មាតិកា

ព្យាការីយ៉ូណាស
ពាក្យលំនាំ

ក័ណ្ឌគម្ពីរយ៉ូណាសរៀបរាប់អំពីព្យាការីមួយរូប  ​ដែលខំប្រឹងរត់គេចពីព្រះជាម្ចាស់  ​ព្រោះមិនចង់ធ្វើ​តាមបញ្ជារបស់ព្រះអង្គ។

គោលគំនិតដ៏សំខាន់នៃដែលក័ណ្ឌគម្ពីរនេះចង់លើកយកមកបង្រៀនយើង   ​គឺព្រះជាម្ចាស់មិនកំរិត​ព្រះហប្ញទ័យស្រឡាញ់របស់ ព្រះអង្គចំពោះជន ជាតិអ៊ីស្រាអែលតែប៉ុណ្ណោះទេ​ព្រះអង្គសព្វព្រះហប្ញទ័យ​សំដែងព្រះហប្ញទ័យស្រឡាញ់នេះចំពោះ សាសន៍ដទៃ ដែរ។ ​ពេលណាព្រះអង្គសំរេចដាក់ទោសមនុស្ស​លោក  ​ហើយប្រសិនបើគេងាកចេញពីអំពើអាក្រក់  ដោយសុទ្ធចិត្ត  ​នោះព្រះអង្គនឹង​ប្រែព្រះហប្ញទ័យ​លែងធ្វើទោសគេ។ ​ព្រះអង្គជាម្ចាស់លើអ្វីៗ​ទាំងអស់ដែលព្រះអង្គបង្កើតមក  ​ហើយព្រះអង្គក៏ជាម្ចាស់​លើជីវិត  និង  ​សេច​​ក្តីស្លាប់ដែរ។ ​ព្រះអង្គ សំរេចដកជីវិត  ឬ  ប្រទានជីវិតដល់នរណាក៏បាន​ដូច្នេះ  ព្យាការី​មិនត្រូវមួរម៉ៅ  ពេលឃើញព្រះអង្គ​លើក​លែង​​ទោសអោយមនុស្សបាបឡើយ។

ក័ណ្ឌគម្ពីរយ៉ូណាសលាតត្រដាងអោយយើងឃើញថា  ​សូម្បីតែព្យាការីមួយរូបក៏តែងតែជួបប្រទះនឹង​បញ្ហាលំបាក  ​ចិត្តមួរហ្មង  ​ការ​ល្បួង  ​ឬ​ចិត្តសង្ស័យ​ដូចមនុស្សឯទៀតៗដែលព្រះជាម្ចាស់ចាត់អោយទៅ​បំពេញមុខងារអ្វីមួយដែរ។ ​ប៉ុន្តែ  ​ព្រះជាម្ចាស់មិនបោះបង់​ចោល​​​អ្នកបំរើរបស់ព្រះអង្គអោយនៅឯកោ​ឬ  ខកចិត្តឡើយ។ ​ព្រះអង្គក៏មិនបណ្តោយអោយអ្នកបំរើព្រះអង្គគេចចេញឆ្ងាយពី​ព្រះអង្គ​ដែរ  ​ផ្ទុយទៅ​វិញ​  ព្រះអង្គសព្វព្រះហប្ញទ័យពន្យល់ហើយ​ពន្យល់ ទៀតថា​  ព្រះអង្គស្រឡាញ់មនុស្សគ្រប់ៗរូប  ឥតរើស​មុខនរណាឡើយ។

ក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី​ព្រះយេស៊ូបានលើកយកការផ្សងព្រេងរបស់លោកយ៉ូណាសនៅក្នុងពោះត្រី​ចំនួនបីថ្ងៃបីយប់  ​ ដើម្បីពន្យល់​អំពីការសុគត  និង  ការរស់ឡើងវិញរបស់ព្រះអង្គ។ ​ព្រះអង្គក៏ទាញឧទា​ហរណ៍អំពីការកែប្រែចិត្តគំនិតរបស់អ្នកក្រុងនីនីវេ  ​ដើម្បី​បន្ទោស​​​​មនុស្សមួយចំនួននៅជំនាន់ព្រះអង្គ​ដែលតាំងចិត្តរឹងរូសមិនព្រម​ទទួលដំណឹងល្អ  ​ដែរ  ​(ម៉ាថាយ  ១២.​៣៨​-​៤២)។