បេនស៊ីរ៉ាក់ (០៨)

 ការប្រុងប្រយ័ត្ន
១ប្រកែក​តវ៉ា ជាមួយ​អ្នក​កាន់​អំណាច​ក្រែង​កូន​ធ្លាក់​ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​គេ។

២កុំ​ប្តឹង​ប្តល់​ជាមួយ​អ្នក​មាន ក្រែង​កូន​ចាញ់​គេ ដ្បិត​មាស​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន ពុក​រលួយ  ហើយ​មាស​ក៏​បាន​អូស​ទាញ​ស្តេច​ខ្លះ​ឲ្យ​វង្វេង​ដែរ។

៣កុំ​ប្រកែក​តវ៉ា​ ជាមួយ​មនុស្ស​ពូកែ​ពោ្រក​ប្រាជ្ញ​ មិន​ត្រូវ​ទុក​ឱកាស​ឲ្យ​គាត់​បង្ក​រឿង​បាន​ទើ្បយ។

៤កុំ​និយាយ​លេង​ជាមួយ​មនុស្ស គ្មាន​សុជីវធម៌​ក្រែង​គេ​ជេរ​ប្រមាថ​ដូនតា​របស់​កូន។

៥កុំ​ស្តី​បន្េទាស​អ្នក ដែល​ទទួល​សារភាព​កំហុស​របស់​ខ្លួន ចូរ​នឹក​គិត​ថា មនុស្ស​យើង​ទាំង​អស់​សុទ្ធ​តែ​មាន​កំហុស។

៦កុំ​មើល​ងាយ​មនុស្ស​ចាស់​ជរា​ទើ្បយ ដ្បិត​យើង​ទាំង​អស់​គ្នា​ក៏​មាន​អាយុ​កាន់​តែ​ចាស់​ទៅៗ​ដែរ។

៧កុំ​ត្រេក​អរ ដោយ​ឃើញ​នរណា​ម្នាក់​ស្លាប់​ទើ្បយ ចូរ​នឹក​គិត​ថា យើង​ទាំង​អស់​គ្នា​ក៏​ត្រូវ​តែ​ស្លាប់​ដែរ។

៨កុំ​មាក់​ងាយ​ការ​ប្រៀន​ប្រដៅ​របស់​អ្នក​ប្រាជ្ញ ផ្ទុយ​ទៅ​វិញ ចូរ​យក​ចិត្ត​ទុក​ដាក់​រៀន​សុភា​សិត របស់​លោក​ទាំង​នោះ កូន​នឹង​ទទួល​ចំណេះ​ពី​លោក ហើយ​កូន​អាច​បំពេញ​មុខ​ងារ​របស់​ខ្លួន ក្នុង​ការ​បំរើ​រដ្ឋ​អំណាច​ដែរ។

៩កុំ​ធ្វេស​ប្រហែស​នឹង​ការ​ប្រៀន​ប្រដៅ​របស់​ចាស់​ព្រឹទ្ធា​ចារ្យ​ទើ្បយ ពោ្រះ​លោក​បាន​ទទួល​ការ​ប្រៀន​ប្រដៅ​នេះ​ពី​ដូន​តា​របស់​លោក​មក។ កូន​នឹង​ដក​ស្រង់​យក​ការ​យល់​ដឹង​ពី​អស់​លោក ហើយ​ចេះ​ដោះ​ស្រាយ​បញ្ហា​នៅ​ពេល​កូន​ត្រូវ​ការ។

១០កុំ​បញ្ឆេះ កំហឹង​របស់​ជន​កាច​សាហាវ​ទើ្បយ​ក្រែង​លោ​ភើ្លង​នៃ​កំហឹង​របស់​គេ​ឆេះ​ឆាប់​កូន។

១១កុំ​ប្រកែក​ត​ទល់​នឹង​ជន​ព្រហើន ក្រែង​លោ​ជន​នោះ​ជំរុញ​កូន​ឲ្យ​និយាយ​ផ្តេស​ផ្តាស។

១២កុំ​ឲ្យ​ប្រាក់​ទៅ​អ្នក ដែល​មាន​អំណាច​ខ្លាំង​ជាង​កូន​ខ្ចី​ទើ្បយ ប្រសិន​បើ​កូន​ឲ្យ​គេ​ខ្ចី ត្រូវ​ចាត់​ទុក​ប្រាក់​នោះ​ដូច​ជា​បាត់​បង់​ទៅ​ហើយ។

១៣កុំ​ធានា​រ៉ាប់​រង​គេ លើស​ពី​សមត្ថភាព​របស់​កូន​ទើ្បយ ពោ្រះ​បើ​កូន​ធានា​រ៉ាប់​រង​គេ កូន​ត្រូវ​តែ​ចេញ​ប្រាក់​សង​គេ​ជា​ពុំខាន។

១៤កុំ​ក្តី​ជាមួយ​នឹង​ចៅ​ក្រម​ទើ្បយ ពោ្រះ​គេ​មុខ​ជា​ឈ្នះ​កូន ដោយ​សារ​គេ​មាន​ឋាន:​ជា​ចៅ​ក្រម។

១៥កុំ​ធើ្វ​ដំណើរ​រួម​ជាមួយ​មនុស្ស​ ដែល​ហ៊ាន​ពេក​នោះ​​ទើ្បយ ក្រែង​លោ​គេ​នាំ​​ឲ្យ​កូន​កើត​ទុក្ខ​លំបាក​ជាចើ្រន។ គេ​នឹង​ប្រព្រឹត្ត​តាម​អំពើ​ចិត្ត​របស់​ខ្លួន  ហើយ​កូន​ត្រូវ​វិនាស​អន្តរាយ ដោយ​សារ​អំពើ​លេលា​របស់​គេ។

១៦កុំ​ឈ្លោះ​ប្រកែក​ជាមួយ​មនុស្ស​កំរោល កុំ​ទៅ​កន្លែង​ណា​ដែល​ស្ងាត់​ជាមួយ​គេ ដ្បិត​គេ​មិន​ខ្លាច​នឹង​បង្ហូរ​ឈាម​មនុស្ស​ទេ! គឺ​គេ​នឹង​សម្លាប់​កូន​ចោល នៅ​កនែ្លង​ណា​ដែល​គ្មាន​នរណា​ជួយ​កូន​បាន។

១៧កុំ​គិត​គូរ​គំរោង​ការ ជាមួយ​នឹង​មនុស្ស​ល្ងីល្ងើ​ទើ្បយ ដ្បិត​មនុស្ស​ល្ងីល្ងើ​មិន​អាច​លាក់​ការណ៍​បាន​ទេ។

១៨កុំ​ធើ្វ​អ្វី​ដោយ​លាក់​កំបាំង ឲ្យ​ជន​បរទេស​ឃើញ ពោ្រះ​កូន​មិន​ដឹង​ថា អ្នក​នោះ​នឹង​ប្រព្រឹត្ត​យ៉ាង​ណា​ទើ្បយ។

១៩កុំ​បង្ហាញ​ទឹកចិត្ត​របស់​កូន​ឲ្យ​នរណា​ដឹង ដ្បិត​គេ​នឹង​មិន​ដឹង​គុណ​កូន​ទើ្បយ។