បេនស៊ីរ៉ាក់ (៣៦)

ពាក្យអង្វរ​សូមព្រះអម្ចាស់រំដោះ​ប្រជាជនអ៊ីស្រាអែល
១ឱ​ព្រះ​អម្ចាស់ ជា​ចៅ​ហ្វាយ​លើ​ពិភព​ទាំង​មូល​អើយ! សូម​អាណិត​មេត្តា​យើង​ខ្ញុំ​ផង!

២សូម​ធើ្វ​ឲ្យ​ប្រជា​ជាតិ​ទាំង​អស់​កោត​ខ្លាច​ព្រះ​អង្គ។

៣សូម​លើក​ព្រះ​ហស្ត​ប្រហារ​ជាតិ​សាសន៍​នានា​ដើម្បី​ឲ្យ​ពួក​គេ​ស្គាល់​ប្ញទ្ធិ​បារមី​របស់​ព្រះ​អង្គ។

៤ព្រះ​អង្គ​បាន​សំដែង​ឲ្យ​ពួក​គេ​ស្គាល់​ថា​ព្រះ​អង្គ​ជា​ព្រះ​ដ៏​វិសុទ្ធ​ ដោយ​ដាក់​ទោស​យើង​ខ្ញុំ​យ៉ាង​ណា  សូម​សំដែង​ឲ្យ​យើង​ខ្ញុំ​ដឹង​ថា ព្រះ​អង្គ​មាន​ភាព​ថ្កុំ​ថ្កើង​ដោយ​ដាក់​ទោស​ពួក​គេ​យ៉ាង​នោះ​ដែរ។

៥បពិត្រ​ព្រះ​អម្ចាស់! សូម​ឲ្យ​ពួក​គេ​ទទួល​ស្គាល់​ថា  គ្មាន​ព្រះ​ឯណា​ក្រៅពី​ព្រះ​អង្គ​ទ្បើយ ដូច​យើង​ខ្ញុំ​បាន​ទទួល​ស្គាល់​ព្រះ​ដែរ។

៦សូម​ព្រះ​អង្គ​សំដែង​ទី​សំគាល់​ដ៏​អស្ចារ្យ និង​ប្ញទ្ធិ​បាដិហាយ៍​សា​ជា​ថ្មី​វិញ។

៧សូម​សំដែង​សិរី​រុង​រឿង នៃ​ព្រះ​បារមី​ដ៏​ខ្លាំង​ក្លា​របស់​ព្រះ​អង្គ ឲ្យ​មនុស្ស​លោក​កោត​សរសើរ​ផង!

៨សូម​ព្រះ​អង្គ​ខ្ញាល់ ហើយ​ជះ​ព្រះ​ពិរោធ​ទៅ​លើ​ពួក​គេ។

៩សូម​បំផ្លាញ​អ្នក​ប្រឆាំង​សូម​កំទេច​ខ្មាំង​សត្រូវ​ឲ្យ​វិនាស​សូន្យ!

១០សូម​ឲ្យ​ពេល​ចុង​ក្រោយ​បំផុត​ឆាប់​មក​ដល់ សូម​ព្រះ​អង្គ​កុំ​ភ្លេច​ពេល​កំណត់។ ពេល​នោះ​មនុស្ស​ម្នា​នឹង​រៀប​រាប់​ពី​ការ​អស្ចារ្យ​ដែល​ព្រះ​អង្គ​បាន​ធើ្វ។

១១សូម​ឲ្យ​ភ្លើង​នៃ​ព្រះ​ពិរោធ​ឆាប​ឆេះ​អ្នក​ដែល​រត់​គេច​រួច! សូម​ឲ្យ​អស់​អ្នក​ដែល​ធើ្វ​បាប​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ ត្រូវ​វិនាស​អន្តរាយ​ផង!

១២សូម​វាយ​បំបែក​ក្បាល មេ​ដឹកនាំ​របស់​សត្រូវ​ដែល​ពោល​ថា «ក្រៅ​ពី​យើង គ្មាន​នរណា​មាន​សារ:​សំខាន់​ទ្បើយ»។

១៣សូម​ព្រះ​អង្គ​ប្រមែ​ប្រមូល​កុល​សម្ពន្ធ ទាំង​ប៉ុន្មាន​នៃ​ពូជ​ពង្ស​របស់​លោក​យ៉ាកុប។

១៦សូម​ប្រោស​ប្រទាន​ឲ្យ​ពួក​គេ​កាន់​កាប់​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ខ្លួន ដូច​កាល​ពីដើម។

១៧បពិត្រ​ព្រះ​អម្ចាស់! សូម​អាណិត​អាសូរ​ប្រជា​ជន​ដែល​គោរព​ព្រះ​នាម​ព្រះអង្គ គឺ​ប្រជា​ជន​អ៊ីស្រា​អែល  ដែល​ព្រះ​អង្គ​បាន​ចាត់​ទុក​ជា​បុត្រ​ច្បង​របស់​ព្រះ​អង្គ។

១៨សូម​អាណិត​មេត្តា​ដល់​ក្រុង​ដែល​មាន​ទី​សក្ការ:​របស់​ព្រះ​អង្គ គឺ​ក្រុង​យេរូសាទ្បឹម​ដែល​ជា​ព្រះ​ដំណាក់​របស់​ព្រះ​អង្គ។

១៩ សូម​ឲ្យ​មនុស្ស​ម្នា​ក្នុង​ក្រុង​ស៊ីយ៉ូន​រៀប​រាប់​ពី​ការ​អស្ចារ្យ​ដែល​ព្រះ​អង្គ​បាន​ធើ្វ សូម​ឲ្យ​ព្រះ​វិហារ​របស់​ព្រះ​អង្គ​បាន​ពោរ​ពេញ​ ដោយ​សិរី​រុង​រឿង​របស់​ព្រះ​អង្គ។

២០សូម​ព្រះ​អង្គ​ផ្តល់​សក្ខី​ភាព​ថា អ៊ីស្រា​អែល​ដែល​ព្រះ​អង្គ​បាន​បង្កើត​កាល​ពី​ដំបូង​បង្អស់ ពិត​ជា​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ។

សូម​សំរេច​តាម​ព្រះ​បន្តូល​សន្យា ដែល​អស់​លោក​ព្យាការី​បាន​ថ្លែង​ក្នុង​ព្រះ​នាម​ព្រះ​អង្គ។

២១សូម​ប្រទាន​រង្វាន់​តាម​ព្រះបន្ទូល​សន្យា​ឲ្យ​អស់​អ្នក​ដែល​ទន្ទឹង​រង់​ចាំ​ព្រះ​អង្គ ដើម្បី​ឲ្យ​គេ​ជឿ​ថា  សេចក្តី​ដែល​ព្យាការី​ថ្លែង​ពិត​ជា​ត្រឹម​ត្រូវ​មែន។

២២ឱ​ព្រះ​អម្ចាស់​អើយ! សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​សណ្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ ជា​អ្នក​បំរើ​ព្រះ​អង្គ  តាម​ព្រះ​ហប្ញទ័យ​ប្រោស​ប្រណី ចំពោះ​ប្រជា​រាស្រ្ត​របស់​ព្រះ​អង្គ​ផង។ ដូចេ្នះ មនុស្ស​ទាំង​អស់​នៅ​លើ​ផែន​ដី នឹង​ទទួល​ស្គាល់​ថា ព្រះ​អង្គ​ពិត​ជា​ព្រះ​អម្ចាស់​ដែល​គង់​នៅ​អស់​កល្ប​ជានិច្ច​មែន។

អំពីការរិះគិតពិចារណា
២៣ក្រពះ​ទទួល​យក​អាហារ​បាន​គ្រប់​យ៉ាង។ ប៉ុន្តែ  អាហារ​ខ្លះ​មាន​រសជាតិ​ឆ្ងាញ់​ជាង​អាហារ​ឯទៀតៗ។

២៤មាត់​រមែង​ដឹង​រសជាតិ​សាច់​សត្វ ដែល​គេ​បរ​បាញ់​យក​មក​ធ្វើ​ម្ហូប​យ៉ាង​ណា អ្នក​ឆ្លាត​វាង​វៃ​រមែង​ដឹង​ពាក្យ​ភូតភរ​យ៉ាង​នោះ​ដែរ។

២៥អ្នក​មាន​ចិត្ត​វៀច​វេរ​រមែង​បង្ក​ទំនាស់ អ្នក​មាន​បទ​ពិសោធ ក៏​រមែង​តែង​តែ​មាន​ទំនាស់​នឹង​គេ​ដែរ។

អំពីការជ្រើសរើសភរិយា
២៦ស្រ្តី​ត្រូវ​តែ​ទទួល​យក​ស្វាមី ដែល​គេ​ផ្សំ​ផ្គុំ​ឲ្យ​នាង ប៉ុន្តែ បុរស​យល់​ថា  មាន​ស្រ្តី​ខ្លះ​ប្រសើរ​ជាង​ស្រ្តី​ឯទៀតៗ។

២៧សម្រស់​ភិរិយា រមែង​ធើ្វ​ឲ្យ​ស្វាមី​របស់​នាង​មាន​មុខ​រីក​រាយ​ ស្វាមី​មិន​ប៉ង​ប្រាថ្នា​ចង់​បាន​អ្វី​ប្រសើរ​ជាង​នេះ​ទៅ​ទៀត​ទ្បើយ។

២៨ប្រសិន​បើ នាង​ចេះ​និយាយ​សី្ត​យ៉ាង​សុភាព​រាបសា និង​ទន់​ភ្លន់​ថែម​ទៀត​នោះ ស្វាមី​របស់​នាង​ពិត​ជា​ត្រេក​អរ​សប្បាយ​លើស​គេ​ទាំង​ពួង។

២៩អ្នក​យក​ភរិយា ដូច​ជា​បាន​អ្វី​ម៉្យាង​ដ៏​ប្រសើរ​បំផុត គឺ​បាន​មនុស្ស​ម្នាក់​មក​ធើ្វ​ជា​គ្នា និង​ជា​បង្អែក​ដ៏​រឹង​មាំ​ផង។

៣០ទីណា​គ្មាន​របង ចោរ​ប្លន់​រឹប​អូស​យក​ទ្រព្យ​នៅ​ទី​នោះ​បាន​ដោយ​ងាយ។ ទី​ណា​គ្មាន​ស្រ្តី បុរស​ដែល​នៅ​ទី​នោះ​រមែង​តែង​តែ​អភ័ព្វ ដើរ​ដោយ​គ្មាន​ទីដៅ។

៣១គ្មាន​អ្នក​ណា​ទុក​ចិត្ត​លើ​ចោរ ដែល​មាន​កល​ល្បិច ចេះ​តែ​ត្រាច់​ចរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ទេ!  យ៉ាង​ណា​មិញ បុរស​ដែល​គ្មាន​ផ្ទះ​ពិត​ប្រាកដ យប់​កន្លែង​ណា សំរាក​នៅ​កន្លែង​នោះ។