ពង្សាវតារក្សត្រ  ទី  ២ (២៤)

 ក្នុង​រជ្ជកាល​ព្រះបាទ​ យ៉ូយ៉ាគីម​ព្រះចៅ​នេប៊ូកានេសារជា​ស្ដេច​ស្រុក​បាប៊ីឡូន បាន​លើក​ទ័ព​ចេញ​មក​ច្បាំង។ ព្រះបាទ​យ៉ូយ៉ាគីម​សុំ​ចុះ​ចូល ហើយ​ធ្វើ​ជា​រណប​ស្ដេច​ស្រុក​បាប៊ីឡូន​អស់​រយៈ​ពេល​បី​ឆ្នាំ។ បន្ទាប់​មក ព្រះបាទ​យ៉ូយ៉ាគីម ក៏​បះបោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន។  ​​​គ្រា​នោះ​ព្រះអម្ចាស់​ ចាត់​ពួក​ចោរ​ព្រៃ ជា​ជន​ជាតិ​ខាល់ដេ ជន​ជាតិ​ស៊ីរី ជន​ជាតិ​ម៉ូអាប់ និង​ជន​ជាតិ​អាំម៉ូន អោយ​ប្រឆាំង​នឹង​ព្រះបាទ​យ៉ូយ៉ាគីម។ ព្រះអង្គ​ចាត់​ពួក​គេ​អោយ​មក​បំផ្លាញ​ស្រុក​យូដា ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអង្គ​បាន​ថ្លែង​តាម​រយៈ​ពួក​ព្យាការី ជា​អ្នក​បំរើ​របស់​ព្រះអង្គ។  ព្រះអម្ចាស់​ ធ្វើ​អោយ​ទុក្ខ​វេទនា​ទាំង​នេះ​កើត​មាន​ដល់​ស្រុក​យូដា ដើម្បី​បណ្ដេញ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​ម៉ាណាសេ​បាន​ប្រព្រឹត្ត

 ហើយ​ទ្រង់​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ ពាសពេញ​ក្រុង​យេរូសាឡឹម​ដែរ។ ដូច្នេះ ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​អត់ទោស​អោយ​ឡើយ។

 រាជ​កិច្ច ​ផ្សេងៗ​ទៀត​របស់​ព្រះបាទ​យ៉ូយ៉ាគីម និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្ដេច​ស្រុក​ យូដា។ កាល​ព្រះបាទ​យ៉ូយ៉ាគីម​សោយ​ទិវង្គត ព្រះបាទ​យ៉ូយ៉ាគីន​ជា​បុត្រ​បាន​ឡើង​ស្នង​រាជ្យ។  ​ស្ដេច​ស្រុក​អេស៊ីប​មិន​ ហ៊ាន​ចាកចេញ​ពី​ស្រុក​របស់​ខ្លួន​ទេ ដ្បិត​ស្ដេច​ស្រុក​បាប៊ីឡូន ដណ្ដើម​យក​បាន​ទឹក​ដី​ស្រុក​អេស៊ីប ចាប់​តាំង​ពី​ជ្រោះ​អេស៊ីប រហូត​ដល់​ទន្លេ​អឺប្រាត។

ព្រះបាទ​យ៉ូយ៉ាគីន​សោយ​រាជ្យ​លើ​ស្រុក​យូដា
(២របា.៣៦:៩-១០)
 កាល​ព្រះបាទ​យ៉ូយ៉ាគីន​ ឡើង​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ដប់ប្រាំបី​ព្រះ​វស្សា ហើយ​សោយ​រាជ្យ​បាន​បី​ខែ​នៅ​ក្រុង​យេរូសាឡឹម។ មាតា​របស់​ស្ដេច​មាន​នាម​ថា នេហ៊ូសតា ជា​កូន​របស់​លោក​អែលណាតាន អ្នក​ក្រុង​យេរូសាឡឹម។ ៩ ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​ដូច​បិតា ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។

១០ នៅ​គ្រា​នោះ កងទ័ព​របស់​ព្រះចៅ​នេប៊ូកានេសារជា​ស្ដេច​ស្រុក​បាប៊ីឡូន ឡើង​មក​ច្បាំង​នឹង​ក្រុង​យេរូសាឡឹម ហើយ​ឡោមព័ទ្ធ​ក្រុង​នោះ។ ១១ ក្នុង​ពេល​ដែល​កងទ័ព​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម​នោះ ព្រះចៅ​នេប៊ូកានេសារ​បាន​យាង​មក​បញ្ជា​កងទ័ព​ដោយ​ផ្ទាល់។ ១២ ពេល​នោះ ព្រះបាទ​យ៉ូយ៉ាគីន ព្រម​ទាំង​មាតា ពួក​មន្ត្រី ពួក​នាយ​ទាហាន និង​ពួក​មហាតលិក ចេញ​មក​សុំ​ចុះ​ចាញ់​ស្ដេច​ស្រុក​បាប៊ីឡូន។ ស្ដេច​ស្រុក​បាប៊ីឡូន​ចាប់​អ្នក​ទាំង​នោះ​ធ្វើ​ជា​ឈ្លើយ នៅ​ឆ្នាំ​ទី​ប្រាំ​បី​នៃ​រជ្ជកាល​របស់​ស្ដេច​ផ្ទាល់។ ១៣ ស្ដេច​ស្រុក​បាប៊ីឡូន​រឹបអូស​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់ និង​រាជ្យ​ទ្រព្យ​នៅ​ក្នុង​វាំង ទ្រង់​វាយ​កំទេច​គ្រឿង​បរិក្ខារ​ធ្វើ​អំពី​មាស ដែល​ព្រះបាទ​សាឡូម៉ូន ជា​ស្ដេច​ស្រុក​អ៊ីស្រាអែល​បាន​ធ្វើ សំរាប់​ប្រើប្រាស់​ក្នុង​ព្រះវិហារ​របស់​ព្រះអម្ចាស់។ ហេតុការណ៍​នេះ​កើត​មាន ស្រប​តាម​ព្រះបន្ទូល​ដែល​ព្រះអម្ចាស់​បាន​ថ្លែង​ទុក។ ១៤ ព្រះចៅ​នេប៊ូកានេសារ​កៀរ ​អ្នក​ក្រុង​យេរូសាឡឹម គឺ​មន្ត្រី​ទាំង​អស់ អ្នក​មុខ​អ្នក​ការ​ទាំង​អស់ ព្រម​ទាំង​ពួក​សិប្បករ និង​ជាង​ដែក​ទាំង​អស់ ដែល​មាន​ចំនួន​មួយ​ម៉ឺន​នាក់​យក​ទៅ​ជា​ឈ្លើយ គឺ​ទុក​អោយ​នៅ​សល់​តែ​ប្រជាជន​តូចតាច​ប៉ុណ្ណោះ។ ១៥ ព្រះចៅ​នេប៊ូកានេសារ​ក៏​ បាន​កៀរ​ព្រះបាទ​យ៉ូយ៉ាគីន ព្រម​ទាំង​មាតា មហេសី ស្រី​ស្នំ ពួក​មេ​ដឹក​នាំ និង​ពួក​មេទ័ព​ពី​ក្រុង​យេរូសាឡឹម​ទៅ​ស្រុក​បាប៊ីឡូន។ ១៦ ស្ដេច​បាន​កៀរ​ពួក​ អភិជន​ចំនួន​ប្រាំពីរ​ពាន់​នាក់ ព្រម​ទាំង​ពួក​សិប្បករ និង​ជាង​ដែក​ចំនួន​មួយ​ពាន់​នាក់ ជា​មនុស្ស​ពេញ​កម្លាំង​ដែល​អាច​ច្បាំង​បាន នាំ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ីឡូន​ផង​ដែរ។

១៧ ស្ដេច​ស្រុក​បាប៊ីឡូន​តែងតាំង​សម្ដេច​ម៉ាតានីយ៉ា ជា​ព្រះបិតុលា​របស់​ព្រះបាទ​យ៉ូយ៉ាគីន អោយ​ឡើង​គ្រង​រាជ្យ​ជំនួស ហើយ​ដូរ​នាម​ថា ព្រះបាទ​សេដេខ្យាស។

ព្រះបាទ​សេដេខ្យាស​សោយ​រាជ្យ​លើ​ស្រុក​យូដា
(យេរេមា ៥២:១-៣, ២របា.៣៦:១១-១២)
១៨ ពេល​ព្រះបាទ​សេដេខ្យាស​ឡើង ​សោយ​រាជ្យ ទ្រង់​មាន​ជន្មាយុ​ម្ភៃ​មួយ​ព្រះវស្សា។ ស្ដេច​សោយ​រាជ្យ​បាន​ដប់​មួយ​ឆ្នាំ​នៅ​ក្រុង​យេរូសាឡឹម មាតា​របស់​ស្ដេច​មាន​នាម​ថា​ហាមូតាល់ ជា​កូន​របស់​លោក​យេរេមី ជា​អ្នក​ស្រុក​លីបណា។ ១៩ ព្រះបាទ​សេដេខ្យាស​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង មិន​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​ដូច​ព្រះបាទ​យ៉ូយ៉ាគីម​ដែរ។

២០ ហេតុការណ៍​ទាំង​នេះ​កើត​មាន មក​ពី​ព្រះអម្ចាស់​ទ្រង់​ព្រះពិរោធ​ចំពោះ​ក្រុង​យេរូសាឡឹម និង​ស្រុក​យូដា។ ព្រះអង្គ​បោះបង់​ចោល​ពួក​គេ ឆ្ងាយ​ពី​ព្រះភក្ត្រ​របស់​ព្រះអង្គ។

ព្រះចៅ​នេប៊ូកានេសារ​ឡោមព័ទ្ធ​ក្រុង​យេរូសាឡឹម
(យេរេមា ៣៩:១-៧, ៥២:៣-១១)
នៅ​គ្រា​នោះ ព្រះបាទ​សេដេខ្យាស​បាន​បះបោរ​ប្រឆាំង​នឹង​ស្ដេច​ស្រុក​បាប៊ីឡូន។