បេនស៊ីរ៉ាក់ (១៦)

មនុស្សទមិទ្បនឹងមានទោស
១ស៊ូ​គ្មាន​កូន ប្រសើរ​ជាង​មាន​កូន​ច្រើន​ឥត​បាន​ការ។ ចូរ​កុំ​អរ​សប្បាយ​ដោយ​មាន​កូន បើ​កូន​ទាំង​នោះ​មិន​គោរព​ប្រណិ​ប័តន៍​ព្រះ​អម្ចាស់។ ២ប្រសិន​កូនៗ​មិន​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​ទេ ទោះបី​មាន​កូន​ច្រើន​យ៉ាង​ណា​ក្តី ក៏​កុំ​ត្រេក​អរ​ដែរ! ៣កុំ​សង្ឃឹម​ថា កូន​ទាំង​នោះ​នឹង​មាន​អាយុ​យឺន​យូរ ហើយ​កុំ​ពឹង​លើ​ចំនួន​កូន​ច្រើន! បើ​មាន​កូន​តែ​ម្នាក់​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់  នោះ​ប្រសើរ​ជាង​មាន​កូន​រាប់​ពាន់​នាក់ ដែល​មិន​គោរព​ប្រណិ​ប័តន៍​ព្រះ​អង្គ។ ស៊ូ​ស្លាប់​ដោយ​ឥត​មាន​កូន  ប្រសើរ​ជាង​មាន​កូន​ច្រើន​ដែល​មើល​ងាយ​ព្រះ​ជាម្ចាស់។

៤អ្នក​ប្រាជ្ញ​តែ​ម្នាក់​នៅ​ក្្នុង​ក្រុង​មួយ រមែង​ធើ្វ​ឲ្យ​ប្រជា​ជន​កើន​ចំនួន​ច្រើន​ទ្បើង តែ​ជន​ពាល​មួយ​ហ្វូង​រមែង​ធើ្វ​ឲ្យ​ក្រុង​វិនាស​អន្តរាយ។

៥ខ្ញុំ​បាន​ឃើញ​ហេតុ​ការណ៍​ជា​ច្រើន​បែប​នេះ​ផ្ទាល់​នឹង​ភែ្នក ខ្ញុំ​ក៏​បាន​ឬ​រឿង​ហេតុ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ច្រើន​ជាង​នេះ ផ្ទាល់​នឹង​ត្រចៀក។ ៦ភ្លើង​របស់​ព្រះ​អម្ចាស់​ឆាប​ឆេះ​អង្គ​ប្រជុំ​ របស់​មនុស្ស​បាប ព្រះ​អង្គ​ទ្រង់​ព្រះ​ពិរោធ​ចំពោះ​ពួក​បះ​បោរ​ប្រឆាំង​នឹង​ព្រះ​អង្គ។ ៧ព្រះ​អង្គ​ពុំ​បាន​លើក​លែង​ទោស ឲ្យ​ពួក​ដែល​មាន​មាឌ​ធំ នៅ​សម័យ​ដើម​ទេ ពួក​គេ​បាន​បះ​បោរ​ដោយ​អាង​លើ​កម្លាំង​របស់​ខ្លួន។ ៨ព្រះ​អង្គ​ពុំ​បាន​ត្រា​ប្រណី​ដល់​ក្រុង​របស់​លោក​ទ្បុត​ទេ ព្រោះ​ព្រះ​អង្គ​ស្អប់​ខ្ពើម​ចិត្ត​អួត​បំប៉ោង​របស់​អ្នក​ក្រុង​នោះ។ ៩ព្រះ​អង្គ​ពុំ​អាណិត​ជន​ជាតិ​កាណាន​ដែល​ត្រូវ​វិនាស​នោះ​ទេ ពួក​គេ​ផុត​ពូជ ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន។ ១០ព្រះ​អង្គ​ក៏​ពុំ​បាន​អាណិត​ជន​ជាតិ​អ៊ីស្រា​អែល​ប្រាំ​មួយ​សែន​នាក់ ដែល​បាត់​ជីវិត ព្រោះ​តែ​ចិត្ត​រឹង​ចចេស​របស់​ខ្លួន​ដែរ។ ១១ទោះ​បី​មាន​មនុស្ស​រឹង​ចចេស​តែ​ម្នាក់​កី្ត ក៏​គេ​មុខ​ជា​ទទួល​ទោស​ពុំខា​ន! ព្រះ​អម្ចាស់​មាន​ព្រះ​ហប្ញ​ទ័យ​មេត្តា​ផង ទ្រង់​ព្រះ​ពិរោធ​ផង។ ព្រះ​អង្គ​មាន​ប្ញទ្ធា​នុភាព​អាច​ប្រោស​ប្រណី និង ផ្តន្ទា​ទោស។

១២ព្រះ​អង្គ​មាន​ព្រះ​ហប្ញ​ទ័យ ​មេត្តា ​ករុណា​លើស​លុប​យ៉ាង​ណា​ព្រះ​អង្គ​ក៏​តឹង​តែ​យ៉ាង​នោះ​ដែរ។ ព្រះ​អង្គ​វិនិច្ឆ័យ​មនុស្ស​ តាម​អំពើ​ដែល​គេ​ប្រព្រឹត្ត។ ១៣មនុស្ស​បាប​មិន​អាច​រត់​រួច ដោយ​នាំ​យក​អ្វីៗដែល​ខ្លួន​បាន​ប្រមូល​ទៅ​ជាមួយ​នោះ​ផង​ទេ រីឯ​មនុស្ស​សុច​រិត ដែល​ចេះ​ស៊ូ​ទ្រាំ​ក៏​មិន​ខក​ចិត្ត​ដែរ។ ១៤ព្រះ​អម្ចាស់​នឹង​ទទួល​ស្គាល់​ទាន​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​ធើ្វ ម្នាក់ៗ​តែង​តែ​បាន​ផល​តាម​អំពើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

មនុស្សមិនអាចគេចផុត​ពីព្រះអម្ចាស់
១៧កុំ​និយាយ​ថា «ខ្ញុំ​នឹង​លាក់​ខ្លួន​ពួន​អាត្មា មិន​ឲ្យ​ព្រះ​ជាម្ចាស់​ទត​ឃើញ! តើ​នៅ​ស្ថាន​លើ​នរណា​នឹក​ឃើញ​ខ្ញុំ? ក្នុង​ចំណោម​បណា្ត​ជន​ដ៏​ច្រើន​យ៉ាង​នេះ​គ្មាន​នរណា​ស្គាល់​ខ្ញុំ​ទេ! ក្នុង​ពិភព​លោក​ដ៏​ធំ​ធេង  ដែល​ព្រះ​ជាម្ចាស់​បាន​បងើ្កត​មក តើ​ខ្ញុំ​ជា​នរណា? ១៨នៅ​ពេល​ព្រះ​ជាម្ចាស់​យាង​មក ផៃ្ទ​មេឃ លំហ​អាកាស​ដ៏​ល្ហ​ល្ហេវ ទី​ជំរៅ​នៃ​សមុទ្រ និង​ផែន​ដី​ត្រូវ​កក្រើក​រញ្ជួយ។ ១៩នៅ​ពេល​ព្រះ​អង្គ ទត​មើល​មក ភ្នំ​ទាំង​ទ្បាយ និង​គ្រឹះ​នៃ​ផែន​ដី​ដ៏​ញាប់​ញ័រ​ដែរ។ ២០ប៉ុន្តែ មនុស្ស​មិន​នឹក​គិត​ដល់​ហេតុ​ការណ៍ទាំង​នោះ​ទេ តើ​នរណា​យក​ចិត្ត​ទុក​ដាក់​នឹង​មាគ៌ា របស់​ព្រះ​អង្គ?  ២១ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​ស្ទើរ​តែ​ទាំង​អស់ នៅ​លាក់​កំបាំង​នៅ​ទើ្បយ ដូច​ខ្យល់​កំបុត​ត្បូង​មក​ដល់​ដោយ​មនុស្ស​មិន​ដឹង​ជា​មុន។ ២២តើ​នរណា​នឹង​នាំ​ដំណឹង​អំពី​ស្នា​ព្រះ​ហស្ត ដែល​ព្រះ​អង្គ​បាន​ធើ្វ​ដោយ​ព្រះ​ហប្ញ​ទ័យ​សុច​​រិត?  តើ​នរណា​រង់​ចាំ​ស្នា​ព្រះ​ហស្ត​ទាំង​នោះ? សម្ព័ន្ធ​មេត្រី​ពិត​ជា​នៅ​ឆ្ងាយ​ណាស់!»។  ២៣មនុស្ស​គ្មាន​សុភ​និច្ឆ័យ រមែង​គិត​ពិចារណា​ដូចេ្នះ គឺ​អ្នក​លេ​លា​ដែល​វង្វេង នៅ​តែ​នឹក​គិត​អំពី សេចក្តី​ល្ងី​លើ្ង​នេះ។

ភាគទីពីរ
ព្រះអម្ចាស់សំដែងព្រះប្រាជ្ញាញាណ​ក្នុងពិភពលោក

២៤ កូន​អើយ! ចូរ​ស្តាប់​ឪពុក ចូរ​ខិត​ខំ​ស្វែង​រក​ចំណេះ​ដឹង ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​ពេចន៍ ដែល​ឪពុក​ថ្លែង​ប្រាប់។ ២៥ឪពុក​នឹង​បក​ស្រាយ​ដំបូន្មាន​យ៉ាង​សម​រម្យ ហើយ​បង្រៀន​ចំណេះ​ឲ្យ​កូន ដោយ​ផ្ចិត​ផ្ចង់។

២៦កាល​ពី​ដើម​ដំបូង​បង្អស់ ពេល​ដែល​ព្រះ​ជាម្ចាស់​បង្កើត​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ ព្រះ​អង្គ​ដាក់​អី្វៗ ដែល​ព្រះ​អង្គ​បង្កើត​នៅ​ តាម​កន្លែង​រៀងៗ​ខ្លួន។ ២៧ព្រះ​អង្គ​ធើ្វ​ឲ្យ​ហ្វូង​តារា​មាន​របៀប​រៀប​រយ​ជា​រៀង​រហូត​តទៅ គឺ​តាំង​ពី​កំណើត​រហូត​ដល់​អនា​គត​ដ៏​យូរ​លង់។ តារា​ទាំង​នោះ​ពុំ​ដែល​ស្រេក​ឃ្លាន ឬ នឿយ​ហត់​ទើ្បយ ហើយ​ក៏​ពុំ​បោះ​បង់​ចោល​ភារកិច្ច​របស់​ខ្លួន​ដែរ។ ២៨គ្មាន​ផ្កាយ​ណា​មួយ ប៉ះ​ទង្គិច​នឹង​ផ្កាយ​ដែល​នៅ​ជិត​ខ្លួន​ទេ ហើយ​ក៏​ពុំ​ដែល​មាន​ផ្កាយ​ណា​មួយ​មិន​ប្រព្រឹត្ត​តាម បញ្ជា​របស់​ព្រះ​អង្គ​ដែរ។ ២៩បន្ទាប់​មក​ព្រះ​អម្ចាស់​ទត​មើល​ផែន​ដី ហើយ​ប្រទាន​ពរ​យ៉ាង​បរិបូណ៌ ឲ្យ​ផែន​ដី​ផង។ ៣០ព្រះ​អង្គ​ធើ្វ​ឲ្យ​មាន​សត្វ​គ្រប់​ប្រភេទ​រស់​នៅ​ពាស​ពេញ​ផែន​ដី​ទាំង​មូល ហើយ​សត្វ ទាំង​នោះ​ក៏​នឹង​ត្រទ្បប់​ទៅ​ជា​ដី​វិញ​ដែរ។