អេសេគីអែល (៣៥)

ព្រះបន្ទូល​ប្រឆាំង​នឹង​ស្រុក​អេដុម
 ព្រះអម្ចាស់​មាន​ព្រះបន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ៖ ២ «កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ភ្នំ​សៀរ ហើយ​ថ្លែង​ពាក្យ​ក្នុង​នាម​យើង ប្រឆាំង​នឹង​ភ្នំ​នោះ​ទៅ! ចូរ​ពោល​ទៅ​គេ​ថា ព្រះជាអម្ចាស់​មាន​ព្រះបន្ទូល​ដូច​ត​ទៅ: ភ្នំ​សៀរ​អើយ យើង​ប្រឆាំង​នឹង​អ្នក​ហើយ យើង​ដាក់​ទោស​អ្នក ធ្វើ​អោយ​អ្នក​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ។ ៤ យើង​នឹង​កំទេច​ក្រុង​ទាំងឡាយ​របស់​អ្នក អ្នក​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន។ ពេល​នោះ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន។ ដោយ​អ្នក​ចេះ​តែ​ចាត់​ទុក ​អ៊ីស្រាអែល​ថា​ជា​សត្រូវ​សួរ​ពូជ ហើយ​បង្ហូរ​ឈាម​ពួក​គេ​ដោយ​មុខ​ដាវ ក្នុង​ពេល​ដែល​ពួក​គេ​ត្រូវ​អន្តរាយ និង​ពេល​ដែល​អំពើ​បាប​របស់​ពួក​គេ​កើន​ដល់​កំរិត​នោះ ៦ យើង​ជា​ព្រះ​ដ៏​មាន​ជីវិត ​គង់​នៅ! យើង​នឹង​បង្ហូរ​ឈាម​អ្នក ហើយ​ឈាម​នឹង​តាម​អ្នក​ជាប់​ជានិច្ច។ ដោយ​អ្នក​ចូល​ចិត្ត​បង្ហូរ​ឈាម ឈាម​នឹង​តាម​អ្នក​ជាប់​ជានិច្ច – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។ ៧ យើង​នឹង​ធ្វើ​អោយ ​ភ្នំ​សៀរ​ក្លាយ​ទៅ​ជា​ទី​ស្មសាន​ដ៏​ស្ងាត់​ជ្រងំ លែង​​អោយ​មាន​នរណា​ធ្វើ​ដំណើរ ​ទៅ​មក​កាត់​តាម​នោះ​ទៀត​ហើយ។ ៨ យើង​នឹង​រាយ​សាកសព​ពាសពេញ ​ភ្នំ។ អស់​អ្នក​ដែល​ស្លាប់​ដោយ​មុខ​ដាវ​នឹង​ស្ថិត​នៅ​ពាសពេញ​ភ្នំ តាម​ជ្រលង​ភ្នំ និង​តាម​ជ្រោះ​ទាំង​ប៉ុន្មាន។ យើង​នឹង​ធ្វើ​អោយ​អ្នក​ ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំ​រហូត​ត​ទៅ គ្មាន​នរណា​រស់​នៅ​ក្នុង​ក្រុង​របស់​អ្នក​ទៀត​ទេ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់​មែន។ ១០ អ្នក​បាន​ពោល​ថា “ប្រជាជាតិ​ទាំង​ពីរ និង​ស្រុក​ទាំង​ពីរ​នេះ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ ដូច្នេះ ពួក​យើង​ត្រូវ​ទៅ​ចាប់​យក!”។ ប៉ុន្តែ ព្រះអម្ចាស់​គង់​នៅ​ក្នុង​ស្រុក​នោះ។ ១១ ​យើង​ជា​ព្រះ​ដ៏​មាន​ ជីវិត​គង់​នៅ! យើង​ដាក់​ទោស​អ្នក​តាម​កំហឹង ចិត្ត​ច្រណែន និង​ចិត្ត​ស្អប់​ដែល​អ្នក​សំដែង​ចំពោះ​ពួក​គេ។ នៅ​ពេល​យើង​វិនិច្ឆ័យ​ទោស​អ្នក យើង​នឹង​សំដែង​អោយ​ពួក​គេ​ស្គាល់​យើង – នេះ​ជា​ព្រះបន្ទូល​របស់​ព្រះជាអម្ចាស់។ ១២ អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះអម្ចាស់ យើង​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ជេរ​ប្រមាថ​អ៊ីស្រាអែល គឺ​អ្នក​ពោល​ថា “ពួក​វា​វិនាស​អន្តរាយ​អស់​ហើយ! ពួក​យើង​ចាប់​យក​ស្រុក​របស់​ពួក​វា​បាន!”។ ១៣ អ្នក​រាល់​គ្នា​អួត​បំប៉ោង​ពោល​ពាក្យ​ព្រហើន​កោងកាច​ដាក់​យើង គឺ​យើង​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក។ ១៤ ហេតុ​នេះ​យើង​ដែល​ជា​ព្រះជា​អម្ចាស់ យើង​ប្រាប់​អ្នក​ថា​នៅ​ពេល​នគរ​ទាំង​ប៉ុន្មាន​សប្បាយ​រីករាយ យើង​នឹង​ធ្វើ​អោយ​អ្នក​សោក​សង្រេង។ ១៥ ដោយ​អ្នក​សប្បាយ​រីករាយ ​នៅ​ពេល​ឃើញ​ពូជពង្ស​អ៊ីស្រាអែល ជា​ប្រជារាស្ត្រ​របស់​យើង​សោក​សង្រេង យើង​ក៏​នឹង​ធ្វើ​អោយ​អ្នក​ធ្លាក់​ខ្លួន​វេទនា​យ៉ាង​នោះ​ដែរ។ ភ្នំ​សៀរ​អើយអ្នក និង​ស្រុក​អេដុម​ទាំង​មូល​មុខ​ជា​ត្រូវ​វិនាស។ ពេល​នោះ គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះអម្ចាស់។