បេនស៊ីរ៉ាក់ (០១)

ភាគទីមួយ

ការអាថ៌កំបាំងនៃព្រះប្រាជ្ញាញាណ
ប្រាជ្ញា​គ្រប់​យ៉ាង​សុទ្ធតែ​មកពី​ព្រះ​អម្ចាស់ ហើយ​សិ្ថត​នៅ​ជាមួយ​ព្រះ​អង្គ អស់​កល្ប​ជានិច្ច។

តើ​នរណា​អាច​រាប់​ចំនួន​គ្រាប់​ខ្សាច់ នៅ​តាម​ឆេ្នរ​សមុទ្រ​បាន តើ​នរណា​អាច​រាប់​ចំនួន​ដំណក់​ទឹក​ភ្លៀង ឬចំនួន​ថៃ្ង​នៃ​ជីវិត​អស់​កល្ប​ជានិច្ច?  តើ​នរណា​អាច​វាស់​កំពស់​ផ្ទៃ​មេឃ បណោ្តយ​ផែនដី និង​ជំរៅ​មហា​សមុទ្រ​បាន?  ព្រះ​អម្ចាស់​បាន​បងើ្កត​ព្រះ​តំរិះ​ដ៏​វាង​វៃ តាំង​ពី​ដើម​ដំបូង​បង្អស់​ដែរ។ តើ​នរណា​ស្គាល់​ដើម​កំណើត​នៃ​ព្រះ​ប្រាជ្ញា​ញាណ? តើ​នរណា​ស្គាល់​ស្នា​ព្រះ​ហស្ត​នៃ​ព្រះ​ប្រាជ្ញា​ញាណ? មាន​តែ​ព្រះ​អម្ចាស់​ដែល​គង់​នៅ​លើ​បល័្លង្ក តែ​មួយ​ព្រះ​អង្គ​ប៉ុណោ្ណះ​ទេ  ដែល​ប្រកប​ដោយ ព្រះ​ប្រាជ្ញា​ញាណ ហើយ​គួរ​ឲ្យ​ស្ញែង​ខ្លាច។ ព្រះ​អម្ចាស់​បាន​បងើ្កត​ព្រះ​ប្រាជ្ញា​ញាណ ដោយ​ព្រះ​អង្គ​ផ្ទាល់​ព្រះ​អង្គ​ទត​ឃើញ និង ឈ្វេង​យល់​តម្លៃ​នៃ​ព្រះ​ប្រាជ្ញា​ញាណ​ហើយ​ចាក់​បង្ហូរ​ព្រះ​ប្រាជ្ញា​ញាណ​នេះ​មក​លើ​ស្នា​ព្រះ​ហស្ត​ទាំង​ប៉ុន្មាន​របស់​ព្រះ​អង្គ។ ១០ព្រះ​អង្គ​ប្រទាន​ព្រះ​ប្រាជ្ញា​ញាណ​ដល់​មនុស្ស​លោក​ទាំង​អស់ ដោយ​ព្រះ​ហប្ញទ័យ​ទូលំ​ទូលាយ ជា​ពិសេស ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ​អង្គ។

ការគោរពកោតខ្លាចព្រះអម្ចាស់
១១ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ នាំ​មក​នូវ​ភាព​រុង​រឿង មោទនភាព និង​អំណរ​សប្បាយ​ដ៏​លើស​លប់។

១២ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ នាំ​ឲ្យ​ចិត្ត​រីក​រាយ ផ្តល់​អំណរ​សប្បាយ ព្រម​ទាំង​មាន​អាយុ​យឺន​យូរ។

១៣អ្នក​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ នឹង​ជួប​តែ​សេចកី្ត​សុខ​រហូត​ដល់​អវសាន​នៃ​ជីវិត នៅ​ថ្ងៃ​លា​ចាក​លោក​នេះ គេ​ក៏​ទទួល​ព្រះ​ពរ​ពី​ព្រះ​អង្គ​ដែរ។

១៤ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ជា​ប្រភព​នៃ​ប្រាជ្ញា។ ព្រះ​បាន​បង្កើត​ប្រាជ្ញា បំរុង​ទុក​សំរាប់អ្នក​ជឿ​លើ​ព្រះ​អង្គ តាំង​ពី​គេ​នៅ​ក្នុង​ផ្ទៃ​ម្តាយ​មក។

១៥ប្រាជ្ញា​តាំង​ទី​លំនៅ​ក្នុង​ចំណោម​មនុស្ស​លោក​អស់​កល្ប​ជានិច្ច ហើយ​សិ្ថត​នៅ​ជាមួយ​ពូជ​ពង្ស​របស់​មនុស្ស​យ៉ាង​ស្មោះ​ស្ម័គ្រ​ទៀត​ផង។

១៦ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ នាំ​មក​នូវ​ប្រាជ្ញា​យ៉ាង​ពេញ​លេញ ហើយ​ប្រាជ្ញា​ផ្តល់ សម្បតិ្ត​ហូរ​ហៀរ​ឲ្យ​មនុស្ស​លោក។

១៧ប្រាជ្ញា​ធ្វើ​ឲ្យ ផ្ទះ​របស់​គេ​មាន​ពោរ​ពេញ​ដោយ​ទ្រព្យ​សម្បតិ្ត ដែល​គេ​ប្រាថ្នា​ចង់​បាន ហើយ​ជង្រុក​របស់​គេ​ពោរ​ពេញ​ដោយ​ភោគ​ផល ដែល​បាន​មក​ពី​ប្រាជ្ញា​នេះ។

១៨ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ពិត​ជា​លើក​តមើ្កង​ព្រះ​ប្រាជ្ញា​ញាណ។ ព្រះ​ប្រាជ្ញា​ញាណ​ប្រទាន​សេចកី្ត​សុខ​សាន្ត និង​សុខ​ភាព​ល្អ ដូច​ផ្កា​រីក​ស្គុះ​ស្គាយ។

១៩ព្រះ​ប្រាជ្ញា​ញាណ​ប្រទាន​ចំណេះ​ដឹង យ៉ាង​ឈ្លាស​វៃ​បំផុត​ដូច​ទឹក​ភ្លៀង​បង្អុរ​ចុះ​មក ព្រះ​អង្គ​លើក​កិតិ្តយស​អស់​អ្នក​ដែល​បាន​ទទួល​ព្រះ​ប្រាជ្ញា​ញាណ​នោះ​ទៀត​ផង។

២០ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ជា​ប្ញស​គល់​នៃ​ប្រាជ្ញា ដែល​ផ្តល់​ឲ្យ​មនុស្ស​មាន​អាយុ​យឺន​យូរ។

ត្រូវចេះអត់ធ្មត់
២២មិន​ត្រូវ​ចាត់​ទុក​កំហឹង​ដ៏​អយុត្តិធម៌​ ថា​ជា​អំពើ​ល្អ​ទ្បើយ ដ្បិត​អ្នក​ដែល​ខឹង​ពិត​ជា​ឈាន​ទៅ​រក​សេចក្តី​វិនាស​អន្តរាយ​ពុំខាន។

២៣អ្នក​មាន​ចិត្ត​អត់​ធ្មត់​រមែង​ចេះ​ទប់​ចិត្ត​តាំង​ពី​ដើម​រហូត​ដល់​ចប់ ហើយ​នៅ​ទី​បំផុត​គេ​នឹង​បាន​អំណរ​សប្បាយ​ទ្បើង​វិញ។

២៤អ្នក​នោះ​រមែង​នៅ​ស្ងៀម តាំង​ពីដើម​រហូត​ដល់​ចប់​មនុស្ស​ម្នា នឹង​កោត​សរសើរ​គំនិត​ដ៏​ឆ្លាត​វាង​វៃ​របស់​គេ។

ប្រាជ្ញា និង ចិត្តទៀងត្រង់
២៥ក្នុង​ចំណោម​សម្បតិ្ត​ដ៏​ថ្លៃ​ថ្នូរ​ របស់​ព្រះ​ប្រាជ្ញា​ញាណ មាន​សុភា​សិត​ដែល​ផ្តល់​ចំណេះ​ដឹង ប៉ុន្តែ​មនុស្ស​បាប​រមែង​ស្អប់​ខ្ពើម​ការ​គោរព​ប្រណិប័តន៍​ព្រះ​ជាម្ចាស់។

២៦ប្រសិន​បើ​អ្នក​ប្រាថ្នា​ចង់​បាន​ប្រាជ្ញា ចូរ​កាន់​តាម​វិន័យ​ទៅ​ព្រះ​អម្ចាស់ មុខ​ជា​ប្រទាន​ប្រាជ្ញា​ឲ្យ​អ្នក​ពុំខាន។

២៧អ្នក​ដែល​មាន​ប្រាជ្ញា​និង​ចំណេះ​ដឹង​រមែង​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់។ អ្នក​ដែល​មាន​ចិត្ត​សោ្មះ​ត្រង់​និង​សុភាព​រាបសា​រមែង​គាប់​ព្រះ​ហប្ញទ័យ​ព្រះអង្គ។

២៨ចូរ​កុំរឹង​រូស នឹង​ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ហើយ​កុំ​ចូល​ទៅ​គាល់​ព្រះ​អង្គ ដោយ​ចិត្ត​វៀច​វេរ​ទ្បើយ។

២៩កុំ​និយាយ​ជាមួយ​អ្នក​ដទៃ ដោយ​ពុត​ត្បុត​តែ​ត្រូវ​ប្រយ័ត្ន​ពាក្យ​សំដី។

៣០កុំ​លើក​តមើ្កង​ខ្លួន​ឯង ក្រែង​អ្នក​ដួល ហើយ​ត្រូវ​អាម៉ាស់​មុខ ដ្បិត​ព្រះ​អម្ចាស់​នឹង​បើក​អាថ៌​កំបាំង​របស់​អ្នក ឲ្យ​គេ​ឃើញ​ព្រះអង្គ​នឹង​បំបាក់​មុខ​អ្នក​នៅ​កណ្តាល​អង្គ​ប្រជុំ ដ្បិត​អ្នក​មិន​ព្រម​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ហើយ​នៅ​ក្នុង​ចិត្ត​អ្នក​មាន​សុទ្ធ​តែ​ពុត​ត្បុត។