ពាក្យលំនាំ

លោកបេនស៊ីរ៉ាក់

នៅ​ជំនាន់​លោក​បេនស៊ីរ៉ាក់​និពន្ធ​ក័ណ្ឌ​នេះ គឺ​ជា​សម័យ​ដែល​អរិយ​ធម៌​ក្រិក​ ជា​អរិយ​ធម៌​អន្តរ ជាតិ​កំពុង​ជ្រៀត​ចូល​គ្រប់​វិស័យ​ក្នុង​សង្គម​យូដា។ ហេតុ​នេះ​​ហើយ​ បាន​ជា​លោក​សរសេរ​ក័ណ្ឌ​នេះ ក្នុង​គោល​បំណង​ការពារ​សាសនា និង អរិយ​ធម៌​យូដា​ ដែល​ជា​កេ​អាករ​ដ៏ថ្លៃ​ថ្នូរ​របស់​ប្រជា​រាស្រ្ត​នៃ​ព្រះ​ជាម្ចាស់ ឲ្យ​នៅ​គង់​វង្ស។ លោក​ខិតខំ​ណែនាំ​ជន​ជាតិ​យូដា​ឲ្យ​ដឹង​ថា គេ​មាន​អរិយ​ធម៌ ​ល្អ​ប្រសើរ​ជាង​អរិយ​ធម៌​ក្រិក​ទៅ​ទៀត។  លោក​ចង​ក្រង​សេចកី្ត​រិះ​គិត​រ​បស់​លោក ដើម្បី​អប់រំ ពួក​យុវជន​ឲ្យ ប្រតិ​បតិ្ត​តាម​របៀប​ដែល​គាប់​ព្រះ​ហប្ញ​ទ័យ​ព្រះ​ជាម្ចាស់ ក្នុង​គ្រប់​កាល:​ទេស:។

អ្នក​និពន្ធ​ក័ណ្ឌ​គម្ពីរ​នេះ​ឈ្មោះ​«យេស៊ូ​បេន​ស៊ីរ៉ាក់» គឺលោក​យេស៊ូ​(ភាសា​ហេប្រឺ​​យ៉ូស៊ូអា)​ ជា​កូន​របស់​លោក​«ស៊ីរ៉ាក់»។ លោក​ជា​បណ្ឌិត​ខាង​វិន័យ​(ធម្មាចារ្យ)​ម្នាក់​ដែល​បង្រៀន គម្ពីរ​វិន័យ​នៅ​ក្រុង​យេរូសាឡឹម​ប្រហែល​នៅ​ឆ្មាំ​១៨០​មុន​គ.ស.​ គឺ​មុន​ពេល​ព្រះ​បាទ​អន់ទីយ៉ូគូស​ ធ្េវី​បៀត​បៀន​ប្រជា​ជន​អ៊ីស្រា​អែល​(ឆ្នាំ​១៧៥​មុន​គ.ស)។ លោក​ស្រឡាញ់​ព្រះ​គម្ពីរ ហើយ​យក​មក​រិះ​គិត​និង​ប្រតិបតិ្ត​តាម។​លោក​តែង​តែ​ធើ្វ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ជា​ច្រើន ដង​គេ​ចាត់​លោក​ជា​អ្នក​ បា្រជ្ញា​មួយ​រូប។ លុះ​ពេល​លោក​ចាស់ លោក​ក៏បាន​ចង​ក្រង​សេចកី្ត ដែល​លោក​ប្រៀន​នោះ​ ជា​លាយ​លក្ខណ៍​អក្សរ។ លោក​និពន្ធ​ក័ណ្ឌ​គម្ពីរ​នេះ​ជា​ភាសា​ហេប្រឺ តែ​ច្បាប់​ដើម​ដែល​លោក​សរសេរ​នោះ បាន​បាត់​ទៅ​ហើយ។ គេ​រក​ឃើញ​តែ​អត្ថបទ​ខ្លះៗ​ប៉ុណោះ។ ប្រហែល​១៣០​មុន​គ.ស.​ ចៅ​របស់​លោក​បាន​បក​ប្រែ​ក័ណ្ឌ​គម្ពីរ​នេះ​ជា​ភាសា​ក្រិក។ ក័ណ្ឌ​គម្ពីរ​បេន​ស៊ីរ៉ាក់​មាន​ ឥទ្ធិពល​យ៉ាង​ខ្លាំង​ក្នុង​សហគមន៏​យូដា​និង​ ក្នុង​សហគមន៏​គ្រីស្ត​បរិស័ទ​តាំង​ពី​ដើម​រៀង​មក​​ ជា​ពិសេស​សំរាប់​អប់រំ​អ្នក​ដែល​ទើប​នឹង​ជឿ​។  ហេតុ​នេះ​ហើយ​បាន​ជា​គ្រីស្ត​បរិស័ទ​តែង​តែ​ហៅ​ក័ណ្ឌ​គម្ពីរ​នេះ​ថា ​ក័ណ្ឌ​នៃ​ព្រះ​សហគមន៏ ក្រុម​ជំនុំ​រហូត​ដល់​ចុង​សតវត្ស​ទីមៃ្ភ។

ក័ណ្ឌ​នេះ​អាច​ចែក​ជា​ប្រាំ​ភាគ ប្រៀប​​ដូច​ជា​កូន​សៀវភៅ​ប្រាំ​ក្នុង​ភាគ​ទី​ប្រាំ លោក​បេន​ស៊ីរ៉ាក់ ​​​កោត​សរសើរ​ប្ញទ្ធា​នុភាព​ និង​ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះ​ជាម្ចាស់​ដែល​បាន​បងើ្កត​អី្វៗ​ទាំង​អស់។ បន្ទាប់​មក​លោក​សរសើរ​មនុស្ស​ដ៏​ល្បី​ល្បាញ​មួយ​ចំនួន​នៃ​ប្រជា​ជន​អ៊ីស្រា​អែល។

លោក​បេន​ស៊ីរ៉ាក់​យល់​ឃើញ​ថា មនុស្ស​ប្រកប​ដោយ​ប្រាជ្ញា​រមែង​រស់នៅ​យ៉ាង​ត្រឹម​ត្រូវ សុចរិត និង​ទៀង​ត្រង់​ទាំង​ក្នុង​រង្វង់​ក្រុម​គ្រួសារ ទាំង​ក្នុង​សង្គម​។ ព្រះ​ប្រាជ្ញា​ញាណ​របស់​ព្រះ​ជាម្ចាស់ ណែនាំ​មនុស្ស​ឆ្ពោះ​ទៅ​កាន់​សុភមង្គល​ដ៏​ពិត​ប្រាកដ។ ព្រះ​ជាម្ចាស់​ប្រទាន​ព្រះ​ប្រាជ្ញា​ញាណ ឲ្យ​ប្រជា​ជន​អ៊ីស្រាអែល នៅ​ពេល​ព្រះ​អង្គ​ប្រទាន​គម្ពីរ​វិន័យ​ឲ្យ​លោក​ម៉ូសេ។