ព្យាការីហូសេ (០៣)

លោក​ហូសេ​ជានា​ជា​មួយ​ភរិយា​វិញ
 ព្រះអម្ចាស់​ មាន​ព្រះបន្ទូល​មក​ខ្ញុំ​ថា៖ «ចូរ​ទៅ​រួមរ័ក​ជា​មួយ​ស្រី​ដែល​មាន​គូ​ស្នេហ៍ ជា​ស្រី​ផិត​ក្បត់​នេះ​សា​ជា​ថ្មី​ចុះ ចូរ​ស្រឡាញ់​នាង ដូច​ព្រះអម្ចាស់​ស្រឡាញ់​ជន​ជាតិ​អ៊ីស្រាអែល ទោះ​បី​ពួក​គេ​បែរ​ចិត្ត​ទៅ​រក​ព្រះ​ដទៃ ហើយ​ចូល​ចិត្ត​នំ​ទំពាំងបាយជូរ​ក៏​ដោយ»។

​២ ខ្ញុំ​ក៏​លោះ​នាង​មក​វិញ ដោយ​បង់​ប្រាក់​បួន​តម្លឹង​កន្លះ និង​ស្រូវ​ប្រាំ​មួយ​ថាំង។ ខ្ញុំ​ប្រាប់​នាង​ថា៖ «ចូរ​នៅ​ជា​មួយ​ខ្ញុំ​អោយ​បាន​យូរ ចូរ​ឈប់​ធ្វើ​ស្ត្រី​ពេស្យា ហើយ​ឈប់​ស្រឡាញ់​បុរស​ផ្សេង​ទៀត​ទៅ នោះ​ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​នាង​វិញ​ដូច្នោះ​ដែរ»។

 ក្នុង​ អំឡុង​ពេល​ដ៏​យូរលង់ ជន​ជាតិ​អ៊ីស្រាអែល​នឹង​គ្មាន​ស្ដេច គ្មាន​មេ​ដឹក​នាំ គ្មាន​យញ្ញបូជា គ្មាន​ស្ដូប គ្មាន​ឧបករណ៍ ឬ​គ្រឿង​ប្រដាប់​សំរាប់​ទស្សន៍ទាយ និង​បួងសួង​ទេ​។ ប៉ុន្តែ ក្រោយ​មក ជន​ជាតិ​អ៊ីស្រាអែល​នឹង​នាំ​គ្នា​វិល​មក​វិញ ពួក​គេ​ស្វែង​រក​ព្រះអម្ចាស់​ជា​ព្រះ​របស់​ពួក​គេ ព្រម​ទាំង​ព្រះបាទ​ដាវីឌ​ជា​ស្ដេច​របស់​ពួក​គេ។ នៅ​គ្រា​ចុង​ក្រោយ ពួក​គេ​នឹង​បែរ​ចិត្ត​មក​រក​ព្រះអម្ចាស់​ទាំង​ញាប់ញ័រ ហើយ​ស្វែង​រក​ព្រះពរ​ពី​ព្រះអង្គ។