បេនស៊ីរ៉ាក់ (០៩)

អំពីស្រ្តី
១ប្រសិន​បើ​កូន​ស្រឡាញ់​ភរិយា កុំ​ប្រច័ណ្ឌ​នាង​ទើ្បយ ក្រែង​លោ​នាំ​ឲ្យ​នាង​ចេះ​ប្រព្រឹត្ត​អាក្រក់​ចំពោះ​កូន។

២កុំ​ប្រគល់​ខ្លួន​ឲ្យ​​ទៅ​ស្រ្តី រហូតដល់​នាង​អាច​ត្រួត​ត្រា​កូន​បាន​​ទើ្បយ។

៣កុំ​ទៅ​ទាក់​ទង​ជាមួយ​ស្រី្ត​សាវ៉ា​ទើ្បយ ក្រែង​លោ​កូន​ចាញ់​កល​ល្បិច​របស់​នាង។

៤កុំ​នៅ​ក្បែរ​ស្រ្តី​លេង​ភេ្លង ក្រែង​លោ​កូន​ធ្លាក់​ក្នុង​អន្ទាក់​ចំរៀង​ដ៏​ពិរោះ​របស់​នាង។

៥កុំ​សម្លឹង​មើល​ស្រ្តី​ក្រមុំ មិន​ដាក់​ភ្នែក​ឲ្យ​សោះ  ក្រែង​លោ​កូន​ត្រូវ​បង់​ខាត ព្រោះ​តែ​នាង។

៦កុំ​បណោ្តយ​ខ្លួន ឲ្យ​លង់​នឹង​ស្រី​ពេស្យា​ទើ្បយ​ក្រែង​លោ​កូន​បាត់​បង់​អ្វី​ដែល​កូន​មាន។

៧កុំ​ក្រឡេក​ភែ្នក លួច​មើល​តាម​ផ្លូវ ក្នុង​ទី​ក្រុង កុំ​ដើរ​លេង​នៅ​ទី​ស្ងាត់។

៨ចូរ​ងាក​មុខ​ចេញ​ពី​ស្រ្តី​មាន​រូប​ល្អ​ឆើត​ឆាយ កុំ​ជាប់​ភ្នែក​នឹង​លំអ ដែល​មិន​មែន​ជា​របស់​កូន។  សម្ផស្ស​របស់​ស្រ្តី​បាន​ធើ្វ​ឲ្យ​បុរស​ជាច្រើន​វង្វេង​ហើយ​ធើ្វ​ឲ្យ​តណ្ហា​របស់​បុរស ឆាប​ឆេះ​ដូច​ភើ្លង។

៩កុំ​អង្គុយ​ជិត​ស្រ្តី​ដែល​មាន​ប្តី កុំ​រួម​តុ​ស៊ី​ផឹក​សប្បាយ​ជា​មួយ​នាង​ជា​ដាច់​ខាត ក្រែង​លោ​កូន​ចាប់​ចិត្ត​ស្រឡាញ់​នោះ ហើយ​ត្រូវ​វិនាស​អន្តរាយ​ដោយ​សារ​តណ្ហា។

អំពីទំនាក់ទំនងរវាងមនស្ស
១០កុំ​បោះ​បង់​មិត្ត​ភក្តិ ដែល​កូន​ស្គាល់​តាំង​ពី​យូរ​មក​ហើយ ដ្បិត​មិត្ត​ថ្មី​មិន​ដូច​មិត្ត​ចាស់​ទេ។ មិត្ត​ថ្មី​បៀប​ដូច​ជា​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ស្រា​នោះ​មាន​រស​ជាតិ​ឆ្ងាញ់​លុះ​ត្រា​តែ​ទុក​បាន​យូរ។

១១កុំ​ច្រណែន​នឹង​អ្នក​បាប ដោយ​ឃើញ​ភាព​ចំរុង​ចំរើន​ទើ្បយ កូន​ពុំ​ដឹង​ថា ​អវសាន​នៃ​ជីវិត​របស់​គេ​នឹង​វេទនា​យ៉ាង​ណា​ទេ។

១២កុំ​អប​អរ​សាទរ ដោយ​ឃើញ​ជន​ទមិទ្ប​ចំរុង​ចំរើន​ទើ្បយ កូន​ត្រូវ​នឹក​ចាំ​ថា មុន​ពេល​ស្លាប់ ក៏​គេ​មាន​ទោស​ដែរ។

១៣ចូរ​នៅ​ឲ្យ​ឆ្ងាយ ពី​អ្នក​មាន​អំណាច​ប្រហារ​ជីវិត  នោះ​កូន​មិន​ភិត​ភ័យ​នឹង​សេចក្តី​ស្លាប់​ទេ។ ប្រសិន​បើ​កូន​ចូល​ទៅ​ជួប​គេ​ កុំ​ធើ្វ​អ្វី​ខុស​ឆ្គង​ទើ្បយ​ក្រែង​លោ​គេ​ផ្តាច់​ជីវិត​កូន។ តោង​ដឹង​ថា កូន​ដូចជា​ដើរ​នៅ​កនែ្លង​មាន​អន្ទាក់​ព័ទ្ធ​ជុំវិញ ឬ​ដូចជា​ដើរ​នៅ​លើ​កំពែង​ក្រុង​ដែរ។

១៤ប្រសិន​បើ​កូន​អាច​ធើ្វ​បាន ចូរ​ខំ​រាប់​អាន​មនុស្ស​ឯទៀតៗ ចូរ​ត្រង​ត្រាប់​ស្តាប់​ដំបូន្មាន​របស់​អ្នក​ប្រាជ្ញ។

១៥ចូរ​ពិភាក្សា​ជាមួយ​អ្នក​ឈ្លាស​វៃ ហើយ​យក​តែ​វិន័យ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​មក​ពិភាក្សា​គ្នា។

១៦ចូរ​ជ្រើស​រើស​តែ​មនុស្ស​សុចរិត ឲ្យ​រួម​តុ​ជាមួយ  ចូរ​យក​ការ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​ទុក​ជា​មោទនភាព​របស់​កូន។

អ្នកដឹកនាំ
១៧គេ​សរសើរ​សិល្ប​ករ ព្រោះ​តែ​ស្នា​ដៃ ហើយ​សរសើរ​អ្នក​ដឹក​នាំ ពោ្រះ​តែ​ប្រាជ្ញា​ក្នុង​ការ​និយាយ​ស្តី។

១៨ក្នុង​ទី​ក្រុង គេ​តែង​តែ​ក្រែង​រអែង​មនុស្ស​ពូកែ​ពោ្រក​ប្រាជ្ញ ហើយ​ស្អប់​មនុស្ស​ដែល​និយាយ​បំផ្លើស។