មាតិកា

លោកអែសរ៉ា
ពាក្យលំនាំ

គម្ពីរអែសរ៉ា​រៀបរាប់ប្រវត្តិជនជាតិអ៊ីស្រាអែល​បន្តពីគម្ពីររបាក្សត្រទី  ១  និង  ទី  ២​ ​ហើយចងក្រង​ឡើងក្នុងគោលគំនិត​តែមួយ​  និង​  ទស្សនៈតែមួយ​ដូចគម្ពីររបាក្សត្រដែរ។ គម្ពីរនេះចាប់ផ្តើម  ដោយរៀបរាប់អំពីរាជានុញ្ញាតិរបស់ព្រះចៅស៉ីរូស​​អោយជនជាតិយូដាវិល ត្រឡប់​ទៅសង់ព្រះវិហារ​នៅក្រុងយេរូសាឡឹមឡើងវិញ  (ចំពូក  ១) ។   ​ពេលនោះ​ជនជាតិយូដាដែល​ជាប់ជា​​ឈ្លើយសឹក​នាំគ្នាវិល​ត្រឡប់ទៅស្រុកវិញ  (ចំពូក  ២)​ ។ ​សកម្មភាព​ដំបូងបង្អស់ដែលពួកគេចាប់ផ្តើមធ្វើ​នៅក្រុង​យេរូសាឡឹម  ​គឺដំឡើងអាសនៈ​ហើយធ្វើពិធី គោរពបំរើព្រះអម្ចាស់ឡើងវិញ  (ចំពូក  ៣)​ ។ ​ប៉ុន្តែ​ពួកគេ​បានជួបប្រទះនឹងការ​ប្រឆាំងពីសំណាក់បច្ចាមិត្តមួយចំនួន​ដែលតំរូវអោយ មានទំនាក់ទំនងតាម​សំបុត្រជាមួយរដ្ឋបាលពែរ្ស​ រហូតទាល់តែជនជាតិ​យូដាទទួលលិខិតបញ្ជាក់ពីព្រះចៅអធិរាជ​ក្នុងការ​សាងសង់ នេះ​(ចំពូក  ៤​-​៦)។

ប្រមាណ​មួយសតវត្សរ៍កន្លងមក​គឺ ផ្នែកទីពីរនៃគម្ពីរនេះ  ​មានរៀបរាប់អំពីលោកបូជាចារ្យអែសរ៉ា  ​ទទួលរាជានុញ្ញាតិ​ពីព្រះចៅអ័រតា ស៊ែរសេស  ​ដើម្បីរៀបចំសកម្មភាពផ្នែកខាងជំនឿសាសនា​នៅក្រុង​យេរូសាឡឹមឡើងវិញ។

ខ្លឹមសារនៃក័ណ្ឌគម្ពីរអែសរ៉ាសង្កត់ទៅលើជំនឿមុតមាំ  ​និង  ​ជីវិតបរិសុទ្ធ​ដែលប្រជារាស្ត្ររបស់ព្រះជា​ម្ចាស់ត្រូវតែប្រកាន់យក​ហើយ បង្ហាញអំពី​ទឹកចិត្តក្លាហាន ​  និង  ​ ការប្តេជ្ញាចិត្តរបស់បូជាចារ្យមួយរូប​ដើម្បីណែនាំប្រជាជាតិ​អ៊ីស្រាអែលអោយមាន​ជំនឿ​ត្រឹមត្រូវលើ​ព្រះជាម្ចាស់​ឡើងវិញ។