បេនស៊ីរ៉ាក់ (១០)

១អ្នក​ដឹក​នាំ​ដែល​មាន​ប្រាជ្ញា តែង​តែ​អប់រំ​ប្រជា​ជន​របស់​ខ្លួន​អំណាច​របស់​មនុស្ស​ឈ្លាស​វៃ នៅ​ស្ថិត​ស្ថេរ​ជានិច្ច។

២ប្រមុខ​រដ្ឋ​យ៉ាង​ណា មន្រ្តី​ក៏​យ៉ាង​នោះ​ដែរ។ អភិបាល​ក្រុង​យ៉ាង​ណា អ្នក​ក្រុង​ក៏​យ៉ាង​នោះ​ដែរ។

៣សេ្តច​ដែល​ខ្វះ​ចំណេះ​ដឹង រមែង​នាំ​ប្រជា​រាស្រ្ត​ឲ្យ​អន្តរាយ អ្នក​ដឹកនាំ​ដែល​មាន​ប្រាជ្ញា តែង​តែ​ធើ្វ​ឲ្យ​ក្រុង​បាន​រីក​ចំរើន។

៤ព្រះ​ជាម្ចាស់​មាន​អំណាច គ្រប់​គ្រង​ផែនដី​ទាំង​មូល ព្រះ​អង្គ​នឹង​ធើ្វ​ឲ្យ​មាន​អ្នក​ដឹក​នាំ​ត្រឹម​ត្រូវ នៅ​ពេល​ត្រូវ​ការ។

៥មនុស្ស​បាន​ចំរុង​ចំរើន ដោយ​សារ​ព្រះ​ជាម្ចាស់  ព្រះ​អង្គ​ប្រទាន​កិតិ្តយស​ឲ្យ​តែង​ច្បាប់។

អ្នកក្រអឺតក្រទម
៦កុំ​ចង​គំនុំ​នឹង​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើ​អយុត្តិ​ធម៌​ចំពោះ​កូន កុំ​តប​ត​ទៅ​គេ​វិញ​ដោយ​ចិត្ត​ឃោរ​ឃៅ​ទើ្បយ។

៧ព្រះ​អម្ចាស់​និង​មនុស្ស​លោក រមែង​ស្អប់​ខ្ពើម​ការ​ក្រអឺត​ក្រទម។ ព្រះ​អង្គ​និង​មនុស្ស​តែង​ចាត់​ទុក​អំពើ​ឃោរ​ឃៅ​ជា​អំពើ​ទុច្ចរិត។

៨អំពើ​ឃោរ​ឃៅ អំពើ​អយុតិ្តធម៌ និង​ការ​លោភ​លន់ តែង​តែ​ធើ្វ​ឲ្យ​រាជ្យ​អំណាច​ផ្ទេរ​ពី​ប្រជា​ជាតិ​មួយ​ទៅ​ប្រជា​ជាតិ​មួយ​ទៀត។

៩មនុស្ស​ដែល​កើត​ពី​ធូលី​ដី​និង​ផេះ​សោះ ហេតុអី្វ​បាន​ជា​គេ​ក្រអឺត​ក្រទម​ដូចេ្នះ? សូម្បី​តែ​​ក្នុង​ពេល​គេ​មាន​ជីវិត ក៏​ក្នុង​ខ្លួន​របស់​គេ​មាន​ពោរ​ពេញ​ទៅ​ដោយ​ភាព​ស្អុយ​រលួយ​ដែរ!

១០សូម្បី​តែ​គ្រូ​ពេទ្យ ក៏​ត្រូវ​តែ​មាន​ជំងឺ​ធ្ងន់ ហើយ​សូម្បី​តែ​សេ្តច​ដែល​សោយ​រាជ្យ​នៅ​ថៃ្ង​នេះ ក៏​ត្រូវ​សោយ​ទិវង្គត​នៅ​ថៃ្ង​សែ្អក​ដែរ។

១១ពេល​ស្លាប់​ទៅ មនុស្ស​ទទួល​យក​ដង្កូវ ជន្លេន និង សត្វ​ល្អិត​ផេ្សងៗ​ទៀត​ទុក​ជាមត៌ក។

១២មនុស្ស​ចាប់​ផ្តើម​ក្រអឺត​ក្រទម នៅ​ពេល​គេ​ឃ្លាត​ចេញ​ឆ្ងាយ​ពី​ព្រះ​អម្ចាស់ ហើយ​ប្រឆាំង​នឹង​ព្រះ​អង្គ​ដែល​បាន​បងើ្កត​ខ្លួន។

១៣អំពើ​បាប​ជា​ប្រភព​នៃ​ចិត្ត​អំនួត អ្នក​ដែល​នៅ​តែ​មាន​ចិត្ត​អួត​បំប៉ោង​ដូច្នេះ តែង​តែ​នាំ​ឲ្យ​កើត​មាន​ហេតុ​ការណ៍​គួរ​ឲ្យ​ស្អប់​ខ្ពើម​ជាច្រើន​អនេក។ ហេតុ​នេះ ហើយ​បាន​ជា​ព្រះ​អម្ចាស់​ផ្តន្ទា​ទោស​គេ​ជា​ទម្ងន់  ហើយ​នៅ​ទី​បញ្ចប់ ព្រះ​អង្គ​បណោ្តយ​ឲ្យ​ពួក​អ្នក​ក្រអឺត​ក្រទម​ត្រូវ​វិនាស។

១៤ព្រះ​អម្ចាស់​ទម្លាក់​អ្នក​កាន់​អំណាច ចុះ​បី​បល្ល័ង្ក​ហើយ​តែង​តាំង​មនុស្ស​ស្លូត​បូត ឲ្យ​គ្រង​រាជ្យ​ជំនួស​វិញ។

១៥ព្រះ​អម្ចាស់​គាស់​រំលើង​ប្រជា​ជាតិ​នានា ចោល ហើយ​យក​មនុស្ស​ទន់​ទាប​មក​ដាក់​ជំនួស​វិញ។

១៦ព្រះ​អម្ចាស់​បំផ្លាញ​ទឹក​ដី នៃ​ប្រជា​ជាតិ​នានា  ហើយ​បំផ្លាញ​គេ​ដល់​គ្រឹះ​ផង។

១៧ព្រះ​អង្គ​ដក​ពួក​គេ​ចេញ ពី​ក្នុង​ចំណោម​មនុស្ស​លោក ហើយ​បំផ្លាញ​និង​លុប​បំបាត់​ពួក​គេ រហូត​ដល់​គ្មាន​នរណា​នឹក​នា​ដល់​ប្រជា​ជាតិ​ទាំង​នោះ​ទៀត។

១៨ព្រះ​អម្ចាស់​ពុំ​បាន​បង្កើត​មនុស្ស ដើម្បី​ឲ្យ​គេ​មាន​ចិត្ត​ក្រអឺត​ក្រទម​ទើ្បយ។ មនុស្ស​ក៏​មិន​មែន​កើត​មក  ដើម្បី​បណោ្តយ​ខ្លួន​ទៅ​តាម​កំហឹង​ដែរ។

១៩តើ​ពូជ​ណា​ដែល​គួរ​ឲ្យ​គោរព? គឺ​ពូជ​មនុស្ស​ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់! តើ​ពូជ​ណា​ដែល​មិន​គួរ​គោរព? គឺ​ពូជ​មនុស្ស​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​បទ​បញ្ជា​របស់​ព្រះ​អម្ចាស់!

២០មេ​ដឹក​នាំ​តែង​តែ​ទទួល​ការ​គោរព ពី​ប្រជា​ជន ហើយ​គាត់​ក៏​តែង​តែ​គោរព​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​ដែរ។

២២អ្នក​មាន​កី្ត អ្នក​ធំ​កី្ត ឬ​អ្នក​ក្រ​កី្ត បាន​ខ្ពស់​មុខ​គឺ​ដោយ​សារ​គោព​កោត​ខ្លាច​ព្រះ​អម្ចាស់។

២៣ការ​មើល​ងាយ​ជន​ក្រីក្រ​ដែល​មាន​ប្រាជ្ញា​ជា​អំពើ​អយុត្តិធម៌ រីឯ​ការ​លើក​កិត្តិយស​មនុស្ស​បាប ក៏​មិន​សម​រម្យ​ដែរ។

២៤គេ​រមែង​លើក​កិតិ្តយស​អ្នក​ធំ អ្នក​ដឹក​នាំ និង​អ្នក​កាន់​អំណាច។ ប៉ុន្តែ​ក្នុង​ចំណោម​លោក​ទាំង​នោះ​  គ្មាន​នរណា​ម្នាក់​ប្រសើរ​ជាង​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះ​អម្ចាស់​ទើ្បយ។

២៥អ្នក​បំរើ​ប្រកប​ដោយ​ប្រាជ្ញា គង់​តែ​មាន​អ្នក​ជា​មក​បំរើ​គាត់​វិញ​មិន​ខាន។ អ្នក​ចេះ​ដឹង​មិន​បន្ថោក​គេ  ពោ្រះ​តែ​ការ​នេះ​ទ្បើយ។

ចិត្តសុភាបរាបសា
២៦នៅ​ពេល​កូន​ធើ្វ​ការ​ងារ​របស់​ខ្លួន​ កុំ​តាំង​ខ្លួន​ជា​អ្នក​ប្រាជ្ញ ហើយ​ក៏​កុំ​វាយ​ប្ញក​នៅ​ពេល​កូន​ខ្វះ​ខាត​ដែរ។

២៧អ្នក​ខំ​ធើ្វ​ការ   ទទួល​បាន​កំរៃ​ចើ្រន​លើស​ពី​សេចក្តី​ត្រូវ​ការ​ប្រសើរ​ជាង​អ្នក​វាយ​ប្ញក តែ​គ្មាន​ អាហារ​បរិភោគ។

២៨កូន​អើយ! បើ​កូន​សរសើរ​ខ្លួនចូរ​មាន​ចិត្ត​សុភាព​រាបសា កុំ​លើក​កិត្តិយស​ខ្លួន​ឲ្យ​ហួស​ពី​សមត្ថភាព។

២៩គ្មាន​នរណា​យល់​ស្រប​នឹង​ជន​ដែល​ធើ្វ​បាប​ខ្លួន​ឯង​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​សរសើរ​ជន ដែល​បន្ទាប​បន្ថោក​ជីវិត​របស់​ខ្លួន​ដែរ។

៣០គេ​តែង​តែ​លើក​តម្កើង​មនុស្ស​ក្រខ្សត់ ព្រោះ​តែ​ការ​ចេះ​ដឹង​របស់​គាត់ គេ​តែង​តែ​លើក​តម្កើង​អ្នក​មាន​ព្រោះ​តែ​ទ្រព្យ​សម្បតិ្ត​របស់​គាត់។

៣១ប្រសិន​បើ​គេ​លើក​តម្កើង​មនុស្ស​ម្នាក់ នៅ​ពេល​គាត់​ក្រ​ខ្សត់ លុះ​ដល់​ពេល​គាត់​ទៅ​ជា​អ្នក​មាន​ស្តុក​ស្តម្ភ តើ​គាត់​នឹង​មាន​កិត្តិ​យស​យ៉ាង​ណា​ទៅ​ទៀត? ប្រសិន​បើ​គេ​មើល​ងាយ​មនុស្ស​ម្នាក់ នៅ​ពេល​គាត់​មាន​ទ្រព្យ​សម្បតិ្ត​ស្តុក​ស្តម្ភ លុះ​ដល់​ពេល​គាត់​ធ្លាក់​ខ្លួន​ក្រ តើ​គេ​នឹង​មើល​ងាយ​យ៉ាង​ណា​ទៅ​ទៀត?