បេនស៊ីរ៉ាក់ (១៨)

ភាពថ្កុំថ្កើងរបស់ព្រះជាម្ចាស់
១ព្រះ​អម្ចាស់​មាន​ព្រះ​ជន្ម​ អស់​កល្ប​ជានិច្ច ព្រះ​អង្គ​បាន​បង្កើត​អ្វីៗសព្វ​សារពើ។ ២មាន​តែ​ព្រះ​អម្ចាស់​មួយ​អង្គ​ទេ​ដែល​សុចរិត! ៤ព្រះ​អង្គ​មិន​បាន​ប្រាប់​នរណា​ម្នាក់​ឲ្យ​ប្រកាស​អំពើ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​ទេ។ តើ​នរណា​អាច​ស្គាល់​ស្នា​ព្រះ​ហស្ត ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ? ៥តើ​នរណា​អាច​វាស់​មហិទិ្ធ​ប្ញទិ្ធ​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ? តើ​នរណា​អាច​រៀប​រាប់​អំពី​ការ ដែល​ព្រះ​អង្គ​ប្រព្រឹត្ត ដោយ​ព្រះ​ហប្ញ​ទ័យ​ប្រណី​សន្តោស? ៦ពុំ​មាន​នរណា​អាច​ដក​ហូត ឬ​បន្ថែម​អ្វី​លើ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​ទើ្បយ ហើយ​ក៏​ពុំ​អាច​ស្គាល់​ការ​អាថ៌​កំបាំង​ដ៏​អស្ចារ្យ​របស់​ព្រះ​អម្ចាស់​ដែរ!​ ៧ពេល​មនុស្ស​ស្មាន​ថា ខ្លួន​យល់​ដឹង​សព្វ​គ្រប់​នោះ គេ​គ្រាន់​តែ​ចាប់​ផ្តើម​ប៉ុណោ្ណះ។ កាល​ណា​គេ​ឈប់​សែ្វង​រក​នោះ គេ​នៅ​ស្ទាក់​ស្ទើរ​នៅ​ទើ្បយ។

តើមនុស្សយើងជាអ្វី?
៨តើ​មនុស្ស​ជា​អ្វី? តើ​មនុស្ស​មាន​ប្រយោជន៍​អ្វី? អំពើ​ល្អ​ឬ​អំពើ​អាក្រក់​ដែល​មនុស្ស​ប្រព្រឹត្ត តើ​មាន​តម្លៃ​អ្វី? ៩ប្រសិន​បើ​មនុស្ស​រស់​បាន​ត្រឹម​តែ​មួយ​រយ​ឆ្នាំ បាន​សេចក្តី​ថា គេ​មាន​អាយុ​វែង ណាស់​ទៅ​ហើយ! ១០ប៉ុន្តែ បើ​ប្រៀប​ធៀប​ទៅ​នឹង​ជីវិត​អស់​កល្ប​ជានិច្ច ចំនួន​មួយ​រយ​ឆ្នាំ​នោះ តិច​តួច​ទេ គឺ​ដូច​ជា​ទឹក​មួយ​តំណក់​នៅ​ក្នុង​សមុទ្រ ឬ​ដូច​ខ្សាច់​មួយ​គ្រាប់​នៅ​វាល​ខ្សាច់។ ១១ហេតុ​នេះ បាន​ជា​ព្រះ​អម្ចាស់​មាន​ព្រះ​ហប្ញ​ទ័យ​អត់​ធ្មត់​ចំពោះ​មនុស្ស​លោក​ ហើយ​ព្រះ​អង្គ​ចាក់​បង្ហូរ​ព្រះ​ហប្ញ​ទ័យ​មេត្តា​ករុណា មក​លើ​ពួក​គេ។ ១២ព្រះ​អង្គ​ឈ្វេង​យល់ និង​ជ្រាប​យ៉ាង​ច្បាស់​ថា  ចុង​បញ្ចប់ របស់​ពួក​គេ​នឹង​វេទនា​យ៉ាង​ណា​ ហេតុនេះ​ហើយ​បាន​ជា​ព្រះ​អង្គ​មាន​ព្រះ​ហប្ញ​ទ័យ ​ទូលំ​ទូលាយ  លើក​លែង​ទោស​ឲ្យ​គេ។ ១៣មនុស្ស​តែង​តែ​អាណិត​មេត្តា​ដល់​អ្នក​ដែល​ខ្លួន​ស្គាល់ រីឯ​ព្រះ​អម្ចាស់​វិញ ព្រះ​អង្គ​មាន​ព្រះ​ហប្ញ​ទ័យ​អាណិត​មេត្តា ដល់​មនុស្ស​លោក ដែល​ព្រះ​អង្គ​បាន​បង្កើត​មក។ ព្រះ​អង្គ​ស្តី​បនោ្ទស​អប់រំ និង​ទូន្មាន​មនុស្ស ព្រះ​អង្គ​ណែនាំ​គេ​ឲ្យ​វិល​មក​រក​ព្រះ​អង្គ​វិញ ដូច​គង្វាល នាំ​ចៀម​របស់​ខ្លួន​ឲ្យ​វិល​ត្រទ្បប់​មក​វិញ​ដែរ។ ១៤ព្រះ​អម្ចាស់​មាន​ព្រះ​ហប្ញ​ទ័យ​អាណិត​មេត្តា​ ចំពោះ​អស់​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ការ​អប់រំ​ពី​ព្រះ​អង្គ គឺ​អស់​អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់​ស្វែង​យល់​អំពី​សេចក្តី​សំរេច​របស់​ព្រះ​អង្គ។

អំពីរបៀបចែកទាន
១៥កូន​អើយ ពេល​ណា​កូន​ធើ្វ​ទាន​ឲ្យ​នរណា​ម្នាក់ កុំ​ស្តី​បន្ទោស​គេ ហើយ​ពេល​ណា​កូន​ជូន​អំណោយ​ទៅ​គេ កុំ​ពោល​ពាក្យ​ដែល​នាំ​ឲ្យ​គេ​អាក់​អន់​ស្រពន់​ចិត្ត​ទើ្បយ!

១៦ជួន​កាល​ពាក្យ​មួយ​ម៉ាត់ ប្រសើរ​ជាង​អំណោយ គឺ​ប្រៀប​ដូច​ជា​ទឹក​ភ្លៀង​ធើ្វ​ឲ្យ​ត្រជាក់ នៅ​ពេល​កំពុង​តែ​ក្តៅ។

១៧ពាក្យ​សំដី​ផែ្អម​ល្ហែម ប្រសើរ​ជាង​អំណោយ​ដ៏​មាន​តម្លៃ​ទៅ​ទៀត! ជន​សប្បុរស​តែង​តែ​ជូន អំណោយ​ដោយ​ពោល​ពាក្យ​ផ្អែម​ល្ហែម​ជាមួយ​ផង។

១៨មនុស្ស​ល្ងី​លើ្ង​តែង​តែ​ស្តី​បនោ្ទស ដែល​នាំ​គេ​ឲ្យ​អាក់​អន់​ចិត្ត​អំណោយ​របស់​ជន ​ដែល​ច្រណែន​និន្ទា  តែង​តែ​ឲ្យ​គេ​ទាស់​ចិត្ត​យំ​សោក។

ត្រូវប្រុងប្រយ័ត្ន
១៩ត្រូវ​រៀន​ឲ្យ​ចេះ​ដឹង​ជា​មុន​សិន សឹម​និយាយ។ ចូរ​ថែ​ទាំ​ខ្លួន​ជា​មុន​សិន កុំ​ចាំ​ដល់​ពេល​ធ្លាក់​ខ្លួន​ឈឺ។

២០ចូរ​ត្រួត​ពិនិត្យ​មើល​ខ្លួន​ឯង​សិន កុំ​ចាំ​ដល់​ពេល​ព្រះ​ជាម្ចាស់​យាង​មក​វិនិច្ឆ័យ​កូន! ធើ្វ​ដូច្នេះ នៅ​ពេល​ព្រះអង្គ​គិត​បញ្ជី​ទ្រង់នឹង​លើក​ទោស​ឲ្យ។

២១ចូរ​សារភាព​កំហុស មុន​ពេល​ធ្លាក់​ខ្លួន​ឈឺ។ ពេល​កូន​ធើ្វ​ខុស ចូរ​សំដែង​ថា កូន​សោក​ស្តាយ​ដោយ​បាន​ប្រព្រឹត្ត​ខុស។

២២ប្រសិន​បើ​កូន​បាន​បន់ ចូរ​លា​បំណន់​តាម​ពេល​កំណត់ កុំ​ចាំ​ដល់​ជិត​ស្លាប់ ទើប​លា​បំណន់!

២៣មុន​នឹង​បន់​ស្រន់ ចូរ​គិត​ពិចារណា​ឲ្យ​បាន​ដិត​ដល់​កុំ​ធើ្វ​ដូច​អ្នក​ដែល​ចង់​ល្បង​ព្រះ​អម្ចាស់​ទើ្បយ។

២៤កុំ​ភេ្លច​ថា ព្រះ​អម្ចាស់​នឹង​សំដែង​ព្រះ​ពិរោធ​ចំពោះ​កូន នៅ​ចុង​បញ្ចប់​នៃ​ជីវិត​របស់​កូន គឺ​ព្រះ​អង្គ​នឹង​ដាក់​ទណ្ឌ​កម្ម​កូន ដោយ​មិន​ទទួល​ស្គាល់​កូន​ទើ្បយ។

២៥ពេល​កូន​មាន​អាហារ​បរិភោគ​បរិបូណ៌ ចូរ​កុំ​ភ្លេច​ដល់​ពេល​កូន​អត់​ឃ្លាន។ ពេល​កូន​មាន ទ្រព្រ​សម្បត្តិ​ស្តុក​ស្តម្ភ ចូរ​នឹក​ដល់​ពេល​ដែល​កូន​ក្រីក្រ និង​ខ្វះ​ខាត!

២៦តាំង​ពី​ព្រលឹម​ទល់​ព្រលប់ អ្វីៗទាំង​អស់​អាច​ប្រែ​ប្រួល​បាន ព្រះ​អម្ចាស់​អាច​ធើ្វ​ឲ្យ​អ្វី​ប្រែ​ប្រួល យ៉ាង​ឆាប់​រហ័ស។

២៧អ្នក​មាន​ប្រាជ្ញា​ តែង​តែ​ប្រុង​ប្រយ័ត្ន​ក្នុង​គ្រប់​កិច្ចការ​ដែល​ខ្លួន​ធើ្វ។ នៅ​ពេល​បាប​ក្រទ្បឹង​ជុំវិញ គាត់ គាត់​ការ​ពារ​ខ្លួន​ឥត​ធ្វេស​ប្រហែស​ទើ្បយ។

២៨មនុស្ស​ឈ្លាស​វៃ តែង​តែ​ទទួល​ស្គាល់​ប្រាជ្ញា ហើយ​សរសើរ​អ្នក​ដែល​រក​ឃើញ​ប្រាជ្ញា។

២៩អស់​អ្នក​ ដែល​យល់​ពាក្យ​សំដី​របស់​អ្នក​ប្រាជ្ញ រមែង​ទៅ​ជា​អ្នក​ប្រាជ្ញ​ដូច​គេ ហើយ​ផ្សព្វ​ផ្សាយ​សុភា​សិត ដូច​ទឹក​ភ្លៀង​បង្អុរ​ចុះ​មក។

ត្រួវចេះប្រមាណខ្លួន
៣០កុំ​បណ្តោយ​ខ្លួន​តាម​តណ្ហា ហើយ​កុំ​ធើ្វ​តាម​ចិត្ត​ប៉ង​ប្រាថ្នា​របស់​កូន​ទ្បើយ។

៣១ប្រសិន​បើ​កូន​ទោរ​ទន់​ទៅ​តាម​តណ្ហា នោះ​សត្រូវ​នឹង​ចំអក​ឲ្យ​កូន​ជា​ពុំ​ខាន។

៣២កុំ​រស់​នៅ​ដោយ​ហ៊ឺ​ហា​ទើ្បយ ក្រែង​លោ​កូន​ត្រូវ​បង់​ទ្រព្យ។

៣៣ប្រសិន​បើ​កូន​គ្មាន​ប្រាក់​ក្នុង​ហោប៉ៅ​ទេ កុំ​ខ្ចី​ប្រាក់​គេ​យក​ទៅ​ជប់​លៀង​ឲ្យ​សោះ ក្រែង​លោ​កូន​ធ្លាក់​ខ្លួន​ក្រ។