មាតិកា

ព្យាការីហាបាគូក
ពាក្យលំនាំ

ក័ណ្ឌគម្ពីរហាបាគូក​បង្ហាញអោយយើងស្គាល់ទឹកចិត្តរបស់ព្យាការីមួយរូបដែលរស់នៅក្នុងគ្រាលំបាក ។ ​លោកឈឺចុកចាប់ក្នុង ចិត្ត   ដោយឃើញទុក្ខវេទនារបស់អ្នកដទៃ  ​លោកថ្កោលទោសអស់អ្នកដែលប្រព្រឹត្ត​អំពើបាប ។   ​លោកទូលសួរព្រះជាម្ចាស់  ដើម្បីស្វែង យល់ហេតុការណ៍ទាំងនោះ  ​ហើយលោកមានអំណរ​នៅពេលទទួលចម្លើយពីព្រះអង្គវិញ ។

ប្រហែលជាក័ណ្ឌគម្ពីរនេះចងក្រងឡើងនៅចុងសតវត្សទី   ៧  ​ ឬ  ដើមសតវត្សទី   ៦   មុនគ្រីស្តសករាជ​គឺ​នៅគ្រាដែលចក្រ ភពបាប៊ី  ឡូន​​កំពុងវាតអំណាចរបស់ខ្លួននៅមជ្ឈឹមបូព៌ាប្រទេស។  ​ពេលនោះ   សហគមន៍​អ៉ីស្រាអែលនឹកបារម្ភ  ​ហើយចង់ដឹង ថា​អនាគតរបស់​ពួកគេ  ​ព្រមទាំងទំនាក់ទំនងរបស់ពួកគេជាមួយ​ព្រះជាម្ចាស់​នឹងក្លាយទៅជាយ៉ាងណា។

ព្រះជាម្ចាស់ឆ្លើយតបមកព្យាការីរបស់ព្រះអង្គវិញ   ​ដោយប្រទានព្រះបន្ទូលមកលោក​ដើម្បីអោយ​លោកយកទៅថ្លែងប្រាប់​ជនរួម​ជាតិរបស់លោក  ថា​ពេលណាគេមានចិត្តស្មោះត្រង់ចំពោះព្រះអង្គ នោះ​គេនឹងមានជីវិតគង់គង្ស  (២.៤) ។ ​ពេលណាគេ ទន្ទឹងរង់​ចាំ​ព្រះ​អង្គ ដោយទុកចិត្ត  ​នោះព្រះអង្គមុខជា​ធ្វើអន្តរាគម​ជួយគេមិនខាន  (ចំពូក  ៣) ។ ​ព្រះបន្ទូលនេះក៏មាន ប្រសិទ្ធិភាព ​ សំរាប់មនុស្ស​នៅគ្រប់ជំនាន់​ដែរ​គឺក្នុងគ្រាលំបាក   ​អ្នកជឿតែងតែគិតដល់ក័ណ្ឌគម្ពីរហាបាគូកដើម្បីអោយមាន ទឹកចិត្តឡើងវិញ​ដោយផ្ញើជីវិត​លើ​ព្រះ​​ជាម្ចាស់។ ​លោកប៉ូលបង្រៀនគ្រីស្តបរិស័ទនៅបឋមសម័យថា   ចិត្តស្មោះត្រង់របស់​មនុស្ស ចំពោះព្រះជាម្ចាស់  ​នាំអោយគេមាន​ជំ​នឿទុកចិត្តលើព្រះអម្ចាស់  (រ៉ូម  ១.​១៧​;  កាឡាទី  ៣.​១១​និង​ហេប្រឺ  ១០.​៣៨)។