លោកអភិបាលរំឭកគ្រីស្តបរិស័ទអនុវត្តមេត្តាករុណា កុំចាំថ្ងៃចុងក្រោយ

នៅអាទិត្យចុងក្រោយ​នៃ​រដូវ​ធម្មតាលោក​អូលីវីយ៉េ ជ្មីតហស្លេ​អភិបាល​ព្រះសហគមន៍​ភូមិភាគ​ភ្នំពេញ រំឭកគ្រីស្តបរិស័ទ​ឱ្យធ្វើកិច្ច​មេត្តាករុណា​ជាប្រចាំថ្ងៃ​ដោយនឹកគិត​អំពីព្រះយេស៊ូ​ការ​កាត់ក្ដីចុងក្រោយ។​

លោកអភិបាលមាន​ប្រសាសន៍​នៅថ្ងៃទី២៦ខែវិច្ឆិកានៅព្រះវិហារ​សន្តសិលានិង​សន្តប៉ូល​នារាជធានីភ្នំពេញថា  នៅពេលយើង​នឹក​ឃើញ​ព្រះយេស៊ូ​នៅលើឈើឆ្កាង យើង​ដឹង​ថា​ជីវិត​របស់​យើង​មិន​ទៀងទាត់ទេ។​

ដូច្នេះ​លោក​អភិបាល​សូម​ឱ្យគ្រីស្តបរិស័ទ​ចេះ​ស្វែង​រក​វត្តមាន​របស់​ព្រះជាម្ចាស់​មិន​មែន​តែនៅក្នុង​ដួងចិត្ត  ដោយ​អធិដ្ឋាន និងអភិបូជា​តែប៉ុណ្ណោះទេ។  លោកថា   «នេះ​មិន​ទាន់ល្មម​សម្រាប់ស្រលាញ់​ព្រះជាម្ចាស់​នោះទេគឺ​ត្រូវ​អនុវត្ត​ដោយចេះស្រឡាញ់​យ៉ាង​សកម្ម»។​

ទំនាក់​ទំនង​របស់យើង​ក្នុង​បងប្អូន​ឯទៀតៗ​ពិសេស​អ្នក​ដែល​តូចតាច​គឺ​ផ្ដល់អាហារ  ផ្ដល់ទឹក ចែកទាន ស្វាគមន៍ជនបរទេស  ឱ្យ​សម្លៀកបំពាក់ សួរសុខទុក្ខ​អ្នក​ជាប់ឃុំ និងរៀបចំពិធីបុណ្យសព​។ និង​មាន​កិច្ច​ការ​ខាងផ្លូវ​វិញ្ញាណ​ចំនួន​៧ទៀត ដែលនឹង​គ្រីស្តបរិស័ទ​រួមមាន​
ជួយមនុស្ស​សង្ស័យ​នៃជំនឿនិងគោលដៅនៃ​ជីវិតផ្ទាល់ខ្លួន អប់រំណែនាំមនុស្ស​ខ្វះចំណេះដឹង  និយាយណែនាំ​អ្នក​មាន​បាបកែប្រែចិត្តគំនិត លួងលោម​មនុស្ស​រងទុក្ខលំបាក  លើកលែងទោសជានិច្ច  តស៊ូជាមួយមនុស្ស​ដែល​រំខានយើង  និងអធិដ្ឋាន​សម្រាប់មនុស្សរស់និងស្លាប់។

កិច្ចទាំង១៤នេះ  ដើម្បីឆ្លើយតប​នឹង​សំណួរ​របស់ព្រះយេស៊ូនៅថ្ងៃចុងក្រោយ​នៃជីវិតរបស់យើង​។ លោក​អភិបាលបាននដាស់តឿន​ទៀតថា កិច្ចការ​ទាំង​១៤នេះ​ត្រូវ​ចាប់ផ្ដើម​ពីពេលនេះ​តទៅ​កុំ​រង់ចាំថ្ងៃស្អែក។​

ក្នុង​រដូវ​រង់ចាំខាង​មុខ​នេះ លោកអភិបាល​សូម​ឱ្យ​គ្រីស្តបរិស័ទ​គិត​អំពី​កិច្ចការ​ធម៌មេត្តាករុណា​នេះ៕

ដោយកែវ កញ្ញា​

Facebook
Twitter
LinkedIn