សាម៉ូអែលទី ២ (២១)

អ្នក​ស្រុក​កាបូន និង​ពូជពង្ស​របស់​ស្ដេច​សាអ៊ូល
១ ក្នុង​រជ្ជកាល​ព្រះបាទ​ដាវីឌ មាន​កើត​ទុរ្ភិក្ស​អស់​រយៈ​ពេល​បី​ឆ្នាំ។ ព្រះបាទ​ដាវីឌ​ទូល​សួរ​ព្រះ​អម្ចាស់ ព្រះអង្គ​មាន​ព្រះបន្ទូល​មក​កាន់​ស្ដេច​ថា៖ «ហេតុការណ៍​ទាំង​នេះ​បណ្ដាល​មក​ពី​សាអ៊ូល និង​ពូជពង្ស​បាន​កាប់​សម្លាប់​អ្នក​ស្រុក​កាបូន»។ ព្រះរាជា​បាន​កោះ​ហៅ​អ្នក ​ស្រុក​កាបូន​មក ដើម្បី​សាក​សួរ (អ្នក​ស្រុក​ពុំ​មែន​ជា​ជន​ជាតិ​អ៊ីស្រាអែល​ទេ គឺ​ជា​ជន​ជាតិ​អាម៉ូរី​ដែល​នៅ​សេសសល់។ ជន​ជាតិ​អ៊ីស្រាអែល​បាន​ស្បថ​ថា ទុក​ជីវិត​អោយ​ពួក​គេ ប៉ុន្តែ ព្រះបាទ​សាអ៊ូល​រក​សម្លាប់​ពួក​គេ​អោយ​ផុត​ពូជ ដើម្បី​សំដែង​អោយ​ជន​ជាតិ​អ៊ីស្រាអែល និង​ជន​ជាតិ​យូដា​ឃើញ​ថា​ស្ដេច​ស្នេហា​ជាតិ)។ ៣ ព្រះបាទ​ដាវីឌ​មាន​ រាជឱង្ការ​សួរ​ពួក​គេ​ថា៖ «តើ​អោយ​យើង​ធ្វើ​ដូច​ម្ដេច​ចំពោះ​អ្នក​រាល់​គ្នា? តើ​យើង​អាច​លាង​កំហុស​ដែល​យើង​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​តាម​ ពិធី​ណា ដើម្បី​អោយ​អ្នក​រាល់​គ្នា​ជូន​ពរ​ដល់​ប្រជារាស្ត្រ​របស់​ព្រះអម្ចាស់»។ ៤ អ្នក​ស្រុក​កាបូន​តប​ថា៖ «បំណុល​ដែល​ព្រះបាទ​សាអ៊ូល និង​រាជវង្សានុវង្ស​ជំពាក់​យើង​ខ្ញុំ ពុំ​អាច​សង​ដោយ​មាស ឬ​ប្រាក់​ទេ ឬ​ដោយ​សម្លាប់​ជន​ជាតិ​អ៊ីស្រាអែល​ណា​ម្នាក់​ឡើយ»។ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ចង់​បាន យើង​នឹង​ធ្វើ​តាម»។ ៥ អ្នក​ស្រុក​កាបូន​ទូល​ ស្ដេច​ថា៖ «ព្រះបាទ​សាអ៊ូល​មាន​គោល​បំណង​កំទេច និង​ប្រល័យ​យើង​ខ្ញុំ​អោយ​ផុត​ពូជ ដោយ​ពុំ​ចង់​ទុក​អោយ​នរណា​ម្នាក់​រស់​រាន នៅ​លើ​ទឹក​ដី​អ៊ីស្រាអែល​ឡើយ។  ដូច្នេះ សូម​ព្រះករុណា​ប្រគល់​មនុស្ស​ប្រាំពីរ​នាក់ ក្នុង​ចំណោម​ពូជពង្ស​របស់​ព្រះបាទ​សាអ៊ូល មក​អោយ​យើង​ខ្ញុំ យើង​ខ្ញុំ​នឹង​យក​ពួក​គេ​ទៅ​ចង​ក​នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់​នៅ​គីបៀរ ជា​ក្រុង​របស់​ព្រះបាទ​សាអ៊ូល ជា​ស្ដេច​ដែល​ព្រះអម្ចាស់​បាន​ជ្រើស​រើស»។ ព្រះបាទ​ដាវីឌ​មាន​រាជឱង្ការ​ថា៖ «យើង​នឹង​ប្រគល់​ពួក​គេ​ដល់​អ្នក​រាល់​គ្នា»។ ៧ ព្រះបាទ​ដាវីឌ​សន្ដោស​ ប្រណី​ដល់​លោក​មេភីបូសែត ជា​បុត្រ​របស់​សម្ដេច​យ៉ូណាថាន និង​ជា​ចៅ​របស់​ព្រះបាទ​សាអ៊ូល ព្រោះ​តែ​ពាក្យ​ដែល​ព្រះរាជា​បាន​ស្បថ ជា​មួយ​សម្ដេច​យ៉ូណាថាន នៅ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់។  ព្រះរាជា​បង្គាប់​គេ​អោយ​ ទៅ​ចាប់​លោក​អរមូនី និង​លោក​មេភីបូសែត ជា​កូន​របស់​នាង​រីសប៉ា ដែល​ជា​កូន​ស្រី​របស់​លោក​អយ៉ា គឺ​បុត្រ​ដែល​នាង​បាន​បង្កើត​ថ្វាយ​ព្រះបាទ​សាអ៊ូល។ ព្រះរាជា​ក៏​អោយ​គេ​ចាប់​កូន​ប្រុស​ទាំង​ប្រាំ​របស់​នាង​មិកាល់ ជា​បុត្រី​របស់​ព្រះបាទ​សាអ៊ូល គឺ​ជា​កូន​ដែល​នាង​បាន​បង្កើត​ជូន​លោក​អដ្រីអែល ជា​កូន​របស់​លោក​បាស៊ីឡៃ ជា​អ្នក​ស្រុក​មេហូឡា។ ៩ ព្រះរាជា​ប្រគល់​ពួក​គេ​ទៅ​អោយ​អ្នក​ស្រុក​កាបូន ដើម្បី​យក​ទៅ​ចង ក នៅ​លើ​ភ្នំ​ចំពោះ​ព្រះភក្ត្រ​ព្រះអម្ចាស់ ពួក​គេ​ទាំង​ប្រាំពីរ​នាក់​បាន​ស្លាប់​ជា​មួយ​គ្នា នៅ​ដើម​រដូវ​ចំរូត។ ១០ នាង​រីសប៉ា ជា​កូន​ស្រី​របស់​លោក​អយ៉ា បាន​យក​បាវ​ទៅ​ក្រាល​លើ​ផ្ទាំង​ថ្ម​មួយ ហើយ​ស្ថិត​នៅ​ទី​នោះ តាំង​ពី​ដើម​រដូវ​ចំរូត រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​មក​លើ​សាកសព។ នៅ​ពេល​ថ្ងៃ​នាង​ដេញ​សត្វ​មិន​អោយ​ហើរ​មក​ទំ​លើ​សាកសព នៅ​ពេល​យប់ នាង​បាន​ដេញ​សត្វ​ព្រៃ​ដែរ។ ១១ គេ​នាំ​ដំណឹង​ទៅ​ទូល​ព្រះបាទ​ដាវីឌ ពី​ការ​ដែល​នាង​រីសប៉ា ជា​កូន​របស់​លោក​អយ៉ា និង​ជា​ស្នំ​របស់​ព្រះបាទ​សាអ៊ូល​បាន​ប្រព្រឹត្ត។

១២ ពេល​នោះ ព្រះបាទ​ដាវីឌ​យាង​ទៅ​យក​អដ្ឋិធាតុ​របស់​ព្រះបាទ​សាអ៊ូល និង​សម្ដេច​យ៉ូណាថាន​ពី​អ្នក​ក្រុង​យ៉ាបេស នៅ​ស្រុក​កាឡាដ។ ក្រោយ​ពេល​ព្រះបាទ​សាអ៊ូល​ទទួល​បរាជ័យ​នៅ​គីលបោ ជន​ជាតិ​ភីលីស្ទីន​បាន​យក​សព​របស់​ព្រះបាទ​សាអ៊ូល និង​សម្ដេច​យ៉ូណាថាន ជា​បុត្រ ទៅ​ព្យួរ​នៅ​ទីធ្លា​ក្រុង​បេតសាន ហើយ​អ្នក​ក្រុង​យ៉ាបេស​នាំ​គ្នា​លួច​យក​មក​វិញ។ ១៣ ព្រះបាទ​ដាវីឌ​នាំ​យក​ អដ្ឋិធាតុ​របស់​ព្រះបាទ​សាអ៊ូល និង​សម្ដេច​យ៉ូណាថាន ព្រម​ទាំង​ប្រមូល​យក​អដ្ឋិធាតុ​របស់​អ្នក​ទាំង​ប្រាំពីរ ដែល​គេ​ចង​ក​នោះ​មក​ដែរ។ ១៤ គេ​បាន​បញ្ចុះ​ អដ្ឋិធាតុ​របស់​ព្រះបាទ​សាអ៊ូល និង​សម្ដេច​យ៉ូណាថាន ក្នុង​ផ្នូរ​របស់​លោក​គីស ជា​បិតា​របស់​ព្រះបាទ​សាអ៊ូល​នៅ​សេឡា ក្នុង​ស្រុក​បេនយ៉ាមីន។ គេ​ធ្វើ​សព្វ​គ្រប់​ទាំង​អស់​តាម​បញ្ជា​របស់​ស្ដេច ហើយ​ព្រះជាម្ចាស់​ទ្រង់​សំដែង​ព្រះហឫទ័យ​មេត្តា​ករុណា​ដល់​ស្រុក​នោះ​វិញ។

ចំបាំង​តទល់​នឹង​ជន​ជាតិ​ភីលីស្ទីន
(១របាក្សត្រ ២០:៤-៨)
១៥ ពេល​នោះ ជន​ជាតិ​ភីលីស្ទីន​បាន​មក​ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រាអែល​សា​ជា​ថ្មី។ ព្រះបាទ​ដាវីឌ​នាំ​ពល​ទាហាន​ចេញ​ទៅ​វាយ​ជន​ជាតិ​ភីលីស្ទីន។ ព្រះបាទ​ដាវីឌ​នឿយហត់​ជា​ខ្លាំង។ ១៦ ជន​ជាតិ​ភីលីស្ទីន​ ម្នាក់​ឈ្មោះ​យីសប៊ី-បេណូប ជា​កូន​ចៅ​ហារ៉ាផា គាត់​មាន​លំពែង​លង្ហិន​មួយ ទម្ងន់​ជាង​បី​គីឡូ​ក្រាម និង​ប្រដាប់​ដោយ​អាវុធ​ថ្មី។ គាត់​មាន​បំណង​នឹង​ធ្វើ​គុត​ព្រះបាទ​ដាវីឌ។ ១៧ ប៉ុន្តែ លោក​អប៊ីសាយ ជា​កូន​របស់​លោក​ស្រី​សេរូយ៉ា​ទៅ​ជួយ​ព្រះបាទ​ដាវីឌ ហើយ​សម្លាប់​ជន​ជាតិ​ភីលីស្ទីន​នោះ។ ពល​ទាហាន​ទាំង​អស់​ទទូច​អង្វរ​ព្រះបាទ​ដាវីឌ សូម​កុំ​អោយ​ស្ដេច​យាង​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​ពួក​គេ​ទៀត​ឡើយ ដើម្បី​កុំ​អោយ​ជន​ជាតិ​អ៊ីស្រាអែល​បាត់​បង់​ស្ដេច​។

១៨ ក្រោយ​មក​ជន​ជាតិ​ភីលីស្ទីន ច្បាំង​នឹង​ជន​ជាតិ​អ៊ីស្រា​អែ​ល​​​​សា​ជា​ថ្មី​នៅ​កូប។ ពេល​នោះ លោក​ស៊ីបបាកាយ ជា​អ្នក​ស្រុក​ហ៊ូសា បាន​សម្លាប់​សាភ ជា​កូន​ចៅ​ហារ៉ាផា។ ១៩ បន្ទាប់​មក​ទៀត មាន​កើត​ចំបាំង​សា​ជា​ថ្មី​ជា​មួយ​ជន​ជាតិ​ភីលីស្ទីន នៅ​កូប​ដែរ។ ពេល​នោះ លោក​អែលហាណន ជា​កូន​របស់​លោក​យ៉ារេ-អូរេគីម ជា​អ្នក​ភូមិ​បេថ្លេហិម បាន​សម្លាប់​កូលីយ៉ាត ជា​អ្នក​ក្រុង​កាថ។ ដង​លំពែង​របស់​កូលីយ៉ាត​មាន​រាង​ដូច​ផ្សំ​របស់​កី          ត​ម្បាញ​។

២០ បន្ទាប់មក ក៏​កើត​មាន​ចំបាំង​សា​ជា​ថ្មី​នៅ​ក្រុង​កាថ។ ពេល​នោះ មាន​ទាហាន​ភីលីស្ទីន​ម្នាក់​មាន​មាឌ​មាំ​មាន​ម្រាម​ដៃ និង​ម្រាម​ជើង ម្ខាងៗ​ប្រាំ​មួយ សរុប​ទាំង​អស់​គាត់​មាន​ម្រាម​ម្ភៃ​បួន ហើយ​គាត់​ជា​កូន​ចៅ​របស់​ហារ៉ាផា​ដែរ។ ២១ គាត់​បាន​បបួល​ជន​ជាតិ​ អ៊ីស្រាអែល​អោយ​ចេញ​មក​តទល់​នឹង​គាត់។ ដូច្នេះ លោក​យ៉ូណាថាន ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ព្រះបាទ​ដាវីឌ​បាន​សម្លាប់​អ្នក​នោះ​ចោល​ទៅ។

២២ ទាហាន​ភីលីស្ទីន​ទាំង​បួន​នាក់ ដែល​ព្រះបាទ​ដាវីឌ និង​ពល​ទាហាន​បាន​សម្លាប់​នោះ សុទ្ធ​តែ​ជា​កូន​ចៅ​ហារ៉ាផា ជា​អ្នក​ក្រុង​កាថ។