បេនស៊ីរ៉ាក់ (១៩)

១កម្មករ​ដែល​ចូល​ចិត្ត​ស្រា មិន​អាច​ទៅ​ជា​អ្នក​មាន​ទើ្បយ ហើយ​អ្នក​មិន​ចេះ​ប្រមាណ​ខ្លួន មុខ​ជា​ធ្លាក់​ខ្លួន​វេទនា​បន្តិច​ម្តងៗ។

២ស្រា​និង​ស្រី រមែង​ធើ្វ​ឲ្យ​អ្នក​ចេះ​ដឹង​ឆ្កួត​វង្វេង អ្្នក​ដែល​សេព​គប់​នឹង​ស្រី​ពេស្យា ផុង​ខ្លួន​កាន់​តែ​ជ្រៅ​ទៅៗ។ ៣ការ​ផុង​ខ្លួន​របស់​គេ នាំ​ឲ្យ​គេ​វិនាស រូប​កាយ​របស់​គេ​នឹង​រលួយ ហើយ​ត្រូវ​ដង្កូវ​ស៊ី។

អ្នកព្រោកប្រាជ្ញត្រូវអន្តរាយ
៤អ្នក​ណា​ឆាប់​ទុក​ចិត្ត​លើ​គេ​ពេក អ្នក​នោះ​ជា​មនុស្ស​ខ្វះ​ការ​ពិចារណា។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​បាប  អ្នក​នោះ​ធើ្វ​ទោស​ខ្លួន​ឯង។

៥អ្នក​ដែល​ចូល​ចិត្ត​ស្តាប់​រឿង​អាស្រូវ រមែង​ដាក់​ទោស​ខ្លួន​ឯង។

៦អ្នក​ស្អប់​ការ​ព្រោក​ប្រាជ្ញ​ឥត​ប្រយោជន៍ តែង​តែ​ចៀស​ផុត​ពី​ការ​អាក្រក់។

៧ពេល​គេ​និយាយ​រឿង​អ្វី​ប្រាប់​កូន កុំ​យក​ទៅ​និយាយ​បន្ត​ឲ្យ​សោះ ធើ្វ​ដូច្នេះ​កូន​នឹង​មិន​ខាត​បង់​អ្វី​ទើ្បយ។

៨កុំ​និយាយ​អ្វី​អំពី​មិត្ត​សម្លាញ់ ឬ​អំពី​សត្រូវ​ឲ្យ​សោះ។ ប៉ុន្តែ​ប្រសិន​បើ​មនុស្ស​សុចរិត​មាន​ទោស  ព្រោះ​តែ​កូន​នៅ​ស្ងៀម​នោះ កូន​ត្រូវ​តែ​និយាយ បើ​មិន​ដូចេ្នះ​ទេ កុំ​និយាយ​អ្វី​ទ្បើយ។

៩ប្រសិន​បើ​គេ​ឮ​កូន​និយាយ​អ្វី​ពី​គេ គេ​មុខ​ជា​មិន​ទុក​ចិត្ត​កូន ហើយ​ស្អប់​កូន​មិន​ខាន។

១០ប្រសិន​បើ​កូន​ឮ​ពាក្យ​ចចាម​អារ៉ាម ចូរ​កូន​នៅ​ស្ងៀម​ដូច​ដុំថ្ម។ ចូរ​ទុក​ពាក្យ​នេះ​ក្នុង​ពោះ កុំ​ភ័យ​ខ្លាច​ទើ្បយ ពាក្យ​នេះ​មិន​ធើ្វ​ឲ្យ​ពោះ​របស់​កូន​ផ្ទុះ​ទ្បើង​ទេ!។

១១ពាក្យ​ចចាម​អារ៉ាម រមែង​ធើ្វ​ឲ្យ​មនុស្ស​ល្ងី​ល្ងើ​កើត​ទុក្ខ ដូច​ស្រ្តី​ឈឺ​ចាប់​នៅ​ពេល​សំរាល​កូន​ដែរ។

១២មនុស្ស​ល្ងី​លើ្ង​ មិន​អាច​លាក់​អាថ៌​កំបាំង​បាន​ទេ បើ​លាក់ គេ​នឹង​ឈឺ​ចាប់​ប្រៀប​ដូច​ជា​មាន​ព្រួញ​ដោត​ជាប់​នឹង​ភ្លៅ​របស់​គេ។

អំពីពាក្យមួលបង្កាច់គេ
១៣ប្រសិន​បើ​កូន​ឮ​គេ​និយាយ​ដើម​មិត្ត​សម្លាញ់​ម្នាក់ ចូរ​សួរ​គាត់​ជា​មុន​សិន ប្រហែល​ជា​គាត់ មិន​បាន​ធើ្វ​អ្វី​សោះ។ ប្រសិន​បើ​គាត់​បាន​ធើ្វ​ដូច​គេ​ថា​មែន ចូរ​ប្រាប់​គាត់​កុំ​ឲ្យ​ធើ្វ​តទៅ​ទៀត។

១៤ប្រសិន​កូន​ឮ​គេ​និយាយ​ដើម​អ្នក​ជិត​ខាង​ចូរ​សួរ​គាត់​សិន ប្រហែល​ជា​គាត់​មិន​បាន​និយាយ ដូចោ្នះ​ទេ។ តែ​បើ​គាត់​បាន​និយាយ​ដូច​គេ​ថា​មែន​កុំ​ឲ្យ​គាត់​និយាយ​បែប​នេះ​ទៀត​ទើ្បយ។

១៥ប្រសិន​បើ​កូន​ឮ​គេ​និយាយ​ដើម​មិត្ត​សម្លាញ់​ម្នាក់ ចូរ​សួរ​គាត់​សិន ព្រោះ​មនុស្ស​ជាច្រើន ចូល​ចិត្ត​និយាយ​មួល​បង្កាច់​គេ កុំ​ជឿ​សេចក្តី​ដែល​មនុស្ស​និយាយ។

១៦មាន​អ្នក​ខ្វះ​និយាយ​មិន​សម​សួន តែ​គ្មាន​បំណង​អាក្រក់​ទេ។ តើ​នរណា​មិន​ធ្លាប់​ប្រព្រឹត្ត​អំពើ​បាប ដោយ​សារ​ពាក្យ​សំដី?

១៧ប្រសិន​បើ​កូន​ឮ​គេ​និយាយ​ដើម​មិត្ត​សម្លាញ់​ម្នាក់ ចូរ​សួរ​គាត់​សិន មុន​នឹង​គំរាម​គាត់។ ចូរ​ទុក​ឲ្យ​វិន័យ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ដាក់​ទោស​គេ​ចុះ។

ប្រាជ្ញាត្រឹមត្រូវ និង  ប្រាជ្ញាក្លែងក្លាយ
២០ប្រាជ្ញា​គ្រប់​យ៉ាង​មាន​ន័យថា គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ និង​ប្រតិ​បត្តិ​តាម​វិន័យ​របស់​ព្រះ​អង្គ។

២២ប៉ុន្តែ បើ​គ្រាន់​តែ​មាន​ចំណេះ​ពី​អំពើ​បាប ពុំ​មែន​ជា​ប្រាជ្ញា​ទេ ដំបូន្មាន​របស់​មនុស្ស​បាប មិន​នាំ​ឲ្យ​មាន​សុភ​និច្ឆ័យ​ទើ្បយ។

២៣មាន​ការ​ឆ្លាត​វាង​វៃ​ម្យ៉ាង គួរ​ឲ្យ​ស្អប់​ខ្ពើម។ អ្នក​ខ្វះ​ប្រាជ្ញា​ជា​មនុស្ស​គ្មាន​សុភ​និច្ឆ័យ។

២៤មនុស្ស​មិន​សូវ​ឈ្លាស​វៃ តែ​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់ ប្រសើរ​ជាង​មនុស្ស​ឈ្លាស​វៃ តែ​ប្រព្រឹត្ត​ល្មើស​នឹង​វិន័យ។

២៥អ្នក​ឆ្លាត​វាងវែ​ខ្លះ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត អ្នក​ខ្លះ​ប្រើ​ឧបាយ​កល ដើម្បី​ឲ្យ​តែ​បាន​ឈ្នះ។

២៦អ្នក​ខ្លះ​ដើរ​អោន ហាក់​ដូច​ជា​កើត​ទុក្ខ​ព្រួយ តែ​ចិត្ត​គំនិត​របស់​គេ​ពោរ​ពេញ​ដោយ​កល​ល្បិច។

២៧គេ​ឈ្ងោក​មុខ​ធើ្វ​ជា​ថ្លង់ ប៉ុន្តែ នៅ​ពេល​កូន​មិន​ចាប់​អារម្មណ៍ គេ​យក​ឈ្នះ​លើ​កូន។

២៨អ្នក​ខ្វះ​មិន​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​គេ​គ្មាន​កម្លាំង​នឹង​ប្រព្រឹត្ត ​លុះ​គេ​មាន​ឱកាស​គេ​ឆ្លៀត​ប្រព្រឹត្ត​ភ្លាម។

២៩យើង​ស្គាល់​មនុស្ស ដោយ​ឃើញទ្រង់​ទ្រាយ​របស់​គេ ហើយ​យើង​ស្គាល់​សុភ​និច្ឆ័យ​របស់ មនុស្ស​ដោយ​បាន​ជួប​មុខ។

៣០សម្លៀក​បំពាក់​របៀប​លេង​សើច របៀប​ដើរ​របស់​មនុស្យ​ម្នាក់ តែង​តែ​បង្ហាញ​ពី​ចិត្ត​គំនិត​របស់​គេ។