មាតិកា

ព្យាការីហូសេ

ពាក្យលំនាំ

ព្រះជាម្ចាស់ត្រាស់ហៅលោកហូសេអោយធ្វើជាព្យាការី  នាំព្រះបន្ទូលរបស់ព្រះអង្គទៅថ្លែងប្រាប់ប្រជា​ជនអ៊ីស្រាអែល   (រាជាណាចក្រខាងជើង)  ​ប្រមាណដប់ឆ្នាំ  ក្រោយព្យាការីអម៉ូស ​ពោលគឺនៅអំឡុងឆ្នាំ​ ៧៥០  មុនគ្រីស្តសករាជ ។ ​លោកបំរើ ព្រះអង្គអស់រយៈពេលប្រមាណម្ភៃប្រាំឆ្នាំ  ​គឺជិតដល់គ្រាដែលកងទ័ព​អាស្ស៊ីរីវាយយកបានក្រុងសាម៉ារី   ​ហើយកៀរប្រជាជនយក ទៅជាឈ្លើយ​នៅឆ្នាំ   ៧២២-៧២១  មុនគ្រីស្ត​សករាជ ។

ក្នុងអំឡុងពេលនោះ  (សូមអាន  ២  ពង្ស  ១៤២៣  -  ១៧២៣)  ​ក្រោយរជ្ជកាលព្រះបាទយេរ៉ូបោមទី   ២​ អាណាចក្រអ៊ីស្រា អែលខាងជើង  កាន់តែចុះអោនថយទៅ ។ ​  ពីខាងក្រៅ  កងទ័ពស្រុកអាស្ស៊ីរីឈ្លានពាន​អ៊ីស្រាអែលកាន់តែខ្លាំងឡើងៗ  ​រីឯនៅ ផ្ទៃក្នុងរដ្ឋ​ប្រហារដណ្តើមរាជ្យសម្បត្តិក៏កើតឡើងផ្ទួនៗគ្នាដែរ ។ ​ស្តេចថ្មីៗដែលឡើងសោយរាជ្យ​  តែងប្រកាន់ជំហរនយោបាយ ផ្សេងៗពីគ្នា។  ​  ពីមុន  លោកអម៉ូសធ្លាប់​បាន​ប្រកាសអំពីកង្វះសមភាពនៅក្នុងសង្គមដែ រ​ប៉ុន្តែ  នៅជំនាន់របស់លោកហូសេ    ស្ថានភាពនេះចេះតែ​កើន​ធ្ងន់ធ្ងរឡើងៗ ។ ​លើសពីនោះ​ ជំនឿនៃប្រជារាស្ត្ររបស់ព្រះជាម្ចាស់ធ្លាក់អោនថយ ​គឺពួកគេ​បោះបង់ ចោលព្រះអង្គ​បែរទៅគោរព​សាសនារបស់ជនជាតិកាណាន។

ក័ណ្ឌគម្ពីរហូសេរៀបរាប់នូវភាពប្រេះឆាក្នុងក្រុមគ្រួសាររបស់ព្យាការី  ​  ដែលជាទីសំគាល់អំពីស្ថានភាព​នៃជនជាតិអ៊ីស្រា  អែល ។ ​ភរិយារបស់ព្យាការីហូសេបានក្បត់ចិត្តលោក  ​ធ្វើអោយលោករបួសចិត្ ត​ជា​រូបភាពមួយលាតត្រដាងអំពីព្រះហប្ញទ័យ របស់ព្រះជាម្ចាស់​ ដែលត្រូវប្រជាជនអ៊ីស្រាអែលបោះបង់ចោល​ដោយទៅគោរពព្រះក្លែងក្លាយ ។

​ទោះបីទំនាក់ទំនងរវាងព្រះជាម្ចាស់ ​និង​ប្រជារាស្ត្រ​របស់ព្រះអង្គ​ធ្លាក់​ដុនដាបយ៉ាងនេះក្តី​ ព្យាការីហូសេប្រកាសថានៅទី បញ្ចប់  ​សេចក្តីស្រឡាញ់រវាងព្រះជាម្ចាស់​និង​ប្រជា​រាស្ត្រ​របស់​ព្រះអង្គ​នឹងផ្សាគ្នាជាប់វិញ    ដូចរូបលោកផ្ទាល់  ទទួលភរិយា ដែល ក្បត់ចិត្តមកវិញដែរ។​

យើងអាចបែងចែកក័ណ្ឌគម្ពីរ​​ហូសេជាបួនផ្នែក  :
បញ្ហាក្នុងគ្រួសាររបស់ព្យាការី  ​ជាទីសំគាល់នៃស្ថានភាពជនជាតិអ៊ីស្រាអែល  (ចំពូក  ១​-​៣  )។

  • ស្ថានភាពជនជាតិអ៊ីស្រាអែល  និង  អត្ថន័យខាងផ្លូវវិញ្ញាណ  (៤.​១  -  ៩.៩)។
  • អ៊ីស្រាអែលក្បត់ចិត្តព្រះជាម្ចាស់  តាំងពីយូរលង់មកហើយ  (៩.​១០  -  ១៤.​១  )។
  • ព្រះហប្ញទ័យស្រឡាញ់របស់ព្រះជាម្ចាស់​មិនប្រែប្រួលឡើយ  (១៤.២​-​១០)។