សាមូអែលទី  ២

ពាក្យលំនាំ

ក័ណ្ឌគម្ពីរសាមូអែលទី  ២  រៀបរាប់អំពីរាជ្យរបស់ព្រះបាទដាវីឌ ។ ​ព្រះបាទដាវីឌជាស្តេចទីមួយ​ ដែល​បានគ្រងរាជ្យលើ​កុល​សម្ព័ន្ធទាំង ដប់ពីរ នៃជនជាតិអ៊ីស្រាអែល   ។ ​ក័ណ្ឌគម្ពីរនេះបង្ហាញអំពីវិរភាព​និង​ប្ញទ្ធិអំណាចរបស់ព្រះបាទដាវីឌ​ ដែលធ្វើអោយ​ស្តេច​ពង្រឹងរាជសម្បត្តិ  ​ហើយពង្រីកទឹក ដីអ៊ីស្រាអែលទៅ​ជា​នគរមួយយ៉ាងធំ។

ផ្នែកដំបូងនៃក័ណ្ឌគម្ពីរនេះ   មានថ្លែងអំពីការសោយសោករបស់ព្រះបាទដាវីឌ​នៅពេលស្តេចបានទទួល​ដំណឹងថា   ព្រះ​បាទ​សាអ៊ូល  ​និង​  ​សម្តេចយ៉ូណាថាន  ជាបុត្រ  ​សោយទិវង្គតក្នុងសមរភូមិ​នៅពេលធ្វើសឹក​ជាមួយជនជាតិភីលីស្ទីន ។   ​បន្ទាប់មក  ​មានថ្លែង​អំពី​​ព្រះបាទដាវីឌ​គ្រង​​​រាជ្យលើ កុលសម្ព័ន្ធយូដា   ដែលនៅ​ប៉ែកខាងត្បូង(ចំពូក​១-៤) ។​ ក្រោយមកទៀត  ​កុលសម្ព័ន្ធនានានៃ​អ៊ីស្រា​អែល ​ដែលរស់នៅប៉ែកខាង​ជើង​  បាន​យាង ព្រះបាទដាវីឌអោយគ្រងរាជ្យលើពួកគេដែរ  (ចំពូក  ៥​-​២០) ។   ​ចំពូក  ២១  ដល់  ២៤​មាន​រៀប​រាប់​អំពីព្រឹត្តិការណ៍ផ្សេងៗ  កើតមានក្នុងរជ្ជកាលរបស់ ព្រះបាទដាវីឌ  ​ ដែលចំពូកមុនៗមិនបានលើក​យកមកបរិយាយ។

ក័ណ្ឌគម្ពីរសាមូអែលទី   ២   បង្ហាញអោយឃើញភាពថ្កុំថ្កើងរុងរឿង  ​និង   ​ប្ញទ្ធិអំណាចរបស់ព្រះបាទដាវីឌ  ​ ហើយក៏បង្ហាញអោយ​យើងឃើញ ភាពទន់ខ្សោយ  និង  បញ្ហាលំបាកផ្សេងៗ​ ដែលកើតមានក្នុងព្រះញាតិ​វង្សរបស់ស្តេចអង្គនេះដែរ ។ ​ពេលមានបញ្ហា  ព្រះ​បាទ​​​​ដាវីឌផ្ញើជីវិតលើព្រះជា ម្ចាស់   ​ហើយពេលប្រព្រឹត្ត​ខុស  ស្តេចដាក់ខ្លួន  សារភាពកំហុសនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់

ក្រោយមក  ជាពិសេសនៅក្នុងពេលមានខ្មាំងសត្រូវមកយាយីបៀតបៀន  ​ជនជាតិអ៊ីស្រាអែល ចាត់ទុក​ព្រះបាទដាវីឌ​ជាព្រះ​មហាក្សត្រគំរូ មួយ   ដែលព្រះជាម្ចាស់ប្រទានមក  ដើម្បីសង្គ្រោះប្រជារាស្ត្ររបស់​ព្រះអង្គ ។  ​ជនជាតិអ៊ីស្រាអែលចងចាំជានិច្ច  ​នូវព្រះ​បន្ទូលដែលព្រះជាម្ចាស់បាន សន្យាជាមួយព្រះបាទ​ដាវីឌ  តាមរយៈព្យាការីណាថាន  ថា  ​នឹងមានស្តេចមួយអង្គដែលជាពូជ​ពង្សរបស់​ព្រះបាទដាវីឌ  គ្រងរាជ្យ​លើជនជាតិអ៊ីស្រា  ព្រះបាទដាវីឌ (មថ.​២០.​២៩​-​៤០  ;  ​២១.​៩)។