បេនស៊ីរ៉ាក់ (១៣)

អ្នកមាន
១អ្នក​ដែល​ប៉ះ​ពាល់​ជ័រ តែង​តែ​ស្អិត​ជាប់​ដៃ រីឯ​អ្នក​ដែល​សេព​គប់​នឹង​មនុស្ស​អួត​បំប៉ោង ក៏​ក្លាយ​ទៅ​ជា​មនុស្ស​អួត​បំប៉ោង​ដែរ។

២កុំ​ចង់​លើក​អ្វី​ដែល​ធ្ងន់​ហួស​កម្លាំង កុំ​សេព​គប់​នឹង​អ្នក​ដែល​ខ្លាំង​ជាង​កូន ឬ​អ្នក​ដែល​មាន​ទ្រព្យ​ច្រើន​ជាង​កូន។ តើ​ឆ្នាំង​ដី​និង​ឆ្នាំង​ដែក​នៅ​ជាមួយ​គ្នា​កើត​ឬ? បើ​គ្រាន់​តែ​ប៉ះ​គ្នា ឆ្នាំង​ដី​នឹង​បែក​ភ្លាម។

៣ប្រសិន​បើ​អ្នក​មាន​ប្រព្រឹត្ត​អំពើ​អយុត្តិ​ធម៌​លើ​ជន​ណា​ម្នាក់​គាត់​តែង​តែ​ខឹង​រក​រឿង​គេ រីឯ​អ្នក​ក្រ​ខ្សត់​វិញ  ប្រសិន​បើ​គាត់​រង​នូវ​អំពើ​អយុត្តិ​ធម៌​គាត់​ត្រូវ​តែ​សុំ​ទោស​គេ​ថែម​ទៀត។

៤អ្នក​មាន​តែង​តែ​ប្រើ​កូន នៅ​ពេល​ណា​គេ​យល់​ថា កូន​ផ្តល់​ផល​ប្រយោជន៍​ឲ្យ​គេ ពេល​ណា​កូន​ធ្លាក់​ខ្លួន​ក្រ គេ​នឹង​បោះ​បង់​ចោល​កូន។ ៥បើ​កូន​មាន​ទ្រព្យ គេ​នឹង​រស់​នៅ​ជាមួយ​កូន គេ​នឹង​បង្ហិន​បង្ហោច​កូន ដោយ​គ្មាន​ស្តាយ​ស្រណោះ​អ្វី​ទើ្បយ។ ៦ប្រសិន​បើ​គេ​ត្រូវ​ការ​កូន គេ​បញ្ឆោត​កូន គឺ​គេ​ញញឹម​ដាក់​កូន​ដើម្បី​លើក​ទឹក​ចិត្ត​កូន គេ​នឹង​បញ្ជោរ​កូន​ទាំង​សួរ​ថា «តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធើ្វ​អ្វី​ជូន?»។ ៧គេ​នឹង​បញ្ចុក​បន្ស៊ី​កូន​ជា​ញឹក​ញាប់ បណ្តាល​ឲ្យ​កូន​អៀន​ខ្មាស​រហូត​ទាល់​តែ​ចាយ​វាយ​ទ្រព្យ​សម្បត្តិ​ខ្លួន​ឯង​អស់​ពីរ ឬ​បី​ដង នៅ​ទី​បញ្ចាប់ គេ​ចំអក​ដាក់​កូន។  ពេល​ក្រោយ​កាល​គេ​ឃើញ​កូន គេ​ហាក់​ដូច​ជា​មិន​ស្គាល់ ហើយ​គ្រវី​ក្បាល​ដាក់​កូន​ទៀត​ផង។

៨ចូរ​ប្រយ័ត្ន កុំ​ឲ្យ​គេ​បោក​បញ្ឆោត​កូន​បាន​ទើ្បយ! កុំ​អាល​ត្រូវ​អាម៉ាស់ ព្រោះ​តែ​កូន​មិន​បាន​គិត​គូរ។

៩ពេល​អ្នក​ធំ​អញ្ជើញ​កូន​ទៅ​ផ្ទះ​គេ កុំ​ប្រញាប់​យល់​ព្រម​ពេក ធើ្វ​ដូចេ្នះ គេ​មុខ​ជា​ទទូច​អង្វរ​កូន​មិន​ខាន។ ១០កុំ​ចេះ​តែ​ទៅ​រក​គេ​ពេក ក្រែង​លោ​គេ​ដេញ​កូន​ចេញ​ពី​ផ្ទះ ហើយ​ក៏​កុំ​នៅ​ឆ្ងាយ​ពី​គេ ពេក​ដែរ ក្រែង​លោ​គេ​ភេ្លច​កូន។ ១១កុំ​អួត​ខ្លួន​ថា អាច​និយាយ​ជាមួយ​អ្នក​ធំ ដូច​និយាយ​ជាមួយ អ្នក​ដែល​មាន​ឋាន:​សើ្ម​គ្នា​ទើ្បយ  ហើយ​ក៏​កុំ​ទុក​ចិត្ត​ លើ​ពាក្យ​ទាំង​ឡាយ​របស់​គេ​ដែរ ដ្បិត​គេ​និយាយ​ចើ្រន ដើម្បី​ល្បងល​មើល​ចិត្ត​របស់​កូន សូម្បី​តែ​ពេល​គេ​ញញឹម ក៏​គេ​ស្ទង់​មើល​ចិត្ត​របស់​កូន​ដែរ។

១២អ្នក​ដែល​មិន​ចេះ​ទប់​មាត់ គ្មាន​ចិត្ត​អាណិត​អាសូរ​ទេ គេ​មិន​ធើ្វ​ឲ្យ​កូន​ជៀស​ផុត​ពី​ការ​វាយ​ដំ ឬ​ពី​ជាប់​ច្រវាក់​ទើ្បយ។

១៣ចូរ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន ដ្បិត​កូន​កំពុង​ដើរ​នៅ​កន្លែង​កំពុង​មាន​គ្រោះ​ថ្នាក់។

អ្នកមាន និង អ្នកក្រ
១៥សត្វ​តែ​ចូល​ចិត្ត​សត្វ​ ដែល​មាន​ប្រភេទ​ដូច​គ្នា  រីឯ​មនុស្ស ក៏​ចូល​ចិត្ត​មនុស្ស​ដែល​មាន​ចរិត​ដូច​គ្នា​ដែរ។

១៦សត្វ​តែង​តែ​នៅ​ជុំ​គ្នា​ជាមួយ​សត្វ ដែល​មាន​ពូជ​ដូច​គ្នា រីឯ​មនុស្ស​ក៏​តែង​តែ​សេព​គប់​ជាមួយ​មនុស្ស​ដែល​មាន​លក្ខណ:​ដូច​គ្នា​ដែរ។

១៧តើ​ចចក​ និង ​កូន​ចៀម​នៅ​ជាមួយ​គ្នា​បាន​ឬ​ទេ? មនុស្ស​បាប ​និង ​អ្នក​ដែល​គោរព​ប្រណិ​ប័តន៍​ព្រះ​ជាម្ចាស់​មាន​លក្ខណ:​ដូច​គ្នា​ត្រង់​ណា?

១៨ចចក​និង​ឆែ្ក​អាច​រស់​ជាមួយ​គ្នា​ ដោយសុខ​សាន្ត​បាន​ឬ​ទេ តើ​អ្នក​មាន​និង​អ្នក​ក្រ​អាច​ចុះ​សំរុង​គ្ន​ាកើត​ឬ?

១៩នៅ​វាល​រហោ​ស្ថាន សិង្ហ​តែង​តែ​ចាប់​សត្វ​លា​ព្រៃ​មក​ធើ្វ​ជា​អាហារ។ យ៉ាង​ណា​មិញ អ្នក​មាន​តែង​តែ​ត្របាក់​លេប​អ្នក​ក្រ។

២០អ្នក​ក្រអឺត​ក្រទម តែង​តែ​ស្អប់​ខ្ើ្ពម​មនុស្ស​ទន់​ទាប អ្នក​មាន​ក៏​តែង​តែ​ស្អប់​ខើ្ពម​អ្នក​ក្រ​ដែរ។

២១ពេល​អ្នក​មាន​ភ្លាត់​ជើង មិត្ត​ភកិ្ត​របស់​គាត់​ជួយ​ទប់ ពេល​អ្នក​ក្រ​ដួល​ដល់​ដី មិត្ត​ភកិ្ត​របស់​គាត់​មិន​អើ​ពើ​ទើ្បយ។

២២ពេល​អ្នក​មាន​ធើ្វ​ខុស មនុស្ស​ជាច្រើន​ការ​ពារ​គាត់ ប្រសិន​គាត់​ពោល​ពាក្យ​ផ្តេស​ផ្តាស គេ​ថា​គាត់​និយាយ​ត្រឹម​ត្រូវ។ ពេល​អ្នក​ក្រ​ធើ្វ​ខុស​គេ​ស្តី​បន្ទោស​គាត់ ប្រសិន​បើ​គាត់​ពោល​ពាក្យ​សម​ហេតុ​ផល គ្មាន​នរណា​ចាប់​អារម្មណ៍​ទេ។

២៣ពេល​អ្នក​មាន​ទើ្បង​និយាយ គេ​នៅ​ស្ងៀម​ ហើយ​ស្ងើច​សរសើរ​ ពាក្យ​សំដី​របស់​គាត់​គ្រប់​គ្នា។ ពេល​អ្នក​ក្រ​ទើ្បង​និយាយ អ្នក​ផង​សួរ​ថា «អ្នក​នេះ​ជា​ស្អី»? ប្រសិន​បើ​គាត់​ភ្លាត់​ជើង គេ​នឹង​ច្រាន​គាត់ ​ឲ្យ​ដួល​តែ​ម្តង។

២៤ទ្រព្យ​ជា​របស់​ល្អ​ប្រសើរ លុះ​ត្រា​តែ​គេ​រក​បាន ដោយ​សុចរិត រីឯ​ភាព​ក្រីក្រ​ដែល​បណ្តាល​មក​ពី​ព្រះ​ជាម្ចាស់​ផ្តន្ទា​ទោស នោះ​គ្មាន​អ្វី​ល្អ​ប្រសើរ​ទើ្បយ។

២៥ចិត្ត​គំនិត​ល្អ ឬ​អាក្រក់​របស់​មនុស្ស តែង​តែ​ធើ្វ​ទឹក​មុខ​គេ​ប្រែ​ជា​ល្អ ឬ​អាក្រក់។

២៦ទឹក​មុខ​ញញឹម តែង​តែ​បង្ហាញ​ពី​ចិត្ត​គំនិត​ល្អ។ ប៉ុន្តែ ដើម្បី​បងើ្កត​សុភា​សិត​ល្អ ត្រូវ​ខំ​ប្រឹង​រិះ​គិត​ឲ្យ​បាន​ម៉ត់​ចត់។