បេនស៊ីរ៉ាក់ (០៧)

ដំបូន្មានសំរាប់ការរស់នៅប្រចាំថៃ្ង
១កុំ​ប្រព្រឹត្ត​អំពើ​អាក្រក់ ចំពោះ​អ្នក​ដទៃ  នោះ​គ្មាន​នរណា​ប្រព្រឹត្ត​អាក្រក់ ចំពោះ​កូន​ទើ្បយ។ ២កុំ​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌ នោះ​ក៏​គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​ចំពោះ​កូន​ដែរ។

៣ប្រសិន​បើ​សាប​ពោ្រះ​អំពើ​ទុច្ចរិត កូន​នឹង​ទទួល​ផល​អាក្រក់​ដល់​ទៅ​ប្រាំពីរ​ដង។

៤កុំ​ទូល​សូម​ព្រះ​អម្ចាស់​ ប្រទាន​អំណាច​ដល់​កូន ហើយ​ក៏​កុំ​សូម​ព្រះ​រាជា​តែង​តាំង​កូន​ ជា​មន្ត្រី​ដែរ។

៥កុំ​តាំង​ខ្លួន​ជា​មនុស្ស​សុចរិត នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​របស់​ព្រះ​អម្ចាស់​ទើ្បយ ហើយ​ក៏​កុំ​តាំង​ខ្លួន​ជា​អ្នក​មាន​ប្រាជ្ញា​នៅ​ចំពោះ​ព្រះ​ភ័ក្រ្ត​ស្តេច​ដែរ។

៦ចូរ​កុំ​ប៉ង​ប្រាថ្នា ប្រសិន​បើ​កូន​ពុំអាច​បំបាត់​អំពើ​អយុត្តិធម៌​ទេ ចង់​ធើ្វ​ជា​ចៅ​ក្រម​ទើ្បយ។ បើ​ពុំ​នោះ​ទេ  អ្នក​កាន់​អំណាច​មុខ​ជា​អូស​ទាញ​កូន ហើយ​កូន​ក៏​លែង​ជា​មនុស្ស​ទៀង​ត្រង់​ដែរ។

៧កុំ​បំផ្លាញ​ផល​ប្រយោជន៍​របស់​ប្រជាជន​ដែល​រស់​នៅ​ក្នុង​ក្រុង​ជាមួយ​កូន កុំ​បន្ថោក​ខ្លួន​ឯង​នៅ​ចំពោះ​មុខ​មហា​ជន។

៨កុំ​ប្រព្រឹត្ត​អំពើ​បាប​ផ្ទួនៗ​គ្នា ដល់​ទៅ​ពីរ​ដង​ទើ្បយ ព្រោះ​អំពើ​បាប​ទី​មួយ បណ្តាល​ឲ្យ​កូន​មាន​ទោស​រួច​ស្រេច​ទៅ​ហើយ។

៩កុំ​ពោល​ថា«ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត​មុខ​ជា​ទត​ឃើញ​តង្វាយ​ដ៏​ច្រើន​របស់​ខ្ញុំ ហើយ​ព្រះ​អង្គ​មុខជា​សព្វ​ព្រះ​ហប្ញទ័យ​នឹង​តង្វាយ​ដែល​ខ្ញុំ​ថ្វាយ»។

១០កុំ​ខ្មាស​អៀន​នៅ​ពេល​កូន​អធិដ្ឋាន កុំ​ធ្វេស​ប្រហែស​នឹង​ចែក​ទាន​ដល់​អ្នក​ក្រ​ខ្សត់។

១១កុំ​ចំអក​ដាក់​មនុស្ស​ដែល​កើត​ទុក្ខ ចូរ​នឹក​ឃើញ​ដល់​ព្រះ​អង្គ ដែល​បន្ទាប​មនុស្ស ឬលើក​មនុស្ស​ឲ្យ​ខ្ពស់​មុខ​ទើ្បង​វិញ។

១២កុំ​ប្រើ​ល្បិច​កល បោក​ប្រាស​បងប្អូន​របស់​កូន​ទើ្បយ ហើយ​ក៏​កុំ​បោក​ប្រាស​មិត្ត​ភកិ្ត​របស់​កូន​ដែរ។

១៣ចូរ​កុំ​ភូត​កុហក​ឲ្យ​សោះ អ្នក​ដែល​ចេះ​តែ​ភូត​កុហក​រមែង​ទទួល​ផល​អាក្រក់។

១៤ពេល​កូន​ចូល​រួម​ក្នុង​អង្គ​ប្រជុំ​របស់​ព្រឹទ្ធាចារ្យ​ កុំ​និយាយ​ផ្តេស​ផ្តាស ​ពេល​កូន​ទូល​អង្វរ​ព្រះ​អម្ចាស់​កុំ​ពោល​ពាក្យ​ច្រំដែលៗ​ទើ្បយ។

១៥កុំ​ស្អប់​ការ​លំបាក ឬ​ការ​ធើ្វ​ស្រែ​ចំការ​ទើ្បយ  ពោ្រះ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត បាន​បង្កើត​ការ​ទាំង​នោះ​សំរាប់​យើង​រាល់​គ្នា។

១៦កុំ​សេព​គប់​ជាមួយ​ក្រុម​អ្នក​បាប​ទើ្បយ ចូរ​នឹក​ចាំ​ថា​ព្រះ​ជាម្ចាស់​មុខ​ជា​ព្រះ​ពិរោធ​ពុំខាន។

១៧ចូរ​ដាក់​ខ្លួន​ឲ្យ​ទាប ដ្បិត​ពួក​ទមិទ្យ​នឹង​ត្រូវ​ទទួល​ទោស​ដោយ​ភើ្លង និង​ដង្កូវ។

មិត្តភកិ្ត និង គ្រួសារ
១៨កុំ​បោះ​បង់​ចោល​មិត្ត​ភកិ្ត ព្រោះ​តែ​ចង់​បាន​ប្រាក់​ទើ្បយ ហើយ​ក៏​កុំ​បោះ​បង់​ចោល​បង​ប្អូន​បង្កើត  ព្រោះ​តែ​ចង់​បាន​មាស​សុទ្ធ​ដែរ។

១៩កុំ​រួញ​រា​នឹង​រៀប​ការ ជាមួយ​ស្រ្តី​សុភាព​រាបសា និង​មាន​ចិត្ត​សប្បុរស​ទើ្បយ ព្រោះ​គុណ​សម្បតិ្ត​របស់​នាង​ប្រសើរ​ជាង​មាស​ទៅ​ទៀត។

២០កុំ​ធើ្វ​បាប​អ្នក​បំរើ​ ដែល​ធើ្វការ​ដោយ​សោ្មះ​ត្រង់​កុំ​ធើ្វ​បាប​កូន​ឈ្នួល​ដែល​ធើ្វ​ការ​អស់​ពី​ចិត្ត​ដែរ។

២១ប្រសិន បើ​កូន​ស្រឡាញ់​អ្នក​បំរើ​ណា​ម្នាក់​ដែល​មាន​ប្រាជ្ញា​ឈ្លាសវៃ កុំ​បដិសេធ​នឹង​ផ្តល់​ឲ្យ​គេ​មាន​សេរីភាព​ទើ្បយ។

២២ប្រសិន​បើ​កូន​មាន​ហ្វូង​សត្វ ចូរ​មើល​ថែ​ទាំ​វា​ ហើយ​បើ​កូន​ទទួល​ផល​ពី​ហ្វូង​សត្វ​ទាំង​នោះ ចូរ​រក្សា​ទុក​ឲ្យ​គង់​រង្ស។

២៣ប្រសិន​បើ​កូន​មាន​កូន​ចៅ ចូរ​អប់រំ​វា ចូរ​ប្រៀន​ប្រដៅ​ពួក​វា តាំង​ពី​នៅ​ក្មេង​ទៅ។

២៤ប្រសិន​បើ​កូន​មាន​កូន​ស្រី ចូរ​មើល​រក្សា​ខ្លួន​នាង​ឲ្យ​នៅ​ព្រហ្មចារី កុំ​បណ្តោយ​តាម​ចិត្ត​នាង​ពេក។

២៥ចូរ​ទុក​ដាក់​នាង ឲ្យ​មាន​គូ​ស្រករ​នោះ​អ្នក​នឹង​បំពេញ​កិច្ចការ​មួយ​ដ៏​ប្រសើរ។ ប៉ុន្តែ​ចូរ​លើក​នាង​ឲ្យ​បុរស​ដែល​មាន​ប្រាជ្ញា​វាងវៃ។

២៦ប្រសិន​បើ​កូន​បាន​រៀប​ការ​ជាមួយ​ភរិយា ដែល​គាប់​ចិត្ត​កូន​កុំ​លែង​លះ​នាង​ទើ្បយ។ កុំ​ទុក​ចិត្ត​លើ​ភរិយា​ដែល​កូន​មិន​ស្រឡាញ់​ឲ្យ​សោះ។

២៧ចូរ​លើក​កិត្តិយស​របស់​ឪពុក ដោយ​សោ្មះ​អស់​ពី​ចិត្ត កុំ​បំភ្លេច​ការ​ឈឺ​ចាប់​របស់​ម្តាយ នៅ​ពេល​បង្កើត​អ្នក​មក​នោះ​ទើ្បយ។

២៨ចូរ​នឹក​ចាំ​ថា​កូន​មាន​ជីវិត ដោយ​សារ​គាត់​ទាំង​ពីរ។ តើ​កូន​ត្រូវ​ធើ្វ​យ៉ាង​ណា ដើម្បី​តប​ស្នង​សង​គុណ?។

ករណីយកិច្ចចំពោះបូជាចារ្យ
២៩ចូរ​គោរព​ប្រតិប័តន៍​ព្រះ​អម្ចាស់​ឲ្យ​អស់​ពី​ដួង​ចិត្ត ​ហើយ​សំដែង​សេចក្តី​គោរព ចំពោះ​បូជា​ចារ្យ​របស់​ព្រះអង្គ​ផង។

៣០ចូរ​ស្រឡាញ់​ព្រះ​ដែល​បាន​បង្កើត​កូន ឲ្យ​អស់​ពី​កម្លាំង កុំ​ធ្វេស​ប្រហែស​នឹង​អស់​លោក​ដែល​បំរើ​ព្រះ​អង្គ។

៣១ចូរ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ហើយ​លើក​តម្កើង​បូជា​ចារ្យ​ផង ​ចូរ​ជូន​ចំពោះ​លោក នូវ​ចំណែក​ដែល​ព្រះ​អង្គ​បញ្ជា​ដល់​កូន​ស្រាប់ ​គឺ​ផល​ដំបូង​នៃ​ដំណាំ យញ្ញ​បូជា​លោះ​បាប សាច់​ចំទ្បក​នៃ​សត្វ ដែល​ថ្វាយ​ជា​យញ្ញ​បូជា​តង្វាយ​ម្សៅ និង ចំណែក​ដែល​ត្រូវ​ញែក​ពី​ផល​ដំបូង​ ថ្វាយ​ព្រះ​ជាម្ចាស់។

ករណីយកិច្ចចំពោះអ្នកក្រខ្សត់
៣២ចូរ​ចែក​ទាន​ដល់​អ្នក​ក្រ​ខ្សត់ ដើម្បី​ឲ្យ​ព្រះ​ជាម្ចាស់​ប្រទាន​ពរ​ដល់​កូន​យ៉ាង​ពេញ​លេញ។

៣៣ចូរ​ចែក​ទាន​ដល់​អស់​អ្នក ដែល​នៅ​រស់​ដោយ​អនុគោ្រះ សូម្បី​តែ​បុគ្គល​ដែល​ទើប​នឹង​ចែក​ស្ថាន​ទៅ​ហើយ ក៏​កុំ​បដិសេធ​ក្នុង​ការ​ជួយ​បញ្ចុះ​សព​គេ​ឲ្យ​បាន​សម​រម្យ​ដែរ។

២៤កុំ​គេច​ចេញ​ពី​អ្នក​កំពុង​យំ ផ្ទុយ​ទៅ​វិញ​ ចូរ​ចូល​រួម​ជាមួយ​អ្នក​កាន់​ទុក្ខ។

៣៥ចូរ​ឧស្សាហ៍​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ ធើ្វ​ដូច្នេះ​គេ​មុខ​ជា​ស្រឡាញ់​រាប់​អាន​កូន។

៣៦ក្នុង​គ្រប់​អំពើ​ដែល​កូន​ធើ្វ ចូរ​នឹក​គិត​ដល់​គ្រា​អវសាន​នៃ​ជីវិត​របស់​កូន នោះ​កូន​មុខ​ជា​មិន​ប្រព្រឹត្ត​អំពើ​បាប​អី្វ​ទើ្បយ។