បេនស៊ីរ៉ាក់ (៣៧)

អំពីមិត្តសម្លាញ់
១មនុស្ស​គ្រប់​ប្រភេទ​ តែង​ពោល​ថា៖ «ខ្ញុំ​ក៏​ជា​មិត្ត​របស់​អ្នក​ដែរ!»។ ប៉ុន្តែ អ្នក​ខ្លះ​ជា​មិត្ត​តែ​មាត់​ប៉ុណ្ណោះ។

២ពេល​ណា​មិត្ត​ជិត​ស្និទ្ធ​ ក្លាយ​ទៅ​ជា​សត្រូវ​ពេល​នោះ​នឹង​កើត​ទុក្ខ​ស្ទើរ​តែ​ស្លាប់​ខ្លួន!។

៣តើ​ការ​លំអៀង​របស់​មនុស្ស ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់​មាន​ប្រភព​ពីណា?  ការ​លំអៀង​អាក្រក់​នេះ បណ្តាល​ឲ្យ​មាន​ការ​បោក​បញ្ឆោត​នៅ​លើ​ផែន​ដី​ទាំង​មូល។

៤មាន​អ្នក​ខ្លះ​ធ្លាប់​សប្បាយ​រួម​ជាមួយ​មិត្ត​សម្លាញ់​របស់​ខ្លួន ប៉ុន្តែ នៅ​ពេល​មាន​អាសន្ន បែរ​ជា​ប្រឆាំង​នឹង​គេ​វិញ។

៥មាន​អ្នក​ខ្លះ ជួយ​រំលែក​ទុក្ខ​ព្រួយ​មិត្ត​សម្លាញ់​របស់​ខ្លួន​ ដរាប​ណា​មិត្ត​នោះ​ចិញ្ចឹម​គេ លុះ​ដល់​ពេល​ត្រូវ​ប្រយុទ្ធ គេ​កាន់​ការ​ពារ​ខ្លួន។

៦កុំ​ភ្លេច​មិត្ត​សម្លាញ់​របស់​ខ្លួន ក្នុង​ពេល​ប្រយុទ្ធ  ចូរ​នឹក​គិត​ដល់​គេ នៅ​ពេល​ទទួល​ជ័យ​ភណ្ឌ។

អំពីអ្នកផ្តល់យោបល់
៧ទី​ប្រឹក្សា​ណា​ក៏​តែង​តែ​អួត​ថា យោបល់​របស់​ខ្លួន​ប្រសើរ​ជាង​គេ​ដែរ ប៉ុន្តែ មាន​ទី​ប្រឹក្សា​ខ្លះ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។

៨កុំ​ទុក​ចិត្ត​អ្នក​ដែល​ផ្តល់​យោបល់​ទ្បើយ។ ចូរ​ដឹង​ជា​មុន​ថា តើ​គាត់​ការ​អ្វី  ដ្បិត​គាត់​ធ្វើ​គំរោងការ​ដើម្បី​ជា​ប្រយោជន៍​របស់​គាត់ ក្រែង​លោ​គាត់​យក​សម្បត្តិ​របស់​កូន។

៩ពេល​គាត់​ពោល​ថា៖ «អ្នក​ប្រព្រឹត្ត​ដូច្នេះ​ល្អ​ហើយ!»​ រួច​គាត់​នៅ​ពី​យើង ដើម្បី​មើល​ថា​តើ​មាន​កើត​អ្វី​ចំពោះ​កូន។

១០កុំ​សួរ​យោបល់​ពី​អ្នក ដែល​មិន​ចង់​ឲ្យ​កូន​បាន​លើស​គេ ចូរ​លាក់​គំរោង​ការ​ចំពោះ​ពួក​អ្នក​ដែល​ច្រណែន​នឹង​កូន។

១១កុំ​សួរ​យោបល់​ស្រ្តី​ម្នាក់ អំពី​ប្រពន្ធ​ចុង​របស់​ប្តី​ទ្បើយ កុំ​សួរ​យោបល់​មនុស្ស​កំសាក​ក្នុង​ការ​ធើ្វ​សង្គ្រោម កុំ​សួរ​យោបល់​ឈ្មួញ​អំពី​ការ​លក់​ដូរ កុំ​សួរ​យោបល់​អ្នក​ទិញ ពី​តម្លៃ​ដែល​កូន​ចង់​លក់។ កុំ​សួរ​យោបល់​អ្នក​ដែល​តែង​តែ​ច្រណែន​ឈ្នា​នីស។ អំពី​ការ​ដឹង​គុណ កុំ​សួរ​យោបល់​មនុស្ស​ឥត​មេត្តា អំពី​សេចក្តី​សប្បុរស កុំ​សួរ​យោបល់​មនុស្ស​ខ្ជិល​ច្រអូស​អំពី​ការ​ងារ។ កុំ​សួរ​យោបល់​កូន​ឈ្នួល​ដែល​ទទួល​ប្រាក់​សំរាប់​មួយ​ឆ្នាំ អំពី​ពេល​ធើ្វ​កិច្ចការ​របស់​ខ្លួន កុំ​សួរ​យោបល់​អ្នក​បំរើ​កំជិល អំពី​កិច្ចការ​ដ៏ធំ​ដុំ​ទ្បើយ!។កុំ​ពឹង​ផ្អែក​លើ​យោបល់​របស់​អ្នក​ទាំង​នោះ​ឲ្យ​សោះ!។

១២ផ្ទុយ​ទៅ​វិញ ចូរ​ឧស្សាហ៍​នៅ​ជាមួយ​អ្នក​ដែល​គោរព​ប្រណិប័តន៍​ព្រះ​ជាម្ចាស់ ជា​មនុស្ស​ដែល​កូន​ដឹង​ថា គេ​កាន់​តាម​វិន័យ​ទាំង​ឡាយ​ ហើយ​មាន​ចិត្ត​គំនិត​ដូច​កូន​ដែរ។ ប្រសិន​បើ​កូន​បរា​ជ័យ គាត់​នឹង​ជួយ​រំលែក​ទុក្ខ​កូន​មិន​ខាន។

១៣ចូរ​ទុក​ចិត្ត​លើ​គំរោងការ ដែល​ផុស​ចេញ​ពី​ក្នុង​ចិត្ត​របស់​ខ្លួន ​ដ្បិត​គ្មាន​នរណា​ស្មោះ​ត្រង់​នឹង​កូន​ជាង​ខ្លួន​កូន​ទ្បើយ។

១៤ធម្មតា​សតិ​សម្ប​ជញ្ញ: តែង​តែ​ធើ្វ​ឲ្យ​មនុស្ស​ភ្ញាក់​រលឹក ប្រសើរ​ជាង​មាន​អ្នក​យាម​ប្រាំពីរ​នាក់ ដែល​ចាំ​ឃ្លាំ​មើល​នៅ​ទី​ខ្ពស់។

១៥ប៉ុន្តែ ជា​ពិសេស សូម​អង្វរ​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត  សូម​ព្រះ​អង្គ​នាំ​កូន​តាម​មាគ៌ា​នៃ​សេចក្តី​ពិត។

ប្រាជ្ញាដ៏ពិតប្រាកដ
១៦មុន​នឹង​ចាប់​ផ្តើម​ធ្វើ​កិច្ចការ​អ្វី​មួយ ចូរ​ពិភាក្សា​គ្នា​សិន។ មុន​នឹង​ធើ្វ​អ្វី​មួយ ចូរ​រិះគិត​ពិចារណា​ជាមុន​ដែរ។

១៧គំនិត​តែង​តែ​ដុះ​ចេញ​ពី​ក្នុង​ចិត្ត។

១៨ចិត្ត​អាច​បណ្តុះ​មែក​ធាង​បួន​យ៉ាង​គឺ អំពើ​ល្អ​និង​អំពើ​អាក្រក់​ជីវិត​និង​សេចក្តី​ស្លាប់។ ប៉ុន្តែ មាន​តែ​អណ្តាត​ប៉ុណ្ណោះ​ដែល​សំរេច​កិច្ចការ​ជានិច្ច។

១៩មាន​អ្នក​ខ្លះ ពូកែ​អប់រំ​មនុស្ស​ជាច្រើន ប៉ុន្តែ​ចំពោះ​ខ្លួន​ឯង​ឥត​បាន​ការ​ទាល់​តែ​សោះ។

២០អ្នក​ខ្លះ​មាន​វោហារ​ទាល់​តែ​គេ​ស្អប់ ហើយ​គេ​ក៏​មិន​ព្រម​ចែក​អាហារ​ឲ្យ​គាត់​ដែរ។

២១ព្រះ​អម្ចាស់ ពុំ​ប្រទាន​ឲ្យ​គេ​ពេញ​ចិត្ត​នឹង​គាត់​ទេ ដ្បិត​គាត់​ខ្វះ​ប្រាជ្ញា​គ្រប់​យ៉ាង។

២២អ្នក​ខ្លះ​ប្រើ​ប្រាជ្ញា សំរាប់​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​  គេ​តែង​តែ​ទាញ​យក​ផល​ពី​ប្រាជ្ញា​ដ៏​ឆ្លាត​វាង​វៃ​របស់​គេ  ដើម្បី​ជា​ប្រយោជន៍​របស់​ខ្លួន​គេ​ផ្ទាល់។

២៣អ្នក​មាន​ប្រាជ្ញា​រមែង​តែង​តែ​អប់រំ​ប្រជា​ជន​របស់​ខ្លួន។ មនុស្ស​ម្នា​តែង​តែ​ទទួល​ផល​ពី​ប្រាជ្ញា​របស់​គាត់​ដែរ។

២៤អ្នក​មាន​ប្រាជ្ញា រមែង​តែង​តែ​ទទួល​ពរ​យ៉ាង​បរិបូណ៍ អស់​អ្នក​ដែល​ឃើញ​គាត់ តែង​តែ​ពោល​ថា  គាត់​មាន​អំណរ​សប្បាយ។

២៥គេ​អាច​រាប់​ចំនួន​ថ្ងៃ នៃ​ជីវិត​របស់​មនុស្ស​ម្នាក់​បាន ប៉ុន្តែ គេ​មិន​អាច​រាប់​ចំនួន​ថ្ងៃ​នៃ​ប្រជា​ជន​អ៊ីស្រា​អែល​ទ្បើយ។

២៦អ្នក​មាន​ប្រាជ្ញា តែង​ទទួល​ការ​ទុក​ចិត្ត​ពី​ប្រជា​ជន ហើយ​ឈ្មោះ​របស់​គាត់​នឹង​ស្ថិត​នៅ​ជា​រៀង​រហូត។

អំពីការចេះប្រមាណ
២៧កូន​អើយ! ចូរ​ពិសោធ​មើល​ចិត្ត​របស់​ខ្លួន​អស់​មួយ​ជីវិត​ចុះ ចូរ​ស្គាល់​នូវ​អ្វី​ដែល​អាក្រក់​សំរាប់​កូន  ហើយ​ចូរ​បោះ​បង់​ឲ្យ​ឆ្ងាយ​ពី​កូន។

២៨ព្រោះ អ្វីៗ​ទាំង​អស់​មិន​មែន​សុទ្ធ​តែ​មាន​ប្រយោជន៍​ដល់​មនុស្ស​ទាំង​អស់​ទេ ហើយ​មនុស្ស​ក៏​មិន​ពេញ​ចិត្ត​នឹង​អ្វីៗ​ទាំង​អស់​នោះ​ដែរ។

២៩ចូរ​កូន​ចេះ​ប្រមាណ អំពី​ការ​សប្បាយ​គ្រប់​យ៉ាង  កុំ​ធើ្វ​ដូច​ជា​អ្នក​អត់​ឃ្លាន ដែល​ស្រវា​រក​ម្ហូប​អាហារ​នោះ​ទើ្បយ។

៣០ដ្បិត​បរិភោគ​អាហារ​ច្រើន បណ្តាល​ឲ្យ​កើត​ជំងឺ ហើយ​ការ​បរិភោគ​ច្រើន​ហួស​ហេតុ ក៏​បណ្តាល​ឲ្យ​ក្អួត​ចង្អោរ​ដែរ។

៣១មនុស្ស​ជាច្រើន​ស្លាប់ ព្រោះ​បរិភោគ​ច្រើន​ហួស  រីឯ​អ្នក​ប្រុង​ប្រយ័ត្ន រមែង​ធើ្វ​ឲ្យ​ខ្លួន​មាន​អាយុ​វែង។