សេរីភាព (២១)

ច្បាស់​សំរាប់​អ្នក​បំរើ​ជាតិ​ហេប្រឺ 
 នេះ​ជា​វិន័យ​ផ្សេងៗ​ដែល​អ្នក​ត្រូវ​ប្រាប់​ជន​ជាតិ​អ៊ីស្រាអែល​អោយ​អនុវត្ត​តាម: ២ ប្រសិន​បើ​អ្នក​ទិញ​ជន​ ជាតិ​ហេប្រឺ​ម្នាក់​មក​ធ្វើ​ជា​ខ្ញុំ​បំរើ គេ​នឹង​បំរើ​អ្នក​អស់​រយៈ​ពេល​ប្រាំ​មួយ​ឆ្នាំ។ នៅ​ឆ្នាំ​ទី​ប្រាំពីរ គេ​នឹង​មាន​សេរីភាព​ចាក​ចេញ​ពី​អ្នក​ទៅ ដោយ​មិន​បាច់​បង់​ថ្លៃ​អ្វី​ទាំង​អស់។ ៣ បើ​ខ្ញុំ​បំរើ​នោះ​មក​តែ​ ម្នាក់​ឯង គេ​ត្រូវ​ចាក​ចេញ​ទៅ​តែ​ម្នាក់​ឯង ប៉ុន្តែ ប្រសិន​បើ​គេ​មាន​ប្រពន្ធ​មក​ជា​មួយ គេ​ត្រូវ​ចាក​ចេញ​ទៅ​ជា​មួយ​ប្រពន្ធ​ដែរ។ ៤ ប្រសិន​បើ​ចៅហ្វាយ​របស់​ គេ​រក​ប្រពន្ធ​អោយ ហើយ​ប្រពន្ធ​នោះ​មាន​កូន​ប្រុស ឬ​កូន​ស្រី នោះ​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​របស់​គេ ត្រូវ​តែ​នៅ​បំរើ​ចៅហ្វាយ ហើយ​បុរស​នោះ​ត្រូវ​ចាក​ចេញ​ទៅ​តែ​ម្នាក់​ឯង។ ៥ ប៉ុន្តែ ប្រសិន​បើ​ខ្ញុំ​បំរើ​ប្រកាស​ថា ខ្ញុំ​ស្រឡាញ់​ចៅហ្វាយ ព្រម​ទាំង​ប្រពន្ធ​កូន​របស់​ខ្ញុំ ខ្ញុំ​មិន​ចង់​បាន​សេរីភាព​ទេ  នោះ​ចៅហ្វាយ​ត្រូវ​នាំ​គេ ​ចូល​ទៅ​ជិត​ព្រះជាម្ចាស់ ហើយ​អោយ​ខ្ញុំ​បំរើ​នោះ​ឈរ​នៅ​មាត់​ទ្វារ ឬ​ផ្អែក​ទៅ​នឹង​ក្រប​ទ្វារ​ផ្ទះ រួច​ចៅហ្វាយ​យក​ដែក​មក​ចោះ​ត្រចៀក​គេ។ ដូច្នេះ អ្នក​នោះ​នឹង​នៅ​បំរើ​ចៅហ្វាយ​រហូត​ត​ទៅ។

 ប្រសិន​បើ​បុរស​ម្នាក់​លក់​កូន​ស្រី​របស់​ខ្លួន​អោយ​ធ្វើ​ជា​ខ្ញុំ​បំរើ​គេ នាង​នឹង​មិន​ទទួល​សេរីភាព​ដូច​ខ្ញុំ​បំរើ​ឯ​ទៀតៗ​ទេ។  ប្រសិន​បើ​ចៅហ្វាយ​ទិញ​ នាង​យក​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​បែរ​ជា​លែង​ពេញ​ចិត្ត​នឹង​នាង ត្រូវ​អោយ​ឪពុក​របស់​នាង​លោះ​នាង​យក​ទៅ​វិញ។ ចៅហ្វាយ​គ្មាន​សិទ្ធិ​លក់​នាង​ទៅ​អោយ​សាសន៍​ដទៃ​ឡើយ ធ្វើ​ដូច្នេះ ជា​ការ​បោក​ប្រាស់។ ប្រសិន​បើ​ចៅហ្វាយ​ទិញ​នាង​យក​មក​ធ្វើ​ជា​ប្រពន្ធ​របស់​កូន​ប្រុស​ខ្លួន គាត់​ត្រូវ​ប្រព្រឹត្ត​ចំពោះ​នាង​តាម​ច្បាប់​សំរាប់​កូន​ស្រី។ ១០ ប្រសិន​បើ​ចៅហ្វាយ​យក​ ប្រពន្ធ​​​​​មួយ​ទៀត នោះ​គាត់​មិន​ត្រូវ​កាត់​បន្ថយ​អ្វីៗ​ពី​ប្រពន្ធ​មុន​ឡើយ ទោះ​ជា​ម្ហូប​អាហារ សម្លៀកបំពាក់ ឬ​សិទ្ធិ​ជា​ប្រពន្ធ​ក្ដី។ ១១ ប្រសិន​បើ​គាត់​ ប្រព្រឹត្ត​ចំពោះ​នាង មិន​ត្រឹម​ត្រូវ​តាម​លក្ខខណ្ឌ​ទាំង​បី​នេះ​ទេ នាង​អាច​ទទួល​សេរីភាព ហើយ​ចាក​ចេញ​ទៅ​ដោយ​មិន​បាច់​បង់​ថ្លៃ​អ្វី​ឡើយ។

កំហុស​ដែល​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់
១២ អ្នក​ណា​វាយ​មនុស្ស​រហូត​ដល់​ស្លាប់ អ្នក​នោះ​នឹង​ត្រូវ​ទទួល​​​ទោស​ដល់​ស្លាប់។ ១៣ ប្រសិន​អ្នក​នោះ​ធ្វើ​អោយ​គេ​ស្លាប់​ដោយ​អចេតនា យើង​នឹង​បង្កើត​កន្លែង​មួយ សំរាប់​អោយ​គេ​រត់​ទៅ​ជ្រក​កោន​។ ១៤ ប៉ុន្តែ ប្រសិន​បើ​អ្នក​ណា​ម្នាក់​សម្លាប់​មនុស្ស​ដោយ​ចេតនា ទោះ​បី​គេ​រត់​មក​ជ្រក​នៅ​អាសនៈ​របស់​យើង​ក្ដី ក៏​ត្រូវ​យក​គេ​ចេញ​ទៅ​សម្លាប់​ដែរ​។

១៥ អ្នក​ណា​វាយ​មាតាបិតា អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។

១៦ អ្នក​ណា​ចាប់​មនុស្ស​យក​ទៅ​លក់ ឬ​ទុក​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។

១៧ អ្នក​ណា​ជេរ​ប្រទេចផ្ដាសា​មាតាបិតា អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។

ច្បាប់​ស្ដី​អំពី​ការ​ធ្វើ​អោយ​គេ​របួស
១៨ នៅ​ពេល​ឈ្លោះ​គ្នា ប្រសិន​បើ​ម្នាក់​យក​ដុំ​ថ្ម​គប់ ឬ​ដាល់​គូវិវាទ​របស់​ខ្លួន រហូត​ដល់​របួស​ធ្ងន់ តែ​មិន​ស្លាប់​ទេ ១៩ ហើយ​ប្រសិន​បើ​អ្នក​ របួស​នោះ​ងើប​ដើរ​ចេញ​ទៅ​ក្រៅ​បាន ដោយ​ប្រើ​ឈើ​ច្រត់ អ្នក​វាយ​គេ​មិន​ត្រូវ​ទទួល​ទោស​ទេ។ ប៉ុន្តែ គាត់​ត្រូវ​សង​ជំងឺ​ចិត្ត ព្រោះ​អ្នក​របួស​មិន​អាច​ធ្វើ​ការ​បាន គឺ​ត្រូវ​សង​ថ្លៃ​មើល​ជំងឺ​របស់​គេ រហូត​ដល់​ជា​សះស្បើយ​ផង​ដែរ។

២០ ប្រសិន​បើ​អ្នក​ណា​យក​ដំបង​វាយ​ខ្ញុំ​បំរើ​ប្រុស ឬ​ស្រី​របស់​ខ្លួន រហូត​ដល់​ស្លាប់​នៅ​នឹង​កន្លែង នោះ​គាត់​ត្រូវ​តែ​ទទួល​ទោស។ ២១ ប្រសិន​បើ​ខ្ញុំ​បំរើ​នោះ​រស់​បាន​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ ចៅ​ហ្វាយ​មិន​ត្រូវ​ទទួល​ទោស​ទេ ព្រោះ​ខ្ញុំ​បំរើ​នោះ​ជា​សម្បត្តិ​របស់​គាត់។

២២ ពេល​ឈ្លោះ​គ្នា ប្រសិន​បើ​មាន​ការ​ជ្រុលជ្រួស​ទៅ​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ បណ្ដាល​អោយ​នាង​រលូត​កូន តែ​គ្មាន​គ្រោះ​ថ្នាក់​អ្វី​ដល់​ជីវិត​នាង​ទេ អ្នក​បង្ក​គ្រោះ​ថ្នាក់​នោះ​ត្រូវ​សង​ជំងឺ​ចិត្ត តាម​ការ​ទាមទារ​របស់​ប្ដី​នាង ក្រោយ​ពេល​អាជ្ញា​កណ្ដាល​រក​ខុស​ត្រូវ​អោយ​​​។ ២៣ ប៉ុន្តែ បើ​ស្ត្រី​នោះ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ អ្នក​បង្ក​គ្រោះ​ថ្នាក់​ត្រូវ​តែ​ទទួល​ទោស: ជីវិត​សង​ដោយ​ជីវិត ២៤ ភ្នែក​សង​ដោយ​ភ្នែក ធ្មេញ​សង​ដោយ​ធ្មេញ ដៃ​សង​ដោយ​ដៃ ជើង​សង​ដោយ​ជើង ២៥ ស្នាម​រលាក​សង​ដោយ​ស្នាម​រលាក ស្នាម​របួស​សង​ដោយ​ស្នាម​របួស ស្នាម​ជាំ​សង​ដោយ​ស្នាម​ជាំ។

២៦ ប្រសិន​ បើ​អ្នក​ណា​វាយ​ខ្ញុំ​បំរើ​ប្រុស ឬ​ស្រី​របស់​ខ្លួន ធ្វើ​អោយ​គេ​ខ្វាក់​ភ្នែក​ម្ខាង អ្នក​នោះ​ត្រូវ​តែ​ផ្ដល់​សេរីភាព​អោយ​គេ ដើម្បី​សង​ជំងឺ​ចិត្ត ព្រោះ​តែ​ភ្នែក​ខ្វាក់។ ២៧ ប្រសិន​បើ​គាត់​ធ្វើ​ អោយ​ខ្ញុំ​បំរើ​ប្រុស ឬ​ស្រី​របស់​ខ្លួន បាក់​ធ្មេញ​មួយ គាត់​ត្រូវ​តែ​ផ្ដល់​សេរីភាព​អោយ​គេ ដើម្បី​សង​ជំងឺ​ចិត្ត ព្រោះ​តែ​ធ្មេញ​បាក់​នោះ។

២៨ ប្រសិន​ បើ​គោ​មួយ​ជល់​មនុស្ស​ប្រុស ឬ​ស្រី​ម្នាក់​ស្លាប់ ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​គោ​នោះ តែ​មិន​ត្រូវ​បរិភោគ​សាច់​វា​ឡើយ។ រីឯ​ម្ចាស់​គោ​គ្មាន​ទោស​អ្វី​ទេ។ ២៩ ប្រសិន​បើ​គោ​នោះ​តែងតែ ​ដើរ​ជល់​មនុស្ស ហើយ​មាន​គេ​ប្រាប់​ម្ចាស់​វា តែ​ម្ចាស់​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​មើល​វា​ទេ ប្រសិន​បើ​គោ​នោះ​ជល់​មនុស្ស ប្រុស ឬ​ស្រី​ម្នាក់​ស្លាប់ ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​គោ​នោះ រីឯ​ម្ចាស់​របស់​វា​ក៏​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់​ដែរ។ ៣០ ប្រសិន​បើ​គេ​ទាមទារ​អោយ​ម្ចាស់​​​​​គោ​បង់​ប្រាក់​លោះ​ជីវិត​ខ្លួន នោះ​គាត់​ត្រូវ​តែ​បង់​ប្រាក់​ទាំង​ប៉ុន្មាន​ដែល​គេ​បង្គាប់។ ៣១ ក្នុង​ករណី​ដែល​គោ​ជល់​កូន​ប្រុស ឬ​កូន​ស្រី​ក្ដី ក៏​ត្រូវ​យក​ច្បាប់​នេះ​មក​អនុវត្ត​ដែរ។ ៣២ ប្រសិន​បើ​គោ​ជល់​ខ្ញុំ ​បំរើ​ប្រុស ឬ​ស្រី ម្ចាស់​គោ​ត្រូវ​តែ​សង​ប្រាក់​សាមសិប​ដួង* ទៅ​អោយ​ចៅហ្វាយ​ជន​រង​គ្រោះ រីឯ​គោ​វិញ ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល។

៣៣ ប្រសិន​បើ​អ្នក​ណា​ទុក​អណ្ដូង​អោយ​នៅ​ចំហ ឬ​ជីក​អណ្ដូង តែ​មិន​បាន​គ្រប រួច​មាន​គោ ឬ​លា​ធ្លាក់​ទៅ​ក្នុង​អណ្ដូង​នោះ ៣៤ ម្ចាស់​អណ្ដូង​ត្រូវ​សង​តម្លៃ​សត្វ ជា​ប្រាក់​ទៅ​អោយ​ម្ចាស់​សត្វ ហើយ​ទុក​គោ​ងាប់​សំរាប់​ខ្លួន​ឯង។ ៣៥ ប្រសិន​បើ​គោ​របស់​នរណា ​ម្នាក់​ជល់​គោ​របស់​ម្នាក់​ទៀត រហូត​ដល់​ងាប់ នោះ​ត្រូវ​លក់​គោ​ដែល​នៅ​រស់​ចែក​ប្រាក់​គ្នា ហើយ​យក​សាច់​គោ​ងាប់​ចែក​គ្នា​ដែរ។ ៣៦ ប៉ុន្តែ ប្រសិន​បើ​ម្ចាស់​ដឹង​ថា គោ​របស់​ខ្លួន​ធ្លាប់​ជល់​គេ តែ​គាត់​មិន​យក​ចិត្ត​ទុក​ដាក់​មើល​វា​ទេ ម្ចាស់​គោ​ត្រូវ​តែ​សង​គោ​មួយ​ទៀត​ជំនួស​គោ​ដែល​ងាប់​នោះ ហើយ​ទុក​គោ​ងាប់​សំរាប់​ខ្លួន​ឯង។

ច្បាប់​ស្ដី​អំពី​ចោរ
៣៧(២២.១) ប្រសិន​បើ​អ្នក​ណា​លួច​គោ ឬ​ចៀម យក​​​​​ទៅ​សម្លាប់ ឬ​យក​ទៅ​លក់ អ្នក​នោះ​ត្រូវ​សង​គោ​មួយ​ជា​ប្រាំ និង​ចៀម​មួយ​ជា​បួន​ទៅ​អោយ​ម្ចាស់​សត្វ​វិញ។