បេនស៊ីរ៉ាក់ (២៤)

១ ព្រះប្រាជ្ញាញាណលើកតម្កើងព្រះអង្គផ្ទាល់ ហើយសំដែងមោទនភាព ក្នុងចំណោមជនជាតិអ៊ីស្រាអែល ជាប្រជារាស្រ្តរបស់ព្រះអង្គ។ ២ព្រះប្រាជ្ញាញាណមានព្រះបន្ទូលក្នុងសហគមន៍របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត ហើយសំដែងមោទនភាព នៅចំពោះព្រះភ័ក្រ្តរបស់ព្រះដ៏មានតេជានុភាព ថា៖
៣ «យើងចេញពីព្រះឱស្ឋ របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតយើងប្រៀបដូចជាអ័ព្ទគ្របដណ្តប់ផែនដី។
៤ យើងតាំងទីលំនៅឯស្ថានដ៏ខ្ពង់ខ្ពស់បំផុត បល្ល័ង្ករបស់យើងស្ថិតនៅលើដុំពពក។
៥ មានតែយើងទេ ដែលធើ្វដំណើរជុំវិញចក្រវាឡយើងក៏បានដើរនៅបាតមហាសមុទ្រដ៏ជ្រៅ។
៦ យើងមានអំណាចគ្រប់គ្រងលើរលកសមុទ្រ លើផែនដីទាំងមូល លើប្រជាជន និងលើប្រជាជាតិនានា។
៧ យើងស្វែងរកកន្លែងតាំងទីលំនៅ រកស្រុកដើម្បីស្នាក់អាស្រ័យ។
៨ ពេលនោះ ព្រះដែលបានបង្កើតពិភពទាំងមូលមានព្រះបញ្ជាមកយើង គឺព្រះដែលបានបង្កើតយើង ក៏បានប្រាប់យើងអំពីកន្លែងដែលត្រូវតាំងទីលំនៅ។ ព្រះអង្គមានព្រះបន្ទូលមកយើងថា “ចូរតាំងទីលំនៅក្នុងពូជពង្សរបស់យ៉ាកុប ចូរយកទឹកដីអ៊ីស្រាអែលធើ្វជាចំណែកមត៌ករបស់ខ្លួន” ។
៩ កាលពីដើមដំបូងបង្អស់ ព្រះអង្គបានបង្កើតយើង ហើយយើងក៏នៅស្ថិតស្ថេរ អស់កល្បជាអង្ែវងតរៀងទៅដែរ។
១០ យើងបានគោរពបំរើព្រះអង្គ ក្នុងព្រះបន្លាដ៏វិសុទ្ធនៅចំពោះព្រះភ័ក្រ្តព្រះអង្គ ហើយយើងមកតាំងទីលំនៅជាប់លាប់នៅលើភ្នំស៊ីយ៉ូន។
១១ ព្រះអង្គប្រាស ឲ្យយើងសំរាកនៅក្រុងដ៏ជាទីស្រឡាញ់ ហើយយើងក៏មានអំណាចគ្រប់គ្រងនៅក្រុងយេរូសាឡឹមទៀតផង។
១២ យើងបានចាក់ប្ញស ក្នុងប្រជាជនមួយដ៏រុងរឿងហើយបានទទួលចំណែកមត៌កក្នុងព្រះរាជទ្រព្ររបស់ព្រះអម្ចាស់។
១៣ យើងចំរើនទ្បើងដូចដើមតាត្រៅនៅភ្នំលីបង់ ដូចដើមស្រល់នៅភ្នំហ៊ែរម៉ូន។
១៤ ដូចដើមលម៉ើនៅអែនកេឌី ឬដូចដើមយីថោនៅក្រុងយេរីខូ ដូចដើមអូលីវដ៏ល្អប្រណីតក្នុងវាលទំនាប យើងចំរើនទ្បើងដូចដើមម៉ៃសាក់។
១៥ យើងសាយក្លិនក្រអូប ដូចសំបកសម្បុរល្វែង ដូចកំបូរ ឬដូចជ័រល្វីងទេសដ៏មានតម្លៃ ដូចជ័រកំញាន ដូចខ្លឹមច័ន្ទ ឬដូចផ្សែងគ្រឿងក្រអូបក្នុងព្រះពន្លា។
១៦ យើងបែកមែកដូចដើមជ្រៃ ជាមែកសាខាដ៏ល្អត្រសុំត្រសាយ
១៧ យើងបានបង្កើតខ្នែងដ៏ល្អប្រណីត ដូចដើមទំពាំងបាយជូរផ្កា របស់យើងបានបង្កើតផ្លែល្អៗយ៉ាងបរិបូណ៌។
១៩ អស់អ្នកដែលប៉ងប្រាថ្នាចង់បានយើងសូមអញ្ជីញមករកយើង! ចូរពិសាភោគផលរបស់យើងឲ្យឆ្អែត!
២០ ដ្បិតការនឹកគិតដល់យើង ផ្អែមជាងទឹកឃ្មុំហើយទទួលយើង ទុកជាចំណែកមត៌កឆ្ងាញ់ជាងរកសំបុកឃ្មុំទៅទៀត។
២១ អ្នកបរិភោគ យើងរមែងតែងតែឃ្លានចង់បរិភោគថែមទៀត អ្នកភ្លក់រសជាតិរបស់យើង ក៏រមែងស្រេកចង់ផឹកថែមទៀតដែរ។
២២ អ្នកស្តាប់បង្គាប់យើង មិនត្រូវអាម៉ាស់មុខទេ អ្នកធើ្វការរួមជាមួយយើងក៏មិនប្រព្រឹត្តអំពើបាបដែរ។

ព្រះប្រាជ្ញាញាណ និងវិន័យ
២៣សេចក្តីទាំងអស់ខាងលើនេះ មានចែងទុកក្នុងគម្ពីរនៃសម្ពន្ធមេត្រីរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត គឺគម្ពីរវិន័យដែលលោកម៉ូសេបានបង្គាប់ឲ្យយើងគោរពតាម គឺកេរមត៌កនៅក្នុងសាលាប្រជុំ របស់កូនចៅលោកយ៉ាកុប។
២៥វិន័យផ្តល់ប្រាជ្ញាយ៉ាងសម្បូណ៌ហូរហៀរ ដូចទន្លេពីសូន ឬទន្លេទីគ្រីស ដែលកំពុងជោរនៅរដូវផ្ការីក។
២៦វិន័យផ្តល់ចំណេះដឹងដ៏ពោរពេញ ដូចទន្លេអឺប្រាត ឬដូចទន្លេយ័រដាន់ ជន់លិចមាត់ច្រាំង នៅរដូវចំរូត។
២៧វិន័យផ្តល់ចំណេះវិជ្ជាយ៉ាងទូលំទូលាយ ដូចទន្លេនីល ឬដូចទន្លេគីហូន នៅរដូវបេះផ្លែទំពាំងបាយជូរ។
២៨ គ្មាននរណាអាចស្គាល់វិន័យសព្វគ្រប់បានទ្បើយ តាំងពីអ្នកដើមដំបូង រហូតដល់អ្នកចុងក្រោយបំផុត គ្មាននរណាម្នាក់អាចយល់ពីអត្ថន័យដ៏ជ្រៅរបស់វិន័យនេះបានទេ។
២៩តំរិះរបស់ព្រះប្រាជ្ញាញាណ ធំទូលំទូលាយជាងមហាសាគរ ហើយគំរោងការរបស់ព្រះអង្គមានអត្ថន័យជ្រៅជាងបាតសមុទ្រទៅទៀត។
៣០ចំណែកឯខ្ញុំវិញ ខ្ញុំប្រៀបដូចជាប្រឡាយដែលនាំទឹកពីទន្លេមក ឬដូចជាព្រែកដែលហូរចាក់ចូលទៅក្នុងសួនឧទ្យាន។
៣១ខ្ញុំនឹកគិតថា ខ្ញុំនឹងស្រោចសួនរបស់ខ្ញុំ ព្រមទាំងបញ្ចូលទឹកឲ្យលិចសួនច្បារនោះ ស្រាប់តែប្រឡាយរបស់ខ្ញុំប្រែទៅជាទន្លេ ហើយទន្លេរបស់ខ្ញុំក៏ប្រែទៅជាសមុទ្រ។
៣២ពេលនោះខ្ញុំធើ្វឲ្យសេចក្តីប្រៀនប្រដៅរបស់ខ្ញុំបញ្ចេញពន្លឺរស្មី ដូចពន្លឺថ្ងៃរះ ខ្ញុំនឹងជះពន្លឺនៃដំបូន្មានរបស់ខ្ញុំទៅទីឆ្ងាយ។
៣៣ខ្ញុំនឹងផ្សព្វផ្សាយសេចក្តីដែលខ្ញុំបង្រៀនដូចជាព្រះបន្ទូលថ្លែងក្នុងនាមរបស់ព្រះជាម្ចាស់ ហើយទុកពាក្យទាំងនេះជាកេរមត៌កដល់កូនចៅជំនាន់ក្រោយៗ។
៣៤អ្នករាល់គ្នាឃើញស្រាប់ហើយ! ខ្ញុំនឿយហត់ដូចេ្នះ ពុំមែនសំរាប់តែខ្ញុំម្នាក់ទេ គឺសំរាប់អស់អ្នកដែលស្វែងរកព្រះប្រាជ្ញាញាណ។