ព័ត៌មាន

និស្សិតនៃវិទ្យាស្ថានសន្តប៉ូលបានទទួលជ័យលាភីលេខមួយក្នុងកម្មវិធី ពានរង្វាន់ត្នោតមាស

[:en]The Church of the Holy Trinty in Kirivong always pays attention to the needy by caring for the old, sick and poor people in order to show love, compassion and encouragement for them regardless of them belonging to the Buddhist faith. These activities took place at Takeo province’s Kirivong district.

Fr. Fernando Zapata, the parish priest, said: “Every day we visit them and I see they are happy with smiles on their faces.  What we see is the driving force that leads us to bear witness of the Good News with all our hearts and the pastoral works we are doing come from the initiative of the Church of the Holy Trinity.”

The priest emphasised, “Charity in action for other people is of prime importance in the Catholic Church, especially the Church in Kirivong because what we receive is a cordial welcome from them. It is unlike in other years when Church members were looked upon with suspicion due to their faith. This is the example of the fruits we receive from Jesus Himself, who is also our great teacher who leads the Church and strengthens the faith for those willing to participate in charitable activities,”

Members of this charity group of Kirivong always visit them and serve as consolers for those who have difficulties and feel hopeless. The members carry out such activities every week and once a month they visit about seven families.[:kh]និស្សិតនៃវិទ្យាស្ថានសន្តប៉ូលនៅខេត្តតាកែវ បានដណ្តើមយកជ័យលាភីលេខមួយក្នុងកម្មវិធី “ពានរង្វាន់ត្នោតមាស ឆ្នាំ២០១៨” ដែលរៀបចំដោយមូលនិធិគីណាល់ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៨ នៅទីស្នាក់ការរបស់មូលនិធិគីណាល់ ដែលជាសហគ្រាសផលិតឱសថ ប៉េប៉េអឹម នារាជធានីភ្នំពេញ។ កម្មវិធីប្រកួត “ពានរង្វាន់ត្នោតមាស ឆ្នាំ២០១៨” បង្កើតឡើងក្នុងគោលបំណងលើក ទឹកចិត្តដល់ការសិក្សាស្រាវជ្រាវ និងបង្កើនគំនិតច្នៃប្រឌិត សម្រាប់ចូលរួមគាំទ្រដល់ការអភិវឌ្ឍជនបទក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះជាលើកទី១ហើយដែលមូលនិធីបានរៀបចំកម្មវិធីនេះ ក្រោមប្រធានបទ “ការបង្កើនតម្លៃចេក” និងមាននិស្សិតចំនួន ១៩ក្រុម មកពីសាលានានាចូលរួមប្រកួត។ នៅក្នុងនោះវិទ្យាស្ថានសន្តប៉ូលមាននិស្សិតចំនួន២ ក្រុមចូលរួម ហើយមួយក្រុមទទួលបានជ័យលាភីលេខមួយ ដោយបានកែច្នៃសំបកចេគ ស្ទងចេក និងដើមចេក។

លោក ម៉ក់ រាជ្យ ជានិស្សិតរៀនផ្នែកកសិកម្មនៃវិទ្យាស្ថានសន្តប៉ូល និងជាក្រុមដែលបានទទួលជ័យលាភីលេខមួយ បានប្រាប់ថា កសិករកម្ពុជាសព្វថ្ងៃភាគច្រើនអាចកែច្នៃត្រឹមតែផ្លែចេកប៉ុណ្ណោះ ដោយបោះបង់សំបកចេក ស្ទងចេក និងដើមចេក ដូច្នេះក្រុមរបស់គាត់ក៏នាំគ្នារិះគិតអំពីកាកសំណល់ទាំងនេះ។ រាជ្យបានប្រាប់ទៀតថា ក្នុងកម្មវិធីប្រកួតនេះគណៈគ្រប់គ្រងវិទ្យាស្ថានសន្តប៉ូល មានការជម្រុញនិងគាំទ្រ ដើម្បីឲ្យក្រុមរបស់គាត់ធ្វើការស្រាវជ្រាវ។ ម៉ក់ រាជ្យ “យើងយកសាច់ចេកទៅធ្វើជាស្ករគ្រាប់ សំបកមកធ្វើជាតែនិងចម្រោះទឹក ដើមចេកនិងស្ទងចេកយកមកធ្វើជាក្រដាស ដើម្បីធ្វើការវិចខ្ចប់ស្ករគ្រាប់”។ និស្សិតដដែលបានបន្តថា ជ័យលាភីថ្ងៃនេះ មិនមែនសម្រាប់តែក្រុមយើងខ្ញុំទេ គឺសម្រាប់វិទ្យាស្ថានសន្តប៉ូល ព្រោះថាវិទ្យាស្ថានបានយកចិត្តទុកដាក់ ទៅលើក្នុងការសិក្សារបស់និស្សិតគ្រប់ៗរូប និងមានសម្ភារគ្រប់គ្រាន់ដើម្បីឲ្យនិស្សិតធ្វើការសិក្សា និងធ្វើការស្រាវជ្រាវ។

លោក ផុន សុផល នាយកនៃវិទ្យាស្ថានសន្តប៉ូលឲ្យដឹងថា តាមគម្រោងរបស់សាលាសម្រាប់និស្សិតដែលទទួលជ័យលាភីនឹងទទួលបានការគាំទ្របន្ថែមទៀតលើការស្រាវជ្រាវបន្ថែម ជាពិសេសលើការអភិវឌ្ឍ ជនបទដល់ជនក្រីក្រតាមមូលដ្ឋាន និងដើម្បីលើកកម្ពស់តម្លៃចេកនៅក្នុងប្រទេស។ លោកបានបន្តទៀតថា រាល់អត្ថបទស្រាវជ្រាវរបស់និស្សិតទាំងពីរក្រុម សាលានឹងដាក់បញ្ចូលក្នុងបណ្ណាល័យ និងផ្តល់ជូនដល់ម្ចាស់មូលនិធិទុកជាឯកសារ។ បន្ថែមលើសនេះ អ្វីដែលនិស្សិតទាំងពីរក្រុមបានធ្វើគឺនឹងយកទៅអនុវត្តផ្ទាល់នៅក្នុងសិប្បកម្មស្ករគ្រាប់ របស់លោកអភិបាលព្រះសហគមន៍ កាតូលិកភូមិភាគភ្នំពេញ។

ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា កម្មវិធីត្នោតមាសឆ្នាំ២០១៨ មានសារសំខាន់ណាស់ ដើម្បីឲ្យនិស្សិតមានចំណេះដឹងចំណេះធ្វើ គឺធ្វើជាទំពាំងស្នងឬស្សី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។ ជាពិសេសប្រធានបទនៃការស្រាវជ្រាវនេះ គឺយកវត្ថុធាតុដើមដែលប្រជាកសិករនៅក្នុងប្រទេសកម្ពុជាមានស្រាប់ទៅកែច្នៃជាផលិតផលសិប្បកម្ម ឬឧស្សាហកម្ម ដើម្បីនាំចេញទៅលក់នៅក្រៅប្រទេស។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបន្ថែមទៀតថា បច្ចុប្បន្នវិស័យកសិកម្មនៅប្រទេសកម្ពុជាបានប្រឈមនឹងបញ្ហាជាច្រើន ដូចជា បញ្ហាបច្ចេកវិទ្យាថ្មី បញ្ហាការប្រែប្រួលអាកាសធាតុ បញ្ហាការស្វែងរកទីផ្សារ។

លោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ បានពន្យល់ថា កម្មវិធីពានរង្វាន់ត្នោតមាសឆ្នាំ២០១៨ នេះ ជាក្តីស្រមៃរបស់លោកក្នុងការចូលរួមលើកតម្កើងការកែច្នៃផលិតផល កសិកម្ម នៅប្រទេសកម្ពុជាយើង។ នេះជាលើកទីមួយ នៃកម្មវិធីពានរង្វាន់ត្នោតមាស ដែលមានគោលបំណងចង់ឲ្យនិស្សិតដែលកំពុងរៀនកសិកម្ម យកចំណេះដឹងទៅជួយប្រជាកសិករ ដើម្បីចាប់ដៃជាមួយពួកគាត់ ដោយពួកគាត់ជាអ្នកដាំនិស្សិតជាអ្នកកែច្នៃ ឲ្យផលិតផលរបស់ខ្មែរយើងមានអត្តសញ្ញាណផង និងដើម្បីបង្ហាញពីភាពអស្ចារ្យនៃសមត្ថភាពកែច្នៃ។

ការប្រកួតប្រជែងនេះ មានគណៈមេប្រយោគ ដែលដឹកនាំ​ដោយ លោក​សាស្ត្រាចារ្យ តាន់ ប៊ុន​ស៊ុយ និង​មានការ​ចូលរួម​ពី មេ​ប្រយោគ​ឯករាជ្យ​មួយចំនួន ដូចជា លោក​ប្រាក់ សេរី​វឌ្ឍន៍ មកពី​អង្គការ CIRD លោក​សុខ សា​រ៉ង មកពី​អង្គការ ECOCERT លោក​ហ្ស​ង់ ម៉ា​រី​ប្រង់ (Jean-Marie Brun) មកពី​អង្គការ IRAM លោក ហ៊ឹម ពិសិដ្ឋ តំណាង​ខន​ហ្វី​រេល សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ និង​កញ្ញា អេ​ឡែ​ន អូ​ប្រ៊ី (Hélène Obry ) តំណាង​ក្រុមហ៊ុន​ខន​ហ្វី​រេល សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​។

នៅវគ្គដំបូងនៃកម្មវិធីនេះ មាន​និស្សិតចំនួន ១៩ក្រុម ដែលបាន​ចុះឈ្មោះ​ចូលរួម​ប្រកួតប្រជែង ក្រោមប្រធានបទ “ការបង្កើន​តម្លៃចេក”។ ហើយនៅវគ្គផ្តាច់ព្រ័ត្រនេះ នៅ​សល់​និស្សិតតែ ៦ក្រុម ដែលបានចូលរួម​ធ្វើការ​ប្រកួត​ប្រជែង គឺមាននិស្សិតមក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម(ចំការដូង) វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា(តិចណូ) និងវិទ្យាស្ថានសន្តប៉ូល។ ប្រធានបទដែលនិស្សិតទាំង៦ក្រុម ​លើក​យក​មកធ្វើការប្រកួតប្រជែង រួមមាន៖ ការប្រៀបធៀបម្ស៉ៅប៊ិចទីនដែលចម្រាញ់បានពីសំបកចេកសើម និងចេកស្ងួត។ ការធ្វើឲ្យប្រសើរឡើងនៃដំណើរការផលិតម្ស៉ៅចេក។ ការធ្វើឲ្យប្រសើរឡើងនូវរសជាតិស្ករគ្រាប់ចេក។​ គ្រប់ផ្នែកនៃដើមចេកគឺសុទ្ធតែមានតម្លៃ។ ការអភិវឌ្ឍទៅលើរសជាតិ វិធីសាស្ត្រក្នុងការផលិត និងប្រភពទីផ្សារនៃ​ផលិតផល​ ចេក​ឆាប។ ការកែច្នៃទឹកក្បុងចេក។

ក្រោយពីការវាយតម្លៃរបស់គណៈមេប្រយោគ គឺ ជ័យលាភីលេខមួយ បានទៅលើនិស្សិតមកពីវិទ្យាស្ថាន សន្តប៉ូល ក្រោមប្រធានបទ “គ្រប់ផ្នែកនៃដើមចេកគឺសុទ្ធតែមានតម្លៃ” ដោយទទួលបានទឹកប្រាក់ចំនួន ៤,០០០,០០០រៀល។ ជ័យលាភីជ័យលាភីលេខពីរ បានទៅលើនិស្សិតមកពីវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ “ការអភិវឌ្ឍទៅលើរសជាតិ វិធីសាស្ត្រក្នុងការផលិត និងប្រភពទីផ្សារនៃផលិតផល ចេកឆាប” ដោយទទួលបានទឹកប្រាក់ចំនួន ២,០០០,០០០រៀល និង​ជ័យលាភីលេខបី បានទៅលើនិស្សិតមកពីវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា ក្រោមប្រធានបទ “ការធ្វើឲ្យប្រសើរឡើងនៃដំណើរការផលិតម្ស៉ៅចេក” ដោយទទួលបានទឹកប្រាក់ចំនួន ១,០០០,០០០រៀល។[:]

Leave a Reply

Your email address will not be published.