លោក​យ៉ូប (៤១)

១ អ្នកណាប្រាថ្នាចង់បានវា
អ្នកនោះយល់ច្រឡំហើយ
ព្រោះពេលឃើញវាគេមុខជាតក់ស្លុត
២ បើគ្មាននរណាម្នាក់ហ៊ានតទល់នឹងវាដូច្នេះ
តើនរណាអាចប្រឈមមុខនឹងយើងបាន?
៣ គ្មាននរណាឲ្យរបស់មកយើងខ្ចី
ហើយយើងត្រូវសង់ទៅគេវិញនោះឡើយ
ដ្បិតអ្វីៗទាំងអស់នៅលើផែនដីនេះ
សុទ្ធតែជាកម្មសិទ្ធរបស់យើង
៤ មកដល់ត្រឹមណេះ យើងមិនទានបានថ្លែង
អំពីអវៈយវៈ កម្លាំ និង សរីរាង្គដ៏ល្អ
របស់ក្រពើនៅឡើយទេ។
៥ តើនរណាអាចពន្លាត់ស្បែកវាបាន?
តើនរណាហ៊ានប៉ះពាល់ចង្កូមរបស់វា?
៦ តើនរណាហ៊ានបើកមាត់របស់វា?
ដ្បិតវាមានធ្មេញគួរឲ្យស្ញែងខ្លាចណាស។
៧ ស្រកាដ៏សង្ហា ហើយមាំរបស់វា តភ្ជាប់គ្នា
ទៅវិញទៅមកយ៉ាងស្អិតល្មួត។
៨ ស្រការបស់វានៅភ្ជាប់គ្នាយ៉ាងជិត
សូម្បីតែខ្យល់ក៏ពុំអាចឆ្លងកាត់បានផង។
៩ ស្រកានីមួយៗតភ្ជាប់គ្នាយ៉ាងមាំ
ដែលពុំអាចបំបែកចេញពីគ្នាបានឡើយ។
១០កាលណាវាព្រួសទឹកចេញមក
នោះមានបែកជាពន្លឺ
ភ្នែករបស់វាភ្លឺដូចជាពេលថ្ងៃរះ។
១១មានភ្លើងចេញពីមាត់របស់វា
ហើយផ្កាភ្លើងក៏ហើរចេញមកដែរ។
១២មានផ្សែងហុយចេញតាមច្រមុះរបស់វា
ដូចផ្សែងហុយចេញពីថ្លាងដែលកំពុងពុះ។
១៣ខ្យល់ដង្ហើមរបស់វាអាចបង្កាត់ភ្លើងបាន
ហើយក៏មានអណ្ដាតភ្លើងផុសចេញពី
ក្នុងមាត់របស់វាដែរ។
១៤ករបស់វា មានកម្លាំងណាស់
ធ្វើឲ្យអស់អ្នកដែលឃើញវាចូលមកជិត
ភ័យខ្លាចជាខ្លាំង។
១៥សាច់ស្រទាប់របស់វានៅជាប់គ្នាយ៉ាងរឹងមាំ
ដែលមិនអាចផ្ដាច់ចេញពីគ្នាបានទេ។
១៦បេះដូងរបស់វារឹងដូចដុំថ្ម
គឺរឹងដូចត្បាល់ថ្ម។
១៧ ពេលណាវាក្រោកឡើង
សូម្បីតែអ្នកខ្លាំងពូកែក៏ភ័យតក់ស្លុតដែរ
ហើយរត់ចេញទៅទាំងបាក់ស្បាត។
១៨ ទោះបីគេយកដាវ លំពែង ស្ន និងព្រួញ
មកចាក់ទម្លុះ ក៏មិនមុតដែរ
១៩ដ្បិតវាចាត់ទុកដែក ដូចជាចំបើង
ហើយលង្ហិន ដូចជាឈើពុក។
២០ព្រួញមិនដែលធ្វើឲ្យវាដកខ្លួនថយទេ
រីឯថ្មដែលគេបាញ់ពីខ្សែដង្ហក់
ក៏ប្រៀបដូចជាចំបើង សំរាប់វាដែរ។
២១វាមើកមកព្រនង់ដូចជាចំបើង
ហើយមិនញញើតនឹងសន្ធឹកស្នឡើយ។
២២ពោះរបស់វា មុតដូចអំបែងឆ្នាំង
ធ្វើឲ្យមានដាននៅលើភក់ ដូចដានរនាស់។
២៣វាធ្វើឲ្យទឹកនៅក្នុងមហាសាគរ
ពុះកញ្រ្ជោល ដូចទឹកពុះនៅក្នុងថ្លាង
ហើយធ្វើឲ្យសមុទ្រប្រៀបដូចជា
ឆ្នាំងរំងាស់ទឹកអប់។
២៤វាធ្វើឲ្យមានដានរលោងនៅពីក្រោយវា
គឺប្រៀបបីដូចជាសក់របស់ចាស់ព្រឹទ្ធាចារ្យ។
២៥នៅលើផែនដីនេះ គ្មានសត្វណាដូចវាឡើយ
យើងបង្កើតវាមក មិនខ្លាចអ្វីទាំងអស់។
២៦វាមិនញញើតនឹងមើលទៅសត្វដ៏សំបើមៗ
ដ្បិតវាជាស្ដេចលើសត្វសាហាវទាំងអស់»។