បេនស៊ីរ៉ាក់ (០៦)

១កុំ​តាំង​ខ្លួន​ជា​សត្រូវ​នឹង​មិត្ត​សម្លាញ់​របស់​កូន​ទើ្បយ ដ្បិត​កេរិ៍្ត​ឈោ្មះ​អាក្រក់​នឹង​នាំ​ឲ្យ​កូន​អាប់​យស និង​អាម៉ាស់​មុខ។ នេះ​ជា​វាសនា​របស់​មនុស្ស​បាប ដែល​និយាយ​មិន​ទៀង។

២កុំ​បណ្តោយ​ខ្លួន​តាម​តណ្ហា​ទើ្បយ ក្រែង​នាំ​ឲ្យ​កូន​បាក់​កម្លាំង។

៣កូន​នឹង​ប្រៀប​ដូច​ជា​ដើម​ឈើ​ងាប់ គ្មាន​ស្លឹក​  គ្មាន​ផែ្ល។

៤តណ្ហា រមែង​តែង​តែ​នាំ​ឲ្យ​មនុស្ស​វិនាស​អន្តរាយ  និង​ធើ្វ​ឲ្យ​សត្រូវ​សប្បាយ​រីក​រាយ​ក្រៃ​លែង។

អំពីមិត្តិភាព
៥សំដី​ផែ្អម​លែ្ហម នាំ​ឲ្យ​មាន​មិត្ត​សម្លាញ់​ច្រើន​  ពាក្យ​សំដី​រួស​រាយ​បង្កើន​ទំនាក់​ទំនង​ល្អ។

៦សូម​ឲ្យ​មាន​មនុស្ស​ជាច្រើន គោរព​រាប់​អាន​កូន​ ប៉ុនែ្ត​ក្នុង​ចំណោម​មនុស្ស​មួយ​ពាន់​នាក់ ចូរ​ជើ្រស​រើស​យក​តែ​ម្នាក់ ធើ្វ​ជា​ទី​ប្រឹក្សា!

៧បើ​កូន​ចង់​យក​នរណា​ម្នាក់ ធើ្វ​ជា​មិត្ត​សម្លាញ់  ចូរ​សង្កេត​មើល​ចិត្ត​គេ​ជាមុន​សិន កុំអាល​ទុក​ចិត្ត​លើ​គេ​ពេក។

៨ព្រោះ​អ្នក​ខ្លះ​ធើ្វ​ជាមិត្ត​សម្លាញ់ នៅ​ពេល​ណា​ចង់​បាន​ផល​ពី​កូន តែ​ក្នុង​គ្រា​មាន​អាសន្ន​ គេ​រត់​ចោល​កូន។

៩មាន​មិត្ត​សម្លាញ់​ខ្លះ ប្រែ​ក្លាយ​ទៅ​ជា​សត្រូវ​ដោយ​និយាយ​បរិហារ​កេរិ៍្ត​កូន បណ្តាល​ឲ្យ​កូន​អាប់​កិត្តិ​យស។

១០មាន​មិត្ត​សម្លាញ់​ខ្លះ បរិភោគ​បាយ​របស់​កូន  ប៉ុន្តែ នៅ​គ្រា​កូន​មាន​អាសន្ន គេ​រត់​ចោល​កូន។

១១ក្នុង​ពេល​កូន​សប្បូណ៌​សប្បាយ គេ​សុខ​ចិត្ត​ស្លាប់​រស់​ជាមួយ​កូន ទាំង​ហ៊ាន​ត្រួត​ត្រា​លើ​អ្នក​បំរើ​របស់​កូន​ទៀត​ផង!

១២លុះ​ពេល​កូន​ធ្លាក់​ខ្លួន​លំបាក គេ​ប្រឆាំង​នឹង​កូន  ហើយ​គេ​គេច​មុខ​ចេញ​ពី​កូន។

១៣ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​ខ្មាំង​សត្រូវ ចូរ​ប្រយ័ត្ន​នឹង​មិត្ត​សម្លាញ់។

១៤មិត្ត​សម្លាញ់​សោ្មះ​ត្រង់ បៀប​ដូចជា​ជំរក​ដ៏​រឹង​មាំ អ្នក​ដែល​រក​បាន​មិត្ត​សម្លាញ់​ដ៏​សោ្មះ​ត្រង់​ក៏​ដូច​ជា​រក​បាន​កំណប់​មាស​ដែរ។

១៥មិត្ត​សម្លាញ់​សោ្មះ​ត្រង់ មាន​តមៃ្ល រក​អី្វ​មក​ប្រៀប​សើ្ម​ពុំបាន។

១៦មិត្ត​សម្លាញ់​សោ្មះ​ត្រង់  ប្រៀប​បាន​នឹង​ឱសថ​ដ៏​ស័កិ្កសិទ្ធ ដែល​ជួយ​ឲ្យ​រស់​បាន​យូរ។ អ្នក​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ មុខ​ជា​រក​មិត្ត​សម្លាញ់​នោះ​បាន។

១៧អ្នក​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ចេះ​ជើ្រស​រើស​មិត្ត​សម្លាញ់​របស់​ខ្លួន ដ្បិត​គេ​មាន​ចិត្ត​យ៉ាង​ណា មិត្ត​សម្លាញ់​របស់​គេ​ក៏​មាន​ចិត្ត​យ៉ាង​នោះ​ដែរ។

ត្រូវសែ្វងរកព្រះប្រាជ្ញាញាណ
១៨កូន​អើយ! ចូរ​ព្រម​ទទួល​ការ​ប្រៀន​ប្រដៅ​តាំង​ពី​ក្មេង​ទៅ ដូច្នេះ​កូន​នឹង​រក​ឃើញ​ព្រះ​ប្រាជ្ញា​ញាណ​រហូត​ដល់​កូន​ចាស់​សក់​ស្កូវ។

១៩ចូរ​ស្វះ​ស្ែវង​រក​ព្រះ​ប្រាជ្ញា​ញាណ ហើយ​រង់​ចាំ​ទទួល​ផល​ដ៏​ប្រសើរ​បី​ព្រះ​អង្គ ដូច​អ្នក​ភ្ជួរ និង​អ្នក​សាប​ព្រោះ​រង់​ចាំ​ទទួល​ផល​ពី​ស្រែ​ដែរ។ ត្រូវ​នឿយ​ហត់​បន្តិច ដើម្បី​រក​ឃើញ​ព្រះ​ប្រាជ្ញា​ញាណ បន្ទាប់​មក កូន​នឹង​ទទួល​ភោគ​ផល​នៅ​ពេល​ឆាប់ៗ​ពុំខាន។

២០អស់​អ្នក​ដែល​មិន​បាន​ទទួល​ការ​អប់រំ ពី​ព្រះ​ប្រាជ្ញា​ញាណ​យល់​ថា ព្រះ​អង្គ​តឹង​រឹង​ណាស់ រីឯ​មនុស្ស​ឥត​គំនិត មិន​ព្យាយាម​តស៊ូ​រក​ព្រះ​ប្រាជ្ញា​ញាណ​ទើ្បយ។

២១ព្រះ​ប្រាជ្ញា​ញាណ​ប្រៀប​បាន​នឹង​ថ្ម​មួយ​ដុំ​ ដ៏​ធ្ងន់​ដែល​អ្នក​នោះ​ត្រូវ​លើក ដើម្បី​សាក​ល្បង​មើល​កម្លាំង។  ប៉ុន្ែត  មិន​យូរ​ប៉ុន្មាន​អ្នក​នោះ​នឹង​បោះ​បង់​ចោល​ព្រះ​ប្រាជ្ញា​ញាណ​ជា​ពុំខាន។

២២ដ្បិត​មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​រក​ឃើញ​ព្រះ​ប្រាជ្ញា​ញាណ។

២៣កូន​អើយ! ចូរ​ស្តាប់​ហើយ​ចង​ចាំ ពាក្យ​របស់​ឪពុក​កុំ​បោះ​បង់​ចោល​ដំបូន្មាន​របស់​ឪពុក​ទើ្បយ។

២៤ចូរ​យក​ច្រវាក់​នៃ​ព្រះ​ប្រាជ្ញា​ញាណ មក​ដាក់​ជើង​ ចូរ​យក​នឹម​របស់​ព្រះអង្គ​មក​ដាក់​លើ ក​។

២៥ចូរ​ទទួល​យក​អំរែក​នៃ​ព្រះ​ប្រាជ្ញា​ញាណ កុំ​ធុញ​ទ្រាន់ ព្រោះ​តែ​ជាប់​ចំណង​របស់​ព្រះ​ប្រាជ្ញា​ញាណ​ឲ្យ​សោះ។

២៦ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ព្រះ​ប្រាជ្ញា​ញាណ​ដោយ​សោ្មះ​អស់​ពី​ចិត្ត ចូរ​ដើរ​តាម​គន្លង​នៃ​ព្រះ​ប្រាជ្ញា​ញាណ ឲ្យ​អស់​ពី​កម្លាំង​កាយ។ ២៧ចូរ​ខិត​ខំ​ស្វែង​រក​ព្រះ​ប្រាជ្ញា​ញាណ ចូរ​ខិត​ខំ​តាម​ដាន​ព្រះ​អង្គ នោះ​ព្រះ​ប្រាជ្ញា​ញាណ​មុខ​ជា​បង្ហាញ​ព្រះ​អង្គ​ឲ្យ​កូន​ស្គាល់​ពុំខាន! ពេល​កូន​ចាប់​ព្រះ​ប្រាជ្ញា​ញាណ​បាន កុំ​លែង​ឲ្យ​សោះ។ ២៨នៅ​ចុង​បញ្ចប់ កូន​នឹង​សំរាក​រួម​ជាមួយ​ព្រះ​ប្រាជ្ញា​ញាណ ហើយ​ការ​លំបាក​របស់​កូន​នឹង​ប្រែ​ក្លាយ​ទៅ​ជា​អំណរ​សប្បាយ​វិញ។ ២៩ពេល​នោះ​ច្រវាក់​របស់​ព្រះ​ប្រាជ្ញា​​ញាណ នឹង​ការពារ​កូន​យ៉ាង​មាំ ហើយ​នឹម​របស់​ព្រះ​អង្គ នឹង​ក្លាយ​ទៅ​ជា​អលង្ការ​ដ៏រុង​រឿង។ ៣០នឹម​របស់​ព្រះ​ប្រាជ្ញា​ញាណនឹង ក្លាយ​ទៅ​ជា​ខ្សែ​ក​មាស ហើយ​ច្រវាក់​របស់​ព្រះ​អង្គ​នឹង​ក្លាយ​ទៅ​ជា​បូ​ដ៏​មាន​តម្លៃ។

៣១កូន​នឹង​ពាក់​គ្រឿង​ទាំង​នោះ ទុក​ដូច​ជា​សម្លៀក​បំពាក់​ដ៏​រុង​រឿង និង​ដូច​ជា​មកុដ​ដែល​ផ្តល់​អំណរ​សប្បាយ។

៣២កូន​អើយ! ប្រសិន​បើ​កូន​យល់​ព្រម កូន​នឹង​ទទួល​ការ​ប្រៀន​ប្រដៅ ប្រសិន​បើ​កូន​យក​ចិត្ត​ទុក​ដាក់ កូន​នឹង​ទៅ​ជា​អ្នក​ប៉ិន​ប្រសប់។

៣៣ប្រសិន​បើ​កូន​ចូល​ចិត្ត​ស្តាប់ កូន​មុខ​ជា​ចេះ​ដឹង  ប្រសិន​បើ​កូន​ប្រុង​ត្រចៀក​ស្តាប់ កូន​នឹង​​ទៅ​ជា​អ្នក​មាន​ប្រាជ្ញា។

៣៤ចូរ​ទៅ​រួម​ក្នុង​អង្គ​ប្រជុំ របស់​ចាស់​ព្រឹទ្ធា​ចារ្យ​ហើយ​ផោ្តត​ចិត្ត​នឹង​ប្រាជ្ញា​របស់​អស់​លោក។

៣៥ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្តាប់​ព្រះ​បន្ទូល ដែល​មក​ពី​ព្រះ​ជាម្ចាស់ កុំ​បណោ្តយ​ឲ្យ​សុភាសិត​ដែល​មាន​ខ្លឹម​សារ​ណា​មួយ​បាត់​បង់​ទើ្បយ។

៣៦ប្រសិន​បើ​កូន​ឃើញ​មនុស្ស​ម្នាក់​មាន​ប្រាជ្ញា ចូរ​រត់​ទៅ​រក​អ្នក​នោះ​តាំង​ពី​ព្រឹក​ ហើយ​ទៅ​ឲ្យ​បាន​ញឹក​ញាប់ រហូត​ដល់​សឹក​កាំ​ជណ្តើរ​ផ្ទះ​របស់​គាត់។

៣៧ចូរ​ជញ្ជឹង​គិត​ពី​បទ​បញ្ជា​របស់​ព្រះ​អម្ចាស់ ចូរ​ខិត​ខំ​កាន់​តាម​វិន័យ​របស់​ព្រះ​អង្គ​ជានិច្ច។ ព្រះ​ជាម្ចាស់​មុខ​ជា​ពង្រឹង​ចិត្ត​របស់​កូន​ឲ្យ​រឹង​មាំ និង​ប្រទាន​ព្រះ​ប្រាជ្ញា​ញាណ ដែល​កូន​ប្រាថ្នា​ចង់​បាន​នោះ​ពុំខាន។