ្នក​មាន​ជ័យជំនះ​ទទួល​សម្លៀកបំពាក់​ពណ៌
ធ្វើ​ពី​ក្រណាត់​ប៉ាក់​មួយ​ផ្ទាំង ឬ​ពីរ​ផ្ទាំង​សំរាប់​បង់​ក។
៣១  ឱ​ព្រះអម្ចាស់​អើយ
សូម​អោយ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ព្រះអង្គ
វិនាស​អន្តរាយ​ដូច្នោះ​ដែរ!
សូម​អោយ​អ្នក​ដែល​ស្រឡាញ់​ព្រះអង្គ
បាន​ដូច​ព្រះអាទិត្យ​មាន​រស្មី​ភ្លឺ​ចាំង​ចែង»។
ស្រុក​ទេស​ក៏​បាន​សុខសាន្តត្រាណ អស់​រយៈ​ពេលសែសិប​ឆ្នាំ។